ឧតុនិយម​ប្រកាសថា នៅតាម​បណ្តា ខេត្ត​ក្រុង មួយចំនួន​ ​ចុះ​ត្រជាក់​ខ្លាំង​ដល់​១៤-១៦​អង្សា​សេ​

Doliprane TVC

យោងតាម​ការព្យាករណ៍​របស់ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បង្ហាញថា នៅ​ថ្ងៃទី​២៥-២៦ ខែមករា ឆ្នាំ​២០១៦ ខាងមុខនេះ កម្រិត​សីតុណ្ហភាព​អប្បបរមា នឹង មានការ​ធ្លាក់ចុះ​ខ្លាំង នៅតាម​បណ្តា​ខេត្ត​មួយចំនួន​រួមមាន ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី សីតុណ្ហភាព​អប្បបរមា​នឹង​ធ្លាក់ចុះ ក្នុង​រង្វង់​១៤-១៦ អង្សា​សេ​។​ឯ​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត រួមទាំង​រាជធានី​ភ្នំពេញ​ផង សីតុណ្ហភាព​អប្បបរមា នឹង​ធ្លាក់ចុះ​ក្នុង​រង្វង់ ១៩-២១ អង្សា​សេ​។​ចំពោះ​បណ្តា​ខេត្ត នៅ​តំបន់​មាត់សមុទ្រ សីតុណ្ហភាព​អប្បបរមា មិនមាន​ការធ្លាក់ចុះ​ច្រើន​នោះទេ គឺ​ក្នុង​រង្វង់ ២២-២៤ អង្សា​សេ​។​ ​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​បង្កើន​ការយកចិត្តទុកដាក់ លើ​បញ្ហា​សុខភាព ពិសេស​ចំពោះ​មនុស្ស​ចាស់ និង​កុមារ​៕ សុថា​ត់​