លោក គីម ហ៊ាង ច្រានចោល ការលើក​ឡើងថា​ «គម្រោងសាងសង់ ខុនដូរនៅកម្ពុជា លើសពី​តម្រូវការ អតិថិជន»

ភ្នំពេញ៖ បច្ចុប្បន្ននេះ វិស័យអចលនទ្រព្យ ពិសេសការសាងសង់ខុនដូរ សម្រាប់បំពេញតម្រូវការ អថិតជនជាតិ និងអន្ដរជាតិ នៅក្នុងប្រទេសកម្ពុជា កំពុងមានសន្ទុះ កើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលប្រមាណ ៣ឆ្នាំចុងក្រោយនេះ ។ ប៉ុន្ដែទន្ទឹមជាមួយនឹង ភាពរីកមច្រើននេះ បែរជាមានទស្សនៈមួយចំនួនបានលើកឡើងថា ការសាងសង់ខុនដូរនៅកម្ពុជាបច្ចុប្បន្ន គឺលើសពីតម្រូវការទៅវិញ ។

ជុំវិញការលើកឡើងបែបនេះ ត្រូវបានលោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតំលៃ និងភ្ញាក់ងារអចលនទ្រព្យកម្ពុជា (CVEA) និងជានាយកក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត ច្រានចោល ព្រោះលោកយល់ថា ទស្សនៈនេះមិនសាកសម្យនឹងប្រទេសកម្ពុជា ដែលកំពុងតែរីកចម្រើនខ្លាំងឡើយ ។ ផ្ទុយទៅវិញ កម្ពុជា មានតែត្រូវការបង្កើន គម្រោងសាងសង់ខុនដូរ ឲ្យបានច្រើនលើសពីសព្វថ្ងៃ យ៉ាងហោចណាស់ ២ដង ឬ ៣ដងទៀត ដើម្បីបំពេញតម្រូវការ ដែលកំពុងតែមានកំណើន នាពេលបច្ចុប្បន្ន  និងអនាគត ។

លោក គីម ហ៊ាង បានថ្លែងពិធីប្រគល់លិខិតជូនក្រុមហ៊ុន TC Royal Manor Co, Ltd ដែលជា Diamond Sponsor របស់សមាគម សម្រាប់ឆ្នាំ២០១៦នេះ កាលពីថ្ងៃទី២២ ខែមករានេះថា ចំពោះការលើកឡើង របស់អ្នកវិភាគមួយចំនួន បារម្ភពីចំនួននៃការ សាងសង់ខុនដូរ លើសពីតម្រូវការនោះ គឺជារឿងមិនសម ហេតុផលនោះទេ  ព្រោះកម្ពុជាពិតជាត្រូវការចំនួន ខុនដូរច្រើនជាងនេះ ដើម្បីបំពេញតម្រូវការ របស់ជនជាតិបរទេស  ហើយជារឿងល្អទៅវិញ ដែលបរទេសមក សង់ខុនដូរច្រើន នៅកម្ពុជា ពិសេសនៅពេលដែលប្រទេសអាស៊ានទាំង១០ ដែលបានធ្វើសមាហរណកម្មរួមគ្នា ដែលមានប្រជាជនសរុបជាង ៦០០លាននាក់ ។

