គ្រឿងសង្ហារិម Novena របស់ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ លក់បញ្ចុះតម្លៃពិសេស

ភ្នំពេញ៖ ក្នុងឱកាសចូលឆ្នាំចិន ដែលនឹងត្រូវប្រារពធ្វើឡើងនៅខែកម្ភ ខាងមុខនេះ ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ នឹងលក់បញ្ចុះតម្លៃពិសេស មិនធ្លាប់មានជាមួយនឹង គ្រឿងសង្ហារិមម៉ាក Novena ។

ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ ដែលជាក្រុមហ៊ុន អេឡិចត្រូនិច ដោយនាំចូលនូវផលិតផលល្បីៗមាន ដូចជា ម៉ាក SONY SAMSUNG LG PANASONAIC TOSHIBA HITACHI PHILIPS CANON AKIRA និងគ្រឿងសង្ហារឹមម៉ាក NOVENA ដែលជាផលិតផលម៉ាកល្បីពីប្រទេសសឹង្ហបុរី នោះ ខាងក្រុមហ៊ុនក៏បានលក់បញ្ចុះតម្លៃពិសេស ជាមួយនឹង សាឡុងទទួលភ្ញៀវម៉ាកល្បី ជូនដល់អតិថិជនផងដែរ ។

ជាមួយនឹងគ្រឿងសង្ហារឹមដ៏ប្រណីតៗ មានតុញ៉ាំកាហ្វេ ញ៉ាំបាយ កៅអ៊ី តុទទួលភ្ញៀវក្នុងការិយាល័យ តុទទួលភ្ញៀវក្នុងគេហដ្ឋាន ទូដាក់ប្រដាប់ប្រដា ឬឯកសារ ដែលជាផលិតផលសុទ្ធរបស់ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ។ គ្រឿងបរិក្ខាដ៏ប្រណីតៗ ត្រូវបានក្រុមហ៊ុន លក់បញ្ចុំតម្លៃពិសេសដោយបញ្ចុះពី ២០ ដុល្លារឡើងទៅ ។

ជាមួយនឹងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ នៅលើទីផ្សារកម្ពុជា ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ នឹងលក់បញ្ចុះតម្លៃពិសេស ជាមួយនឹងសាឡុងទទួលភ្ញៀវដ៏ប្រណីតម៉ាក NOVENA ជូនដលអតិថិជនរបស់ខ្លួន ទុកជាកាដូពិសេសក្នុងឱកាសបុណ្យចូលឆ្នាំចិន ខាងមុខនេះ ។

ឱកាសដ៏កម្រនេះ សូមអតិថិជនរួសរាន់ឡើង ដើម្បីទទួលបានរបស់ប្រណីតល្អៗ ជាមួយនឹងតម្លៃថោក ដោយបញ្ចុះតម្លៃរហូតដល់ទៅ២០០ដុល្លារអាម៉េរិក  ។

រកឯណាមាន ការបញ្ចុំតម្លៃរហូតដល់ទៅ ២០០ដុល្លារ ដោយទទួលបានមកវិញជាមួយនឹងគ្រឿងសង្ហារិមប្រណីត តុបតែងគេហដ្ឋានរបស់អ្នក ។ ទាំងនេះមានតែនៅក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ តែប៉ុណ្ណោះ ។

