យោងហោចណាស់ ស្លាប់៤១នាក់ ដោយសារ លិចទូកនៅសមុទ្រ Aegean

អាទែន៖ យោងតាមទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ថា យ៉ាងហោចណាស់មាន អ្នកស្លាប់៤១នាក់ នៅក្នុងហេតុការណ៍នៃ ការលិចទូក ចំនួនពីរគ្រឿង នៅដែនសមុទ្រ Aegean  កាលពីថ្ងៃសុក្រម្សិលមិញនេះ ។

យោងតាមសេចក្តីរាយការណ៍ ចុងក្រោយបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ ដោយសារលង់ទឹក នៅជិតកោះ Kalolimnos  និង កោះ Farmakonissi ក្នុងនោះមានកុមារ ចំនួន១៧នាក់ នេះបើតាមមន្ត្រីរបស់ ប្រទេសក្រិចបានបញ្ជាក់យ៉ាងដូច្នេះ ។

តាមការឲ្យដឹងពី ក្រុមអ្នកជួយសង្រ្គោះបាន បញ្ជាក់ថា ក្នុង១ទូក គឺអាចសង្រ្គោះបានតែ ២ទៅ៣នាក់ ប៉ុណ្ណោះ ហើយចំនួនអ្នក ដែលបាត់ខ្លួនមិនទាន់ ដឹងពិតប្រាកដនោះទេ ។

គេបានដឹងថា ចំនួនជនភៀសខ្លួនដែលនៅ លើដែនទឹកក្នុងមួយទូកមានពី ៥០ទៅ១០០នាក់ ហើយឃើញសាកសពអណ្តែតឡើង៣៤នាក់ ។

ប្រភពបានបញ្ជាក់ថា អ្នកទាំងនោះជា ជនអន្តោប្រវេសន៍ ដែលឆ្លងពីតួកគី មកកាន់ក្រិច ដោយសារតែ នៅក្នុងប្រទេសស៊ីរី បន្តការបាញ់ប្រហារគ្នាខ្លាំង ៕