មើលការចេញដំណើរនៃព្រឹត្តិការណ៍Angkor Ultra Trail2016ថ្ងៃនេះ

ភ្នំពេញ:     ​ភ្នំពេញ​:​ព្រឹត្តិការណ៍​Angkor Ultra Trail 2016​ដែល​រត់​លើ​ចម្ងាយ​ផ្លូវ​១២៨​គីឡូម៉ែត្រ​នោះបាន​ចេញដំណើរ​ហើយ​នា​ព្រឹក ​ថ្ងៃទី ២៣ ខែមករា ឆ្នាំ​២០១៦​។

​    ​នេះ​ជា​ព្រឹត្តិការណ៍​ថ្មី​មួយទៀត​នៅ ខេត្តសៀមរាប​នៃ​ប្រទេស​កម្ពុជា​ដែលមាន​អត្ត​ព​លិ​ក​ជាតិ និង​អន្ដរ​ជាតិប្រមាន​ជាង​២៥០​នាក់ មកពី ២៦​ប្រទេស​លើ​ពិភពលោក​។​

​     ព្រឹត្តិការណ៍​នេះ​ដោយមាន​ចូលរួម​សហការ​ជាមួយ​មន្ត្រី ភូមិ ឃុំ ស្រុក និង​មាន​សិស្ស​ចំនួន​៩៤ នាក់​ទៀត ក្នុង​រក្សា​សុវត្ថិភាព​ដល់​កីឡាករ​-​កីឡាការិនី​តាម​ដងផ្លូវ​ដែល​ពួកគេ​រត់ ​។ សម្រាប់​ការប្រកួត​រត់​ប្រភេទ​ចម្ងាយ ៦៤ គីឡូម៉ែត្រ និង​រត់​ចម្ងាយ​៣២​គីឡូម៉ែត្រ ត្រូវ​បញ្ចប់​ការប្រកួត​នៅ​រសៀល​នេះ ចំណែក​រត់​ចម្ងាយ​១២៨​គីឡូម៉ែត្រ​វិញ ត្រូវ​បញ្ចប់​នា​ព្រឹក​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៦​ស្អែក នេះ​។​

​    លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ​ជា​ប្រវត្តិសាស្ដ្រ​នេះ​នឹង​បែក​ចែកជា ៣ ប្រភេទ សម្រាប់​អត្ត​ព​លិ​ក​រត់​ចម្ងាយ ៦៤ គីឡូម៉ែត្រ រីឯ​ទី​២ រត់​ចម្ងាយ ៣២​គីឡូម៉ែត្រ និង​ទី​៣ រត់​ចម្ងាយ ១២៨ គីឡូម៉ែត្រ ហើយ​តែ​តម្រូវ​ឲ្យ​អត្ដ​ព​លិ​ក​គ្រប់រូប​ត្រូវ​រត់​រហូត​ចប់​តំណាក់កាល​ នីមួយៗ ទោះបី​ថ្ងៃ ឬ​យប់​ក៏ដោយ ។

    ​លើផ្លូវ​រត់​គេ​មាន​រៀបចំ​ស្ថាន​នី​យ៍​សម្រាប់​ផឹកទឹក និង អាហារសម្រន់​ដែល​រាល់​ការ​សម្រាក​ផឹកទឹក ឬ​អាហារសម្រន់​អត្ត​ព​លិ​ក​គ្រប់ៗ​រូប​អាច​ឈប់​បានយូរ​ឬ​ឆាប់​ទៅតាម​ចិត្ត​ របស់ខ្លួន​តែ​សម្រាប់​ចម្ងាយ​ផ្លូវ​១២៨​គីឡូម៉ែត្រ​ន​ហ​អត្ត​ព​លិ​ក​ត្រូវ​ ប្រើពេល​រត់​មិន​ឲ្យ​លើសពី​២៨​ម៉ោង​ឡើយ​។​

​    បន្ទាប់ពី​រត់​បាន​៧៤​គី​ឡី​ម៉ែត្រ​គេ​ត្រួតពិនិត្យ​មើល​ម្ដង​បើ​ក្នុង​ ចម្ងាយ​ផ្លូវ​៧៤​គីឡូម៉ែត្រ​នេះ​នរណា​រត់​ដោយ​ប្រើពេល​លើសពី​២១​ម៉ោង​ នឹងត្រូវ​ជម្រុះ​ចេញពី​ការប្រកួត ។​

    ​នេះ​ជា​កម្មវិធី​កីឡា​និង​ទេសចរណ៍​ដែល​រៀបចំឡើង ដើម្បី​ផ្ដល់ឱកាស​ឲ្យ​កីឡាករ​-​កីឡាការិនី​ដែល​ចូលរួម​ប្រកួត បាន​មើល​ខើ​ញ​ភូមិ ឃុំ ស្រុក នៃ​ទឹកដី​អច្ឆរិយៈ​របស់​ប្រទេស​កម្ពុជា ។​