ជា​ច្រើន​រយនាក់​ចូលរួម​​ប្រណាំង​កង់​ពី​​ភ្នំពេញ-កំពត​ដើម្បី​មនុស្សធម៌

ជា​ច្រើន​រយនាក់​ចូលរួម​​ប្រណាំង​កង់​ពី​​ភ្នំពេញ-កំពត​ដើម្បី​មនុស្សធម៌

ក្រុម​អ្នក​ជិះកង់​ជា​ច្រើន​រយ​នាក់​បាន​ជួបជុំ​គ្នា​នៅ​ចោមចៅ​តាំង​ពី​ព្រលឹម​ស្រាងៗ​ព្រឹក​ថ្ងៃ​ទី ​២៣ ​មករា ​ឆ្នាំ ​២០១៦​នេះ​ ​​​ដើម្បី​​​​​ចូលរួម​ការ​ប្រណាំង​កង់​​​មនុស្សធម៌​ក្នុង​កម្មវិធី​ Ride2School ​ដែល​​​រៀបចំ​ដោយ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ ​និង​ក្រុមហ៊ុន​ សែលកាត។ ​​

 

​កម្មវិធី​​ប្រណាំង​កង់​​ក្នុង​ចម្ងាយ​ផ្លូវ​ ​​១២០ ​គីឡូម៉ែត្រ​​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​​លើក​កម្ពស់​សុខភាព​ ​ចូលរួម​ដល់​ការ​អភិវឌ្ឍ​សង្គម​ពិសេស​វិស័យ​អប់រំ​​តាម​រយៈ​​ការ​ចូលរួម​​​​​បរិច្ចាគ​ជា​​ប្រាក់​ពី​​អ្នក​​ចូលរួម​ដើម្បី​យក​​​​ទៅ​​ទិញ​កង់​សម្រាប់​ឧបត្ថម្ភ​ដល់​កុមារ​ដែល​មាន​ជីវភាព​ក្រីក្រ​​លំបាក​​​មិន​​​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​សាលារៀន​បាន។

 

ជា​ច្រើន​រយនាក់​ចូលរួម​​ប្រណាំង​កង់​ពី​​ភ្នំពេញ-កំពត​ដើម្បី​មនុស្សធម៌

 

​លោក អៀន វ៉ាតសុន ​​​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែលកាត​ ​បាន​មាន​ប្រសាសន៍​ថា ​​«Ride2School ​មិន​ត្រឹម​តែ​ធានា​ថា ​ផ្ដល់​នូវ​ថ្ងៃ​មួយ​ពោរពេញ​ដោយ​ភាព​រីករាយ ​និង​រំភើប​នោះ​ទេ ​ប៉ុន្តែ​​ក៏​ធ្វើ​ឲ្យ​​អ្នក​ពេញចិត្ត​​ដោយសារ​បាន​ចូលរួម​​សកម្មភាព​ធ្វើ​អំពើ​ល្អ»។ ​​​លោក​បន្ថែម​ទៀត​ដែរ​ថា ​​​ការ​ជិះកង់​នេះ​នឹង​មាន​អ្នក​ចូលរួម​ច្រើន​ដើម្បី​ទទួល​បាន​ថវិកា​កាន់​តែ​ច្រើន​យក​ទៅ​ជួយ​​កែប្រែ​ជីវិត ​និង​អនាគត​របស់​កុមារ​ក្រ​ខ្សត់​ឲ្យ​កាន់​តែ​ប្រសើរ​​​លើ​ផ្នែក​អប់រំ។

 

​អតិថិជន​សែលកាត​​ក៏​អាច​ចូលរួម​បរិច្ចាគ​ដោយ​ផ្ញើ​សារ​ “Ride2School” ​ទៅ​លេខ​ ៩១៩៦។ ​​​រាល់​ការ​ផ្ញើ​សារ​នីមួយៗ​​ គិត​ថ្លៃ​ ៥០ សេន។ ​ការ​ផ្ញើ​សារ​បរិច្ចាគ​នេះ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ៨ ​មករា ​ដល់​ថ្ងៃ​ទី ៨ ​កុម្ភៈ ​២០១៦។

 

​​​​​​​កម្មវិធី​​នេះ​លេច​ចេញ​ជា​រូបរាង​បាន​ក៏​ដោយសារ​មាន​ការ​ឧបត្ថម្ភ​ធំ​ពី​ក្រុមហ៊ុន​សែលកាត ​​​​សហការ​ឧបត្ថម្ភ​ដោយ​​ហាង​ Flying Bikes 2 ​រោងភាពយន្ត​ Major Cineplex by Cellcard ​និង​គាំទ្រ​ដោយ​ក្រុមហ៊ុន​ Sabay ​ព្រមទាំង​បណ្ដា​ក្រុមហ៊ុន​ជា​ច្រើន​ទៀត៕

 

ជា​ច្រើន​រយនាក់​ចូលរួម​​ប្រណាំង​កង់​ពី​​ភ្នំពេញ-កំពត​ដើម្បី​មនុស្សធម៌

 

ជា​ច្រើន​រយនាក់​ចូលរួម​​ប្រណាំង​កង់​ពី​​ភ្នំពេញ-កំពត​ដើម្បី​មនុស្សធម៌

 

ជា​ច្រើន​រយនាក់​ចូលរួម​​ប្រណាំង​កង់​ពី​​ភ្នំពេញ-កំពត​ដើម្បី​មនុស្សធម៌

 

ជា​ច្រើន​រយនាក់​ចូលរួម​​ប្រណាំង​កង់​ពី​​ភ្នំពេញ-កំពត​ដើម្បី​មនុស្សធម៌

 

ជា​ច្រើន​រយនាក់​ចូលរួម​​ប្រណាំង​កង់​ពី​​ភ្នំពេញ-កំពត​ដើម្បី​មនុស្សធម៌

 

ជា​ច្រើន​រយនាក់​ចូលរួម​​ប្រណាំង​កង់​ពី​​ភ្នំពេញ-កំពត​ដើម្បី​មនុស្សធម៌

 

 

អត្ថបទ៖ ​ប្រាក់ ចាន់សីហា