អត្ថប្រយោជន៍​ ៣​យ៉ាង​​របស់​​ខោ​កីឡា​រឹប​ជើង​វែង


អត្ថប្រយោជន៍​ ៣​យ៉ាង​​របស់​​ខោ​កីឡា​រឹប​ជើង​វែង

​ការ​ហាត់​ប្រាណ​ប្រចាំ​ថ្ងៃ​​បាន​​ជួយ​សម្រួល​សុខភាព​​មនុស្ស​បាន​​យ៉ាង​ច្រើន ហើយ​ការ​រើស​សំលៀកបំពាក់​មក​ហាត់​ប្រាណ​ក៏​ជា​រឿង​ចាំបាច់​ដែរ។ នៅ​ពេល​ដែល​អ្នក​ស្លៀក​ខោ​កីឡា​រឹប​ជើង​វែង​​ធ្វើ​លំហាត់​ប្រាណ​ដូច​ជា​ រត់​ឬ​ជិះ​គឺ​​មាន​អត្ថប្រយោជន៍​ច្រើន​មែន​ទែន។ ថ្ងៃ​នេះ Sabay នឹង​បង្ហាញ​អត្ថប្រយោជន៍​ ៣​យ៉ាង​​របស់​​ខោ​កីឡា​រឹប​ជើង​វែង៖

 

អត្ថប្រយោជន៍​ ៣​យ៉ាង​​របស់​​ខោ​កីឡា​រឹប​ជើង​វែង

 

១. កក់​ក្ដៅ

 

អត្ថប្រយោជន៍​ ៣​យ៉ាង​​របស់​​ខោ​កីឡា​រឹប​ជើង​វែង

សម្រាប់​ផល​ចំណេញ​ដំបូង​នៃ​ខោ​កីឡា​រឹប​ជើង​វែង​អាច​ជួយ​ឲ្យ​អ្នក​កក់​ក្ដៅ​ ប្រសិន​បើ​ហាត់​ប្រាណ​ចំ​ពេល​ខែ​ត្រជាក់។ វា​ក៏​អាច​សម្រួល​ដល់​អ្នក​ហាត់​ប្រាណ​ដែល​មិន​ចង់​ស្រក​គីឡូ​​​ ត្រឹម​តែ​បែក​ញើស​និង​មិន​ធ្វើ​ឲ្យ​ក្ដៅ​​ខ្លាំង​ពេល​កំពុង​រត់។

 

២. ការពារ

 

អត្ថប្រយោជន៍​ ៣​យ៉ាង​​របស់​​ខោ​កីឡា​រឹប​ជើង​វែង
វា​ជួយ​ការពារ​ស្បែក​ជើង​ទាំង​សងខាង​របស់​អ្នក​រលាត់​ពេល​ប៉ះ​វត្ថុ​​ផ្សេង​ៗ​ អំឡុង​ពេល​រត់​ឬ​ជិះ​កង់​បាត់​ប្រាណ។ នៅ​កម្ដៅ​ព្រះអាទិត្យ​ក្ដៅ​ខ្លាំង​​ វា​ក៏​​ជា​ស្រទាប់​ជួយ​ការពារ​មិន​ឲ្យ​ស្បែក​ខ្មៅ​ផង​ដែរ។

 

៣. ភាព​ណែន

 

អត្ថប្រយោជន៍​ ៣​យ៉ាង​​របស់​​ខោ​កីឡា​រឹប​ជើង​វែង
ខោ​កីឡា​រឹប​ជើង​វែង​ផលិត​ពី​ក្រណាត់​បង្ហាប់​​​​ ក៏​ដូច​ជា​ស្បែក​ទី​២​របស់​អ្នក​ដែរ ហើយ​វា​​បន្ថែម​ថាមពល​និង​បង្កើត​ចលនា​ឈាម​រត់​។

 

ចុចអាន៖ស្បែកជើង​កីឡា​ ៥ ​​ម៉ូដ​ស័ក្ដិសមពិសេស​សម្រាប់​​មនុស្ស​ធាត់

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ livestrong