ព្រឹត្តការណ៍អង្គរ សង្គ្រាន្តឆ្នាំ២០១៦ នឹងផ្សាយ នៅទូរទស្សន៍ ល្បីរបស់ អាមេរិកCNN

ភ្នំពេញ៖ ក្នុងឆ្នាំ២០១៦នេះ ព្រឹត្តិការណ៍អង្គរសង្រ្គាន្ត នឹងមានការចាក់ ផ្សាយជាមួយនិងទូរទស្សន៍ CNN ដ៏ល្បីរបស់ អាមេរិក ដែលនឹងត្រូវចាប់ផ្តើមចាក់នូវដើមខែពីរ ជាមួយនិងស្ពតពាណិជ្ជកម្មថ្មីខុសពីឆ្នាំមុន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ទូទំាងប្រទេសឲ្យបានស្គាល់ពីវប្បធម៌ និងអរិយៈធម៌ដ៏មានសក្តានុពលរបស់កម្ពុជា។

ក្នុងកម្មវិធីថ្លែងអំណរគុណ ដល់ដៃគូរឧបត្ថម្ភ គំាទ្រនិង ផ្សព្វផ្សាយព្រឹត្តិការណ៍ អង្គរសង្ក្រាន្តឆ្នាំ២០១៦ ថ្ងៃទី២២ ម្សិលមិញនេះ  លោក សុខ សប្បាយណា បានមានប្រសាសន៍ថា “ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានរៀបចំ៣ដងរួចមកហើយនៅតំបន់ រមណីយដ្ឋាន អង្គរដោយស.ស.យ. ក.ទទួលបានការគាំទ្រយ៉ាង ខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរជាតិអន្តរជាតិ ជាច្រើនម៉ឺននាក់ និង ថវិការយ៉ាងលើសលុបផងដែរ។ ជាការពិតណាស់អង្គរសង្ក្រាន្តមិនត្រឹមតែបានលើកតម្កើង វប្បធម៌ប្រពៃណីជាតិខ្មែរនោះទេ តែក៏បានផ្តល់ប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ ជាច្រើនផងដែរតាមរយៈការដឹកជញ្ជូន ការស្នាក់នៅការលក់ដូរ ការហូបចុក។ល។ លើសពីនេះព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក៏បានផ្តល់ឱកាសដល់យុវជនស្ម័គ្រចិត្ត ចូលរួមរៀបចំកម្មវិធីបានទទួលបទពិសោធន៍ អនុវស្សាវរីយ៍ ការចូលរួមកិច្ចការសង្គម និងការរួមកម្លាំងគ្នា ជាធ្លុងមួយដ៏ល្អ ប្រសើរទៀតផង”។

លោកបានបញ្ជាក់ថា ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ដែលបានមកចូលរួម ក្នុងព្រឹត្តការណ៍អង្គរសង្គ្រាន្ត កាលពីឆ្នាំ២០១៣ ទទួលបានភ្ញៀវ១៧ម៉ឺននាក់  ឆ្នាំ២០១៤ ទទួលបានភ្ញៀវទេសចរណ៍ ៣៨ម៉ឺននាក់ និងឆ្នាំ២០១៥កន្លងទៅថ្មីៗនេះភ្ញៀវទេសចរណ៍ បានកើឡើងរហូតដល់១លាននាក់  ការកើនឡើងនេះគឺហួសពីការរំពឹងទុករបស់យើង ដែលឆ្នាំ២០១៥ យើងរំពឹងថា ភ្ញៀវនិងអាចកើនឡើង៥០ម៉ឺននាក់ប៉ុណ្ណោះ។

លោកបានបន្តទៀតថា ការដាក់ផ្សាយ ស្ពតពាណិជកម្ម នៅលើទូរទស្សន៍ CNNនេះ គឺយើងសង្ឃឹមថា នឹងអាចទាក់ទាញ ភ្ញៀវទេសចរណ៍ ទូទំាងប្រទេសមកលែង ក្នុងប្រទេសកម្ពុជា ដើម្បីឲ្យមានការកើនឡើងផ្នែកវិស័យទេសចរណ៍ និង បានដឹង ពីព្រឹត្តការណ៍អង្គរសង្គ្រាន្ត ដ៏ធំមួយនេះរបស់កម្ពុជា៕

ព្រឹត្តការណ៍អង្គរ សង្គ្រាន្តឆ្នាំ២០១៦ នឹងផ្សាយ នៅទូរទស្សន៍ ល្បីរបស់ អាមេរិកCNN

ព្រឹត្តការណ៍អង្គរ សង្គ្រាន្តឆ្នាំ២០១៦ នឹងផ្សាយ នៅទូរទស្សន៍ ល្បីរបស់ អាមេរិកCNN

ព្រឹត្តការណ៍អង្គរ សង្គ្រាន្តឆ្នាំ២០១៦ នឹងផ្សាយ នៅទូរទស្សន៍ ល្បីរបស់ អាមេរិកCNN