ប៉ៃលិន​ខេត្ត​ដាច់​សង្វែង តែ​បង្កប់​រឿងរ៉ាវ​មិន​អាច​​បំភ្លេច​មិន​បាន​

ប៉ៃលិន​ខេត្ត​ដាច់​សង្វែង តែ​បង្កប់​រឿងរ៉ាវ​មិន​អាច​​បំភ្លេច​មិន​បាន​

និយាយ​ពី​ខេត្ត​ប៉ៃលិន មាន​រឿងរ៉ាវ​​ជា​ច្រើន​​ដែល​ធ្វើឲ្យ​ពលរដ្ឋ​ស្គាល់​ខេត្ត​ភាគ​ខាង​លិច​ស្ថិត​នៅ​ឆ្ងាយ​ជាប់​ព្រំដែន​ថៃ​នេះ​។ ទោះ​បី​ខេត្ត​ប៉ៃលិន ស្ថិត​នៅ​ឆ្ងាយ​ដាច់​សង្វែង​ហើយ​ដែល​ពលរដ្ឋ​មួយ​ចំនួន​អាច​មិន​ដែល​បាន​ទៅ​ដល់ ប៉ុន្តែ​ពលរដ្ឋ​បាន​ស្គាល់​ខេត្ត​ប៉ៃលិន​តាម​ការ​និយាយ​តៗ​គ្នា និង​ការ​កើត​មាន​ប្រវត្តិ​រឿងរ៉ាវ​នានា។

 

រឿងរ៉ាវ​ខ្លះ​បាន​ក្លាយ​ជា​អតីតកាល ដោយសារ​តែ​ពេលវេលា​បាន​កន្លង​ផុត​ទៅ​មិន​អាច​វិលវិញ​ប៉ុន្តែ​នៅ​តែ​ចងចាំ​និង​ធ្វើ​ឲ្យ​ពលរដ្ឋ​ជា​ច្រើន​មិន​ដែល​ភ្លេច​ខេត្ត​ដ៏​ស្រស់​ស្អាត​នេះ។

 

មាន​អី​ខ្លះ​ដែល​ធ្វើ​ឲ្យ​ប៉ៃលិន​ដក់​ការ​ចងចាំ​របស់​ពលរដ្ឋ​មិន​អាច​បំភ្លេច​បាន?

 

ខេត្ត​ដែល​សំបូរ​ត្បូងពេជ្រ​មាន​តម្លៃ​បំផុត

 

ប៉ៃលិន​ខេត្ត​ដាច់​សង្វែង តែ​បង្កប់​រឿងរ៉ាវ​មិន​អាច​​បំភ្លេច​មិន​បាន​

 

ប៉ៃលិន​អតីតកាល​ជា​ខេត្ត​ដែល​សំបូរ​ត្បូង​ពេជ្រ​ដ៏​មាន​តម្លៃ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​សម្បត្តិ​ធម្មជាតិ​កប់​នៅ​ក្នុង​ដី។ មាន​ការ​និយាយ​តៗ​គ្នា​គ្រាន់​តែ​មេឃ​ភ្លៀង មាន​គ្រាប់​ពេជ្រ​លេច​ផុស​នៅ​លើ​ដី​ដែល​អាច​ប្រជាជន​។ ប៉ុន្តែ​បច្ចុប្បន្ន​ដោយសារ​តែ​សង្គ្រាម​អូស​បន្លាយ​ក៏​ដូចជា​ការ​រុករក​គ្មាន​ច្បាប់​ទម្លាប់ ទ្រព្យសម្បត្តិ​ជាតិ​ដ៏​មហាសាល​សាល​មាន​តម្លៃ​ក៏​បាន​បាត់បង់​ស្ទើរ​អស់​ទៅ​ហើយ។

 

រឿង​កុលាប​ប៉ៃលិន

 

រឿង​កុលាប​ប៉ៃលិន​ជា​រឿង​អក្សរសិល្ប៍​ប្រលោមលោក​ខ្មែរ​ដ៏​ល្បីល្បាញ ជា​ស្នាដៃ​និពន្ធ​របស់​លោក​ញ៉ុក ថែម។ រឿង​នេះ​បាន​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​របស់​សិស្ស​នៅ​វិទ្យាល័យ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​បាន​ស្គាល់​ពី​ទឹកដី​របស់​ខេត្ត​ប៉ៃលិន តាម​រយៈ​ការ​សិក្សា​ពី​សាច់​រឿង​ប្រលោម​លោក​ដ៏​កម្សត់​នេះ។

 

ជនជាតិ​កូឡា

 

