បុរស​​ចំណាស់ម្នាក់ជិះ​​ម៉ូតូ​​ឆ្លងផ្លូវ​​ ត្រូវ​រថយន្ត​បុក​បាក់​ភ្លៅ​​ស្តាំ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ចំណាស់​ម្នាក់​បាន​រង​របួសធ្ងន់​បាក់​ភ្លៅ​ខាងស្តាំ ខណៈ​ជិះ​ម៉ូតូ​ម្នាក់ ឯង​ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង លុះ​ដល់​ចំណុច​កើតហេតុ បាន​បត់​ឆ្វេង​ក៏​ត្រូវ​ រថយន្ត​កាម​រី​បុក​តែ​ម្តង ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៥ និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​២២ មក​រា ២០១៦ ស្ថិត​នៅ​ កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​ខាងជើង​ ស្ពាន​ក្រឡ​ប្រហែល​២០​ម៉ែត្រ ក្នុងភូមិ​បន្ទាយ​នាង ឃុំ​បន្ទាយ​នាង ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ​ផូ វៃ អាយុ​៥២​ឆ្នាំ ជា​កសិករ​នៅ​ភូមិ​តា​អ៊ិ​ន​២ ឃុំ​ស្រះ​រាំង ស្រុក​មង្គលបុរី  ជិះ​ម៉ាក​ហុងដា​ស៊េរី​ចាស់ ពាក់​ស្លាក​លេខ​ សៀមរាប​1I-3988 ។ រីឯ​អ្នកបើកបរ​រថយន្ត​ឈ្មោះ​ឆោម កុសល ភេទ​ប្រុស នៅ​ភូមិ​អញ្ចាញ ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ រថយន្ត​ពាក់​ស្លាក​លេខ​ បាត់ដំបង​2A-0629 ក្រោយ​ពី​កើតហេតុ​បាន​រត់គេច​ខ្លួន បន្សល់​តែ​ រថយន្ត​នៅ​កន្លែង​ កើតហេតុ ។

បុរស​​ចំណាស់ម្នាក់ជិះ​​ម៉ូតូ​​ឆ្លងផ្លូវ​​ ត្រូវ​រថយន្ត​បុក​បាក់​ភ្លៅ​​ស្តាំ

បុរស​​ចំណាស់ម្នាក់ជិះ​​ម៉ូតូ​​ឆ្លងផ្លូវ​​ ត្រូវ​រថយន្ត​បុក​បាក់​ភ្លៅ​​ស្តាំ
បុរស​​ចំណាស់ម្នាក់ជិះ​​ម៉ូតូ​​ឆ្លងផ្លូវ​​ ត្រូវ​រថយន្ត​បុក​បាក់​ភ្លៅ​​ស្តាំ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត