សមាគម អតីតយុទ្ធជន ខណ្ឌដង្កោ នាំថវិកាប្រគល់គ្រួសារ លោក ជា សារ៉ាត់ អតីតយុទ្ធជនពិការ ដែលបានទទួល មរណភាព

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥នេះ សមាគមអតីតយុទ្ធជន ខណ្ឌដង្កោ ដឹកនាំដោយ លោក ចេង មុនីរ៉ា អភិបាលរងខណ្ឌដង្កោ នឹងលោក ជឹម ស៊ីថា  ប្រធានសមាគមន អតីតយុទ្ធជនខណ្ឌដង្កោ បានប្រគល់ថវិកាមរណៈសង្រ្កោះចំនួន ៤លាន រៀល ជូនដល់លោកស្រី ក្លឹង សាអ៊ុ ភរិយាសពលោក ជា សារ៉ាត់ អតីតយុទ្ធជនពិការ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ កន្លងមក នៅភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក ចេង មុនីរ៉ា បានសម្តែង ការសោកស្តាយ នឹងចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ ចំពោះការទទួលមរណភាព របស់លោក ជា សារ៉ាត់ ហើយលោក ក៏បានមានប្រសាសន៍ ទៅកាន់លោកស្រី ក្លឹង សាអ៊ុ ដែលជាភរិយាសពថា មនុស្សកើតចាស់ឈឺស្លាប់ ដូច្នេះអ្នកស្រី កុំពិបាកចិត្តអី នាំឲ្យឈឺនោះទេ ត្រូវប្រឹងប្រែងឡើង ដើម្បីប្រកបរបរចិញ្ចើមជីវិត នឹងកូនៗ បន្តទៀត៕

6