CL ថត​ម្ដង​ៗ​ត្រូវ​ចំណាយ​លើ​ខោអាវ ឬ​គ្រឿង​អលង្ការ​ម៉ឺន​ៗ​ដុល្លារ​


CL ថត​ម្ដង​ៗ​ត្រូវ​ចំណាយ​លើ​ខោអាវ ឬ​គ្រឿង​អលង្ការ​ម៉ឺន​ៗ​ដុល្លារ​

ធ្លាប់​ឮ​ថា​តារា​ហូលីវូដ​កាន់​តែ​ល្បី​ ការ​ចំណាយ​លើ​ការ​រៀបចំ​ និង​តែង​ខ្លួន​ក៏​កាន់​តែ​អស់​ក្រែល​ៗ​ដែរ​។ ចំណែក​តារា​កូរ៉េ​ល្បី​ៗ​ក៏​មិន​ចំណាយ​តិច​ដែរ សម្រាប់​ការ​ចេញ​ថត​អាល់ប៊ុម​នីមួយ​ៗ​របស់​ពួក​គេ តែ​អ្នក​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ជាង​គេ​ក្នុង​ចំណោម​តារា​កូរ៉េ​ល្បី​ខាង​ក្រោម គឺ​ CL ដែល​ត្រូវ​ចំណាយ​ក្រាស់​ក្រែល​គ្រាន់​តែ​លើ​អាវ​រោម​សត្វ ឬ​ចិញ្ចៀន​របស់​នាង ដល់​ទៅ​ម៉ឺន​ដុល្លារ​ឯ​ណោះ​។

 
ស្បែក​ជើង​កែង​ក​វែង​របស់​ CL ​ម៉ូដ​ប្លែក​មួយ​គូ​នេះ​ តម្លៃ ​៣ ៦៩០ ដុល្លារ
 
CL ថត​ម្ដង​ៗ​ត្រូវ​ចំណាយ​លើ​ខោអាវ ឬ​គ្រឿង​អលង្ការ​ម៉ឺន​ៗ​ដុល្លារ​

 
 
MV “Missing You” របស់​ក្រុម​ 2NE1 ​មាន​ឈុត​មួយ CL ​​​ពាក់​អាវ​ស្បែក និង​មាន​រោម​សត្វ​ពណ៌​ខៀវ​ តម្លៃ​ ៩ ៨៤៤ ដុល្លារ​
 
CL ថត​ម្ដង​ៗ​ត្រូវ​ចំណាយ​លើ​ខោអាវ ឬ​គ្រឿង​អលង្ការ​ម៉ឺន​ៗ​ដុល្លារ​

 
 
ចិញ្ចៀន​មាស​ដាំ​ពេជ្រ​មួយ​វង់​នេះ​របស់ CL តម្លៃ​ក្បែរ​ ១​ម៉ឺន ៦​ពាន់​ដុល្លារ​ (១៥ ៨៧៥​ ដុល្លារ​)
 
CL ថត​ម្ដង​ៗ​ត្រូវ​ចំណាយ​លើ​ខោអាវ ឬ​គ្រឿង​អលង្ការ​ម៉ឺន​ៗ​ដុល្លារ​

 
 
ចំណែក​អាវ​ធំ​រោម​សត្វ​របស់​ CL មួយ​នេះ​វិញ តម្លៃ​ថ្លៃ​ជាង​គេ ក្នុង​ចំណោម​តារា​កូរ៉េ​ដែល​បាន​លើក​ឡើង​ក្នុង​បញ្ជី​តារា​ដែល​ប្រើ​របស់​ថ្លៃ​។ នាង​ក៏​ពាក់​វា​ក្នុង​បទ Missing You ដែរ​ គឺ​តម្លៃ​ស្មាន​មិន​ដល់ ៣៩ ១៧៤​ដុល្លារ​
 
CL ថត​ម្ដង​ៗ​ត្រូវ​ចំណាយ​លើ​ខោអាវ ឬ​គ្រឿង​អលង្ការ​ម៉ឺន​ៗ​ដុល្លារ​

 
 

ក្រៅ​ពី​នេះ ក៏​មាន​តារា​ផ្សេង​ទៀត​ក៏​ចំណាយ​មិន​ស្ទើរ​ដែរ​សម្រាប់​ការ​ថត​នីមួយ​ៗ​នោះ​៖
 
Yoona៖
 
CL ថត​ម្ដង​ៗ​ត្រូវ​ចំណាយ​លើ​ខោអាវ ឬ​គ្រឿង​អលង្ការ​ម៉ឺន​ៗ​ដុល្លារ​
 
Yoona សមាជិក​ក្នុង Girl’s Generation បាន​ស្លៀក​ឈុត​រៀបការ​ដ៏​ស្រស់​ស្អាត​មួយ​ ហើយ​ជា​រ៉ូប​ដ៏​ថ្លៃ​ជាង​គេ​ក្នុង​ចំណោម​សមាជិក​ក្រុម​ សម្រាប់​ Promote បទ The Boys ។ ដឹង​អត់​តម្លៃ​ប៉ុន្មាន? គឺ​ ១៣ ១៥៤ ដុល្លារ​

 
 
G-Dragon៖
 
CL ថត​ម្ដង​ៗ​ត្រូវ​ចំណាយ​លើ​ខោអាវ ឬ​គ្រឿង​អលង្ការ​ម៉ឺន​ៗ​ដុល្លារ​

 
ខ្សែ​ដៃ​ត្បូង​អង្កាំ​មួយ​ខ្សែ​របស់​ G-Dragon ដែល​មាន​ក្នុង​រូប​នេះ តម្លៃ​ ១៩​ ៥៧៦ ​ដុល្លារ​

 
 
Kai ក្រុម EXO៖
 
CL ថត​ម្ដង​ៗ​ត្រូវ​ចំណាយ​លើ​ខោអាវ ឬ​គ្រឿង​អលង្ការ​ម៉ឺន​ៗ​ដុល្លារ​
 
ក្នុង​ MV បទ “History” Kai ពាក់​ស្បែក​ជើង​កីឡា​ធម្មតា តែ​តម្លៃ​ដល់​ទៅ​ ១ ២៥០​ ដុល្លារ​

 
 
ប្រែ​សម្រួល​៖ សុគន្ធី​
ប្រភព​៖ koreaboo