Screenshot ភ្លាម Crop រូប​ភ្លាម​ជាមួយ​នឹង Tweak មួយ​នេះ! មិន​ចាំបាច់​ចំណាយ​ពេល​យូរឡើយ!

រាល់ដង ពេលដែលយើង ធ្វើការ Screenshot វានឹង ធ្វើការថត ពេញផ្ទៃ អេក្រង់តែម្តង ហើយបើ សិន យើង ចង់បាន ផ្នែកណាមួយ ទៀតនោះ គឺត្រូវ ចំណាយពេល កាត់រូបនៃ ផ្នែកនោះ មួយតង់ទៀត។ ក៏ប៉ុន្តែ ប្រសិនបើ លោកអ្នក មានតម្លើង Tweak មួយនេះ ហើយនោះ នឹងមិនចាំបាច់ ត្រូវបារម្ភ អ្វីឡើយ គឺគ្រាន់តែ ធ្វើការ Screenshot ភ្លាម រួចនឹងធ្វើ ការច្រឹបរូប បានភ្លាមៗតែម្តង។

Screenshot ភ្លាម Crop រូប​ភ្លាម​ជាមួយ​នឹង Tweak មួយ​នេះ! មិន​ចាំបាច់​ចំណាយ​ពេល​យូរឡើយ!

Tweak នេះដែរ មានឈ្មោះថា “Snapper 2” មានមុខងារ ពិសេស អាចអោយ យើងធ្វើការ ច្រឹបរូបភាព បានភ្លាមៗ បន្ទាប់ពី ធ្វើការ Screenshot គឺគ្រាន់តែ ចុចប៊ូតុង Power + Home ដើម្បី screenshot រួចគ្រាន់តែ ប្រើម្រាមដៃ ដើម្បីកំណត់ យកផ្នែក ដែលយើង ចង់បាន ជាការស្រេច។ ដើម្បីតម្លើង Tweak នេះ បាននោះ សូមអានពី សេចក្តីណែនាំ ខាងក្រោមនេះ៖

តម្រូវការ

  • iOS 9 ឡើងទៅ ហើយបាន Jailbreak និងមានតម្លើង Cydia រួចជាស្រេច

វិធីសាស្រ្ត

  • ចូលទៅកាន់ Cydia រួចធ្វើការ បន្ថែម Source មួយដែលមាន ឈ្មោះថា “biteyourapple.net”
  • ពេល Add រួចហើយ នៅក្នុង Cydia ដដែល សូមចូល ទៅកាន់ កន្លែងស្វែងរក រួចវាយពាក្យ “Snapper 2” រួចធ្វើ ការតម្លើង ជាការស្រេច
  • ពេលតម្លើងចប់ហើយ កុំភ្លេចចុច Restart Springboard
  • ក្រោយពីបានតម្លើងចប់ហើយ សូមចូលទៅកាន់ Settings > Snapper 2 > Activation Methods > Home + Power = > ជ្រើសយក Instant Mode/ Normal Mode ជាការស្រេច

ដើម្បីស្វែងយល់ ពីរបៀបប្រើប្រាស់បន្ថែមទៀត សូមទស្សនាវីដេអូ ខាងក្រោមនេះ៖

បញ្ជាក់៖ សូមអាន និងអនុវត្ត អោយបានត្រឹមត្រូវ ទៅតាម ការណែនាំ អោយបាន ច្បាស់លាស់ ចៀសវាង បញ្ហាណាមួយ កើតឡើង ជាយថហេតុ។

សរុបមកវិញ ខេមបូ សង្ឃឹមថា ប្រិយមិត្ត នឹងរីករាយក្នុងការ ប្រើប្រាស់ Tweak មួយនេះ ទាំងអស់គ្នា ដើម្បីកាន់តែ ងាយស្រួល ក្នុងការ ច្រឹបរូបភាព បន្ទាប់ពី screenshot បន្ថែមទៀត។ ហើយបើមាន ចម្ងល់ ត្រង់ចំណុច ណាមួយនោះ អាចបញ្ចេញ ជាមតិ នៅខាងក្រោម នេះបានណា!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

Screenshot ភ្លាម Crop រូប​ភ្លាម​ជាមួយ​នឹង Tweak មួយ​នេះ! មិន​ចាំបាច់​ចំណាយ​ពេល​យូរឡើយ!

  • ដោយ: Samphas
  • 10:54 AM, 23 January
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