អំណាច​ស្រា​ចូលខ្លួន ប្តី​កំណាចកាប់សម្លាប់​ប្រពន្ធ និង ​ម្តាយក្មេកយ៉ាវ​ព្រៃផ្សៃ

Doliprane TVC

អំពើ​ឃាតកម្ម​ដ៏​សាហាវ​មួយ បាន​កើតឡើង​នៅក្នុង ភូមិ​ទំអរ ឃុំ​ទំរីង ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ដោយសារតែ​ប្តី​ចិត្តកំណាច​ឬ​ស្យា បាន​យក​ពូថៅ កាប់​ប្រពន្ធ និង​ម្តាយក្មេក​របស់គេ ស្លាប់​ក្នុង​ថ្លុកឈាម យ៉ាង​អាណោចអាធ័ម នៅ​ក្នុងផ្ទះ​កន្លែងកើតហេតុ​។ ​ហេតុការណ៍​ឃាតកម្ម​ដ៏​សាហាវ​ឃោ​ឃៅ​នេះ បានកើត​ឡើង​កាល​យប់ ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦ ដែល​បុរស​ជា​ប្តី​ឈ្មោះ ហ៊​ន ប៊ុន​ធាង អាយុ​២៧​ឆ្នាំ ដោយសារតែ​អំណាច​ស្រា​ចូលខ្លួន បុរស​ជា​ប្តី​រូបនេះ  បាន​យក​ពូថៅ​កាប់​ទៅលើប្រពន្ធ​ដែលមាន​ឈ្មោះ ឈិន ស្រី​ទុំ អាយុ​២៥​ឆ្នាំ និង​ម្តាយក្មេក ឈ្មោះ យឹម សារឿន អាយុ​៥៨​ឆ្នាំ បណ្តាល​ស្លាប់​ទាំង​២​នាក់​ក្នុង​ថ្លុកឈាម​។​

អំណាច​ស្រា​ចូលខ្លួន ប្តី​កំណាចកាប់សម្លាប់​ប្រពន្ធ និង ​ម្តាយក្មេកយ៉ាវ​ព្រៃផ្សៃ

​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា អ្នក​ទាំង​៣ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ និង​មានមុខ​របរ​ស៊ីឈ្នួល​ដាំ និង​ធ្វើ​ស្មៅ​ដំឡូង​មី​ឲ្យ​គេ​។​ហើយ​មូលហេតុ ដែល​នាំ​ឲ្យ​កើតមាន​អំពើ​ឃាតកម្ម​កាប់​សម្លាប់​គ្នា​នេះ​គឺ​កើតឡើង ដោយសារ​ប្តី​ចិត្តកំណាច​នោះ ស្រវឹងស្រា​។​ក្រោយពេល​សម្លាប់​ប្រពន្ធ​រួច ប្តី​ចិត្តកំណាច់​នោះ ក៏បាន​គេចខ្លួន​បាត់ស្រមោល ពេលនេះ​សមត្ថកិច្ច​កំពង់​តាម​ចាប់ខ្លួន​បុរស​ជា​ប្តី​នោះ​យកមក​ដាក់​ទោសទណ្ឌ​តាមផ្លូវ​ច្បាប់​៕ សុថា​ត់​

អំណាច​ស្រា​ចូលខ្លួន ប្តី​កំណាចកាប់សម្លាប់​ប្រពន្ធ និង ​ម្តាយក្មេកយ៉ាវ​ព្រៃផ្សៃ