ហ៊ិ​ន ច័ន្ទនី​រ័ត្ន «​សាកល្បង​ស្នេហ៍​បង​ម្តងទៀត​»

Doliprane TVC

កាលពី​សប្តាហ៍​មុន នៅក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​មួយ​របស់​ស្ថានីយ៍ទូរទស្សន៍​បាយ័ន ហ៊ិ​ន ច័ន្ទនី​រ័ត្ន បាន​បង្ហើរ​សំនៀង​មួយ​បទ ដែលមាន​ចំណងជើង​ថា «​សាកល្បង​ស្នេហ៍​បង​ម្តងទៀត​»​បានធ្វើ​ឲ្យ​យុវវ័យ​ជាច្រើន សរសើរ​នាង​គ្រប់ៗ​គ្នា ថ្វីត្បិតតែ​នាង​មិនមែនជា​អ្នកចម្រៀង​អាជីព​ក្តី ប៉ុន្តែ​នាង​ធ្វើបាន​យ៉ាង​ល្អ ។ ហ៊ិ​ន ច័ន្ទនី​រ័ត្ន ថែមទាំង​បាន​បង្ហោះ​វីដេអូ​សំនៀង​របស់ខ្លួន​នៅលើ Facebook របស់ខ្លួន និង​ឲ្យ​អ្នកគាំទ្រ​ជួយផ្តល់​ពិន្ទុ​ឲ្យ​នាង​ផង ។​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ​បទ​ចម្រៀង ដែល​នាង​ច្រៀង​នោះ​ជា​បទ​មួយ​ដែល ហ៊ិ​ន ច័ន្ទនី​រ័ត្ន ចូលចិត្ត​ច្រៀង​បំផុត ។​

ហ៊ិ​ន ច័ន្ទនី​រ័ត្ន «​សាកល្បង​ស្នេហ៍​បង​ម្តងទៀត​»

​បទ​ចម្រៀង «​សាកល្បង​ស្នេហ៍​បង​ម្តងទៀត »​គឺ​ម្ចាស់​សម្លេង​ដើម​ច្រៀង​ដោយ ហង្ស សុជាតា ដែល​ច្រៀង​រៀបរាប់​ពី​ស្នេហា​ខកចិត្ត​របស់​នារី​ម្នាក់ ប៉ុន្តែ​តាមរយៈ​វីដេអូ​ឃ្លី​ប​នេះ មិនមែនជា​សម្លេង​រប​ស់ ហង្ស សុជាតា នោះទេ គឺ​សម្លេង​របស់ ហ៊ិ​ន ច័ន្ទនី​រ័ត្ន​ដែលជា​ពិធី​ការី​នី​និង​ជា​ស្រី​ស្អាត​ប្រចាំ​នៅ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន ។ តាមរយៈ​វីដេអូ ដែល ហ៊ិ​ន ច័ន្ទនី​រ័ត្ន បាន​ច្រៀង​កំសាន្ត​នេះ បង្ហាញ​ឲ្យ​ឃើញថា ហ៊ិ​ន ច័ន្ទនី​រ័ត្ន ក៏មាន​សម្លេង​ល្អ​គួរសម ហើយ​ជា​ញឹកញាប់​នាង​តែងតែ​បង្ហើរ​សំនៀង​លេង​បែបនេះ ដើម្បី​កំដ​បរិយាកាស​នៅពេលដែល​ឈប់សម្រាក​ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​ផងដែរ ។​

ហ៊ិ​ន ច័ន្ទនី​រ័ត្ន «​សាកល្បង​ស្នេហ៍​បង​ម្តងទៀត​»

​សម្រាប់​បទ​ចម្រៀង​ដែល ហ៊ិ​ន ច័ន្ទនី​រ័ត្ន លើក​យកមក ច្រៀង​នៅពេលនេះ​គឺ​ពិតជា​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំងណាស់ ថែមទាំង​មាន​អ្នកគាំទ្រ​ច្រើន រហូត​មាន​អ្នក Comment ជាច្រើន​ថា ហ៊ិ​​ន ច័ន្ទនី​រ័ត្ន ច្រៀង​បានល្អ​ដូច​ម្ចាស់​ដើម ពួកគេ​ចូលចិត្ត​នាង ។​ អ្នក​ខ្លះទៀត ពេលដែល​បាន​ស្តាប់​បទ​ចម្រៀង ដែល ហ៊ិ​ន ច័ន្ទនី​រ័ត្ន បកស្រាយ​រួច បាន​លាន់មាត់​ថា ប្រហែលជា​នាង​ជួប​វិប្បត្តិ​ស្នេហា​ទេ​ដឹង បានជា​ចូល​តួ​បានល្អ​បែបនេះ ។

ហ៊ិ​ន ច័ន្ទនី​រ័ត្ន «​សាកល្បង​ស្នេហ៍​បង​ម្តងទៀត​»

​បើតាម​ប្រភព​ពត៌មាន​ពី​អ្នក​ក្នុង​សិល្បៈ​បាន​បង្ហើប​ប្រាប់ថា ហ៊ិ​ន ច័ន្ទនី​រ័ត្ន ចូលចិត្ត​បង​ចម្រៀង​នេះ​ខ្លាំង ណាស់ រាល់ពេល​មានការ​សំណូមពរ​ពី​មិត្តភក្តិ​ម្តងៗ​នាង​តែងតែ​ច្រៀង​បទ​ចម្រៀង​នេះ ពីព្រោះ​អត្ថន័យ​នៅក្នុង​បទ​ចម្រៀង​នេះ​គឺ​ស្តាប់ទៅ​លន្លង់លន្លោច បណ្តែតអារម្មណ៍​ទៅតាម​ចង្វាក់ភ្លេង ប៉ុន្តែ​វា​គ្រាន់តែ​ជា​អត្ថន័យ​នៅក្នុង​បទ​ចម្រៀង​តែប៉ុណ្ណោះ ។ អា​លី​ណា​