គ្រោង​បញ្ជូន​ជនភៀសខ្លួន​ម៉ុង​តា​ញ៉ា​១៣​នាក់ ទៅ​ប្រទេស​ហ្វីលីពីន ខណៈ​កំពុង​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទី​បី​

ភ្នំពេញ: លោក​ឧ​ត្ត​ម​សេនីយ៍​ឯក កែវ វណ្ណ​ថត អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹងថា យោងតាម​អនុ​ក្រិ​ត្យ​លេខ ២២៤ អនក្រ​.​បក ចុះ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០០៩ ស្តីពី​នីតិវិធី ក្នុងការ​ពិនិត្យ​ទទួលស្គាល់​ផ្តល់​ឋានៈ​ជនភៀសខ្លួន ឬ​សិទ្ធិ​ជ្រកកោន​ដល់​ជនបរទេស និង​អនុស្សារណៈ នៃ​ការយោគយល់់​គ្នា​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​អូស្ត្រាលី ទាក់ទង​នឹង​ការតាំង​ទីលំនៅ​នៃ​ជនភៀសខ្លួន​នៅ​កម្ពុជា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​អនុវត្ត​និង​ទទួលលទ្ធផល​រួមមាន​៖ ជនភៀសខ្លួន​មាន​៨០​នាក់ ស្រី​១៥​នាក់ និង​មាន​៨​សញ្ជាតិ ក្នុងនោះ​មាន​ជនជាតិ​ម៉ុង​តា​ញ៉ា ចំនួន​១៣​នាក់ និង​មកពី​សាធារណរដ្ឋ​ណូ​រូ​ចំនួន ៥​នាក់ (១​នាក់​បាន​វិលត្រឡប់​ទៅ​ប្រទេស​ភូមា​វិញ​) និង​៣​នាក់ បានទទួល​សិទ្ធិ​ទៅ​រស់នៅ​ប្រទេស​កាណាដា​។ បច្ចុប្បន្ន​នៅសល់​៧៦​នាក់ ស្រី ១៥​នាក់​។​

​លោក​បាន​បន្តថា អ្នក​សុំ​សិទ្ធិ​ជ្រកកោន​ចំនួន​២៧​នាក់ ស្រី​៨​នាក់ មាន​១០​សញ្ជាតិ​។ ជនជាតិ​ម៉ុង​តា​ញ៉ា​ចូលមក​ប្រទេស​កម្ពុជា ដោយ​ខុសច្បាប់​មាន​ចំនួន​២៥៩​នាក់ វិលត្រឡប់​ទៅវិញ​ចំនួន​៦៩​នាក់​។ បច្ចុប្បន្ន​នៅសល់​១៩០​នាក់ ស្រី​៥៧​នាក់ កំពុង​រស់នៅ​កម្ពុជា​។ ជនជាតិ​ម៉ុង​តា​ញ៉ាម​ក​ពី​ថៃ​ឆ្លងកាត់​កម្ពុជា ដើម្បី​ធ្វើដំណើរ​ទៅ​វៀតណាម មាន​ចំនួន​១០​នាក់ ស្រី​៥​នាក់​។​

​សូមជម្រាបថា រដ្ឋាភិបាល​កម្ពុជា​គ្រោង​បញ្ជូន​ជនភៀសខ្លួន​ម៉ុង​តា​ញ៉ា ចំនួន​១៣​នាក់ ទៅ​ប្រទេស​ហ្វីលីពីន (Philippine) នៅពេល​ឆាប់ៗ​ខាងមុខ ខណៈ​ពួកគេ​កំពុង​ស្វែងរក​សិទ្ធិ​ជ្រកកោន​បន្តទៅ​កាន់​ប្រទេស​ទី​បី​៕

គ្រោង​បញ្ជូន​ជនភៀសខ្លួន​ម៉ុង​តា​ញ៉ា​១៣​នាក់ ទៅ​ប្រទេស​ហ្វីលីពីន ខណៈ​កំពុង​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទី​បី​

គ្រោង​បញ្ជូន​ជនភៀសខ្លួន​ម៉ុង​តា​ញ៉ា​១៣​នាក់ ទៅ​ប្រទេស​ហ្វីលីពីន ខណៈ​កំពុង​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទី​បី​