កាល​ពី​អតីតកាល ប៉ៃលិន​មាន​ជនជាតិ​កូឡា​ (ភូមា) រស់នៅ ប៉ុន្តែ​សម័យ​សង្គ្រាម​ជនជាតិ​នេះ​ក៏​បាន​ភៀសខ្លួន​និង​ក៏​បាត់​ស្រមោល​សូន្យ​ឈឹង។

 

របាំ​ក្ងោក​ប៉ៃលិន

 

ប៉ៃលិន​ខេត្ត​ដាច់​សង្វែង តែ​បង្កប់​រឿងរ៉ាវ​មិន​អាច​​បំភ្លេច​មិន​បាន​

 

របាំ​ក្ងោក​ប៉ៃលិន ជា​របាំ​តំណាង​ខេត្ត​ខ្ពង់រាប​មួយ​នេះ។ ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​តែងតែ​ទទួល​ការ​ស្វាគមន៍​ជាមួយ​របាំ​ក្ងោក​ប៉ៃលិន ក្នុង​ពេល​ចូលរួម​កម្មវិធី​កម្សាន្ត​និង​ការ​សំដែង​វប្បធម៌​របស់​ប្រជាជន​រស់នៅ​ខេត្ត​ប៉ៃលិន។

 

ផ្លែ​តាង៉ែន

 

ប៉ៃលិន​ខេត្ត​ដាច់​សង្វែង តែ​បង្កប់​រឿងរ៉ាវ​មិន​អាច​​បំភ្លេច​មិន​បាន​

 

ខេត្ត​ប៉ៃលិន​បច្ចុប្បន្ន​ក្លាយ​ជា​ខេត្ត​សក្ដានុពល​លើ​វិស័យ​កសិកម្ម។ ដំណាំ​តាង៉ែន​ ឬ​មៀន​ប៉ៃលិន​បាន​ក្លាយ​ជា​ដំណាំ​យុទ្ធសាស្ត្រ​ដែល​ពលរដ្ឋ​ប៉ៃលិន​មាន​ការ​ដាំដុះ​ជា​ច្រើន។ អាជ្ញាធរ​ខេត្ត​ក៏​មាន​បំណង​យក​ដំណាំ​មៀន​ប៉ៃលិន ជា​ដំណាំ​សម្គាល់​ភូមិសាស្ត្រ​របស់​ខេត្ត​ប៉ៃលិន​ផង​ដែរ។

 

យាយ​យ៉ាត

 

យាយ​យ៉ាត ​ជា​ឈ្មោះ​​​ហៅ​សំដៅ​ទៅ​លើ​រូបសំណាក​ដូន​ចាស់​ម្នាក់​ដែល​មាន​ប្រវត្តិ​ទាក់ទង​ការ​កកើត​ទឹកដី​​ត្បូងពេជ្រ​​នៃ​​ខេត្ត​ប៉ៃលិន​។​ យាយ​យ៉ាត​​មាន​បារមី​​​បំផុត​ ហើយ​ពលរដ្ឋ​​ទូទៅ​​​​មិន​ថា​រស់នៅ​និង​ធ្វើ​ដំណើរ​មក​កម្សាន្ត​​ខេត្ត​ប៉ៃលិន​តែងតែ​ទៅ​បួងសួង​អុជ​ទៀន​ធូប​​ និង​​ដាក់តង្វាយ​​​​ផ្សេងៗ​នៅចំពោះ​មុខ​រូប​សំណាក​​យាយយ៉ាត​​ ដែលត្រូវ​បានតម្កល់​នៅ​លើ​វត្ត​​ភ្នំយ៉ាត​ជាទី​អារាម​មួយ​ដ៏ចំណាស់​នៅ​តំបន់​នោះ​។

 

បទចម្រៀង​រាប់​មិន​អស់​

 

ខេត្ត​ប៉ៃលិន​ក៏​សំបូរ​បទ​ចម្រៀង​ជាច្រើន​ពី​​កំពូល​តារា​ចម្រៀង​​ពី​ជំនាន់​​សង្គម​ដែល​ច្រៀង​រៀបរាប់​ពី​ទិដ្ឋភាព​​នៃ​ខេត្ត​ប៉ៃ​លិន ដែល​បង្កប់​រូបភាព​និង​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​​បង្កើត​​​អនុស្សាវរីយ​​រាប់​មិន​អស់​ក្នុង​ដួង​ចិត្ត​របស់​ពលរដ្ឋ​ខ្មែរ​​។

 

 

អត្ថបទ៖ ប៊ុណ្ណារ៉ា