លោកបានបញ្ជាក់យ៉ាងច្បាស់ថា «មានយោបល់អវិជ្ជមានមួយចំនួន គាត់គិតថាការសាងសង់ខុនដូរ រាល់ថ្ងៃដូចជាលើសពីអ្វី ដែលប្រជាជនត្រូវការ ។ ខ្ញុំទទួលស្គាល់ ចំណុចមួយផ្នែក បើយើងនិយាយថា ចំនួនខុនដូរដែលកំពុងសាងសង់ និងលើសពីតម្រូវការរបស់ ប្រជាជនក្នុងស្រុក គឺជារឿងពិត ប៉ុន្តែបើសិននិយាយថា គម្រោងខុនដូរ លើសសមា្រប់តំបន់ អាស៊ានទាំងមូល គឺមិនទាន់ត្រឹមត្រូវទេ ពីព្រោះថាកម្ពុជាបច្ចុប្បន្ន ស្ថិតនៅក្នុងតំបន់អាស៊ាន ជាមួយនឹង ១០ប្រទេសដោយមានប្រជាជនសរុបជាង ៦០០លាននាក់។ អីចឹងនៅពេល ដែលទីផ្សារអាស៊ានបើក ប្រជាជននៅអាស៊ានជាច្រើន មកវិនិយោគទុនស្រុកខ្មែរ មករកស៊ីនិងធ្វើការដូច្នេះចំនួនខុនដូរប៉ុណ្ណឹងមិនទាន់ គ្រប់គ្រាន់ឡើយ ។ ដូច្នេះទីផ្សារយើងអាចទទួលការ សាងសង់ប្រហែលពីរ ឬបីដងទៀត » ។

ជាមួយគ្នានោះលោក Chiu Chen-Yi អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន TK Royal One ដែលជាក្រុមហ៊ុនកំពុងវិនិយោគខុនដូរ The TK Royal One ស្ថិតនៅមហាវិថី សហព័ន្ធរុស្សី ទុលមុខសលកវិទ្យាល័យ ភូមិន្ទភ្នំពេញ និងជាអ្នកមានបទពិសោធន៍ លើវិស័យខុនដូរ បានលើកឡើងថា ការវិនិយោគវិស័យខុនដូរនៅកម្ពុជា ពិតជាត្រូវការ បន្ថែមទៀត ព្រោះការវិនិយោគនេះ មិនមែនតែរយៈពេលខ្លីនោះទេ គឺជាការគិតក្នុងរយៈពេលវែង ហើយការសាងសង់ខុនដូរ ភាគច្រើនគឺជាវិនិយោគិនបទេស ដែលនិងជួយ ដល់កំណើន នៃសេដ្ឋកិច្ចកម្ពុជា តាមរយៈវិស័យសំណង់ ។ ជាក់ស្ដែងគម្រោងខុនដូរ  The TK Royal One កំពុងទទួលបានការ ចាប់អារម្មណ៍យ៉ាងខ្លាំងពីអតិថិជន ដែលរហូតមកដល់ពេលនេះ គម្រោងបានលក់អស់ ៦៥%ទៅហើយ ។

ពាក់ព័ន្ធនឹងវិស័យខុនដូរនេះដែរ លោក គីម ហ៊ាង បានបញ្ជាក់ទៀតថា ឆ្នាំ២០១៦ សន្ទុះនៃការសាងសង់ខុនដូរ កំពុងតែរីកចំរើនយ៉ាងខ្លាំង បើធៀបទៅនឹងឆ្នាំ២០១៥ ដោយគ្រប់ទីកន្លែងសុទ្ធតែ មានការសាងសង់ខុនដូរ ដែលនេះវាជាសញ្ញាល្អមួយ បង្ហាញឲ្យឃើញថា បរទេសចាប់អារម្មណ៍ប្រទេសកម្ពុជា ជាអ្វីដែលរាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជាចង់បាន ដើម្បីភាពរីកចម្រើន របស់សង្គមទាំងមូល ៕

លោក គីម ហ៊ាង ច្រានចោល ការលើក​ឡើងថា​ «គម្រោងសាងសង់ ខុនដូរនៅកម្ពុជា លើសពី​តម្រូវការ អតិថិជន»

លោក គីម ហ៊ាង ច្រានចោល ការលើក​ឡើងថា​ «គម្រោងសាងសង់ ខុនដូរនៅកម្ពុជា លើសពី​តម្រូវការ អតិថិជន»

លោក គីម ហ៊ាង ច្រានចោល ការលើក​ឡើងថា​ «គម្រោងសាងសង់ ខុនដូរនៅកម្ពុជា លើសពី​តម្រូវការ អតិថិជន»

លោក គីម ហ៊ាង ច្រានចោល ការលើក​ឡើងថា​ «គម្រោងសាងសង់ ខុនដូរនៅកម្ពុជា លើសពី​តម្រូវការ អតិថិជន»