សម្រាប់ឱកាសដ៏មហាប្រសើរសម្រាប់បុណ្យចូលឆ្នាំ របស់ប្រជាជនចិន នាពេលខាងមុខ  គ្រឿងសង្ហារិម Novena បានលក់បញ្ចុះតម្លៃពិសេស ជាមួយនឹង គ្រឿងបរិក្ខាតុបតែងបន្ទប់គេង របស់លោក លោកស្រី  ប្រកបដោយផាសុកភាព និងស៊ីវិល័យ ។គ្រឿងសង្ហារឹម យ៉ាងល្អប្រណិតដូចជា តុ កៅអី សាឡុងទទួលភ្ញៀវ គ្រែ ទូខោអាវ ទូដាក់គ្រឿងសម្អាង និងសំភារៈជាច្រើនទៀត ដេលអាចរកបាននៅក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ បានមានវត្តមានដំបូងក្នុងទីផ្សារប្រទេសកម្ពុជាជិត ២០ ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៩០ ហើយក៏ជាក្រុមហ៊ុនដំបូងគេបំផុតដែលបាននាំចូល គ្រឿងបរិក្ខាអេឡិចត្រូនិចម៉ាក ល្បីៗជុំវិញពិភពលោក ។ បច្ចុប្បន្ននេះ ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ មានបុគ្គលិកជំនាញៗរាប់រយនាក់ ដែលមានភាពរួសរាយរាក់ទាក់ មានចំណេះដឹងផ្នែកផលិតផលយ៉ាងស្ទាត់ជំនាញ សម្រាប់ ធ្វើការពន្យល់ និងបម្រើដល់អតិថិជនរបស់ខ្លួនឲ្យងាយស្រួលជ្រើសរើសផលិតផលដែលខ្លួនពេញចិត្ត និងមិនធ្វើឲ្យអតិថិជនមានភាពកង្វល់ក្នុងការតំឡើង និងប្រើប្រាស់ផលិតផល។

លោកអ្នក អាចរកជាវបាន នៅតាមបណ្ដា ក្រុមហ៊ុន ស៊ុនស៊ីម៉ីចកូ ទាំង ១៣សាខា ដែលមានដូចខាងក្រោម៖

រាជធានីភ្នំពេញ៖

    -ផ្ទះលេខ ៦០ មហាវិថីព្រះមុនីវង្ស លេខទូរស័ព្ទ 023 722 005

    -ផ្ទះលេខ ២៧៨-២៨០ មហាវិថីម៉ៅសេទុង លេខទូរស័ព្ទ 023 424 214

    -ផ្ទះលេខ ៣៥ មហាវិថី មុនីរ៉េត លេខទូរស័ព្ទ 023 880 935

    -ផ្ទះលេខ ៨៩ មហាវិថីព្រះសីហនុ លេខទូរស័ព្ទ 023 216 680

    -ផ្ទះលេខ ១០៥ មហាវិថីកម្ពុជាក្រោម លេខទូរស័ព្ទ 023 725 235

    -ផ្ទះលេខ ៣៩ ផ្លូវ ១៩៩ លេខទូរស័ព្ទ 023 222 943

    -ផ្ទះលេខ ៤៦-៤៨ ផ្លូវលេខ ៥៣-១៣០ លេខទូរស័ព្ទ 023 218 980

    -ផ្ទះលេខ ២១៩BC   មហាវិថីព្រះមុនីវង្ស លេខទូរស័ព្ទ 023 213 308

    -ផ្ទះលេខ ៦៥៤ ផ្លូវជាតិលេខ២ ចាក់អង្រែក្រោម លេខទូរស័ព្ទ 023 425 062

បណ្ដាខេត្ដ៖

    -ផ្ទះលេខ ០៧៣៥ ផ្លូវ ០៦ ខេត្ដសៀមរាប លេខទូរស័ព្ទ 063 965 188

    -ផ្ទះលេខ ១០៣-១-៥ ផ្លូវ ០៣ ខេត្ដបាត់ដំបង លេខទូរស័ព្ទ 053 952 658

    -ផ្លូវឯករាជ្យ ខេត្ដព្រះសីហនុ លេខទូរស័ព្ទ 034 636 8989

    -ផ្ទះលេខ ៦៦ ផ្លូវ ០៣ ខេត្ដកំពតលេខទូរស័ព្ទ 033 210 088

ឬចូលមកកាន់វេបសាយ www.sunsimexco.com និងហ្វេសប៊ុក www.facebook.com/Sunsimexco ដើម្បីស្វែងរកព័ត៌មាន បន្ថែម៕

គ្រឿងសង្ហារិម Novena របស់ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ លក់បញ្ចុះតម្លៃពិសេស

គ្រឿងសង្ហារិម Novena របស់ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ លក់បញ្ចុះតម្លៃពិសេស

គ្រឿងសង្ហារិម Novena របស់ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ លក់បញ្ចុះតម្លៃពិសេស