ម្ចាស់​បទ​ក្នុង​រឿង “Titanic” ប្រារព្ធ​បុណ្យ​សព​ស្វាមី ប្រជាជន​កាន់​ទុក្ខ​ទូទាំង​ប្រទេស

តារា​ចម្រៀង​កាណាដាវ័យ ៤៧ឆ្នាំ Celine Dion បាន​ដឹកនាំ​ប្រារព្ធ​បុណ្យ​សព​សម្រាប់​ស្វាមី​ René Angélil កាល​ពី​ថ្ងៃ​សុក្រ នៅ​ព្រះវិហារ Gothic Revival ក្នុង​ទីក្រុង Montreal ដោយ​មាន​វត្តមាន​ភ្ញៀវកិត្តិយស​រាប់​រយ​នាក់ រួម​មាន​អ្នក​ដឹកនាំ​ផ្នែក​នយោបាយ និង​សិល្បករ​ជា​ច្រើន​រូប​។

ម្ចាស់​បទ​ក្នុង​រឿង “Titanic” ប្រារព្ធ​បុណ្យ​សព​ស្វាមី ប្រជាជន​កាន់​ទុក្ខ​ទូទាំង​ប្រទេស

រួម​ដំណើរ​ដោយ​កូន​ប្រុស​ច្បង​អាយុ ១៤ឆ្នាំ René Charles កូន​ភ្លោះ​អាយុ​៥ឆ្នាំ Nelson និង Eddy និង​សាច់​ញាតិ​ដទៃ​ទៀត ម្ចាស់​បទ “My Heart Will Go On” ​បាន​ស្លៀក​ឈុត​ខ្មៅ និង​បង្ហាញ​ទឹក​មុខ​ប្រកប​ដោយ​ភាព​ក្រៀមក្រំ។

កម្មវិធី​បុណ្យ​សព​នេះ​ត្រូវ​បាន​ចេញ​ថ្លៃ​ចំណាយ​មួយ​ផ្នែក​ដោយ​រដ្ឋាភិបាល ដោយ​ហេតុ​ថា​ Celine និង​ស្វាមី​គឺ​ជា​តារា​ល្បី​​មាន​ស្នាដៃ​ធំ​សម្រាប់​ប្រទេស ហើយ​ប្រជាជន​ទូទាំង​ប្រទេស​បាន​ត្រូវ​ចូលរួម​កាន់​ទុក្ខ​ដោយ​បង្ហូត​ទង់​ជាតិ​ត្រឹម​ពាក់​កណ្ដាល។ ភរិយា​របស់​នាយក​រដ្ឋមន្ត្រី Justin Trudeau អ្នក​ស្រី Sophie Grégoire-Trudeau និង​រដ្ឋ​មន្ត្រី​សហព័ន្ធ​បេតិកភណ្ឌ​ លោក Mélanie Jol ក៏​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ដែរ។

ម្ចាស់​បទ​ក្នុង​រឿង “Titanic” ប្រារព្ធ​បុណ្យ​សព​ស្វាមី ប្រជាជន​កាន់​ទុក្ខ​ទូទាំង​ប្រទេស

ម្ចាស់​បទ​ក្នុង​រឿង “Titanic” ប្រារព្ធ​បុណ្យ​សព​ស្វាមី ប្រជាជន​កាន់​ទុក្ខ​ទូទាំង​ប្រទេស

ម្ចាស់​បទ​ក្នុង​រឿង “Titanic” ប្រារព្ធ​បុណ្យ​សព​ស្វាមី ប្រជាជន​កាន់​ទុក្ខ​ទូទាំង​ប្រទេស

ម្ចាស់​បទ​ក្នុង​រឿង “Titanic” ប្រារព្ធ​បុណ្យ​សព​ស្វាមី ប្រជាជន​កាន់​ទុក្ខ​ទូទាំង​ប្រទេស

ម្ចាស់​បទ​ក្នុង​រឿង “Titanic” ប្រារព្ធ​បុណ្យ​សព​ស្វាមី ប្រជាជន​កាន់​ទុក្ខ​ទូទាំង​ប្រទេស

ម្ចាស់​បទ​ក្នុង​រឿង “Titanic” ប្រារព្ធ​បុណ្យ​សព​ស្វាមី ប្រជាជន​កាន់​ទុក្ខ​ទូទាំង​ប្រទេស

ម្ចាស់​បទ​ក្នុង​រឿង “Titanic” ប្រារព្ធ​បុណ្យ​សព​ស្វាមី ប្រជាជន​កាន់​ទុក្ខ​ទូទាំង​ប្រទេស

ម្ចាស់​បទ​ក្នុង​រឿង “Titanic” ប្រារព្ធ​បុណ្យ​សព​ស្វាមី ប្រជាជន​កាន់​ទុក្ខ​ទូទាំង​ប្រទេស

លោក ​René Angélil ដែល​ជា​តារា​ចម្រៀង​មួយ​រូប​ដែរ បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ក្នុង​អាយុ ៧៣ឆ្នាំ ដោយ​សារ​ជំងឺ​មហារីក។ គូ​ស្វាមី​ភរិយា​មួយ​គូ​នេះ បាន​ជួប​គ្នា​តាំង​ពី Dion នៅ​អាយុ ១២ឆ្នាំ ដោយ​កាល​នោះ Angélil គឺ​ជា​អ្នក​គ្រប់គ្រង​ក្នុង​ក្រុមហ៊ុន​ចម្រៀង​មួយ និង​បាន​ជ្រើសរើស Dion ជា​តារា​ចម្រៀង​ក្រុមហ៊ុន​របស់​លោក។

ប្រាំពីរ​ឆ្នាំ​ក្រោយ​មក ពួក​គេ​បាន​ចាប់​ផ្ដើម​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា និង​បាន​លាក់​រឿង​នេះ​ជា​សម្ងាត់​អស់​រយៈ​ពេល ៥ឆ្នាំ ដោយ​ខ្លាច​មាន​ការ​រិះគន់​ដោយ​សារ​អ្នក​ទាំង​ពីរ​មាន​អាយុ​ខុស​គ្នា​ឆ្ងាយ (២៦ឆ្នាំ)។ អ្នក​ទាំង​ពីរ​បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ឆ្នាំ​១៩៩៤ ដោយ​កាលនោះ​ម្ដាយ​របស់ Dion មិន​ទាន់​ទទួល​ស្គាល់​លោក Angélil ជា​កូនប្រសា​ឡើយ រហូត​​ដល់​ពួក​គេ​រស់​នៅ​ជាមួយ​គ្នា​បាន​មួយ​រយៈ៕

ម្ចាស់​បទ​ក្នុង​រឿង “Titanic” ប្រារព្ធ​បុណ្យ​សព​ស្វាមី ប្រជាជន​កាន់​ទុក្ខ​ទូទាំង​ប្រទេស

ចុចអាន៖កូន​តារា​ហូលីវូដ​១០​នាក់​មាន​មុខ​កាត់​រក​​ឪពុក​ម្ដាយបេះបិទ​

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ dailymail