ក្រុមហ៊ុនប្រេងឥន្ធនៈតេលា ផ្តល់ប្រាក់ខែចាយមិនគ្រប់ អ្នកបើកបរ ជិត២០០នាក់ តវ៉ាទាមទារលក្ខខណ្ឌការងារ

រាជធានីភ្នំពេញ ៖ បុគ្គលិកក្រុមហ៊ុនប្រេងឥន្ធនៈតេលា ផ្នែកបើកបរ ជិត ២០០នាក់ លើកគ្នាតវ៉ានៅក្នុងសហគ្រាសរបស់ខ្លួន ស្ថិតតាមបណ្ដោយ ផ្លូវជាតិ លេខ៥ ក្នុងភូមិដើមពោធិ៍សង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ ដើម្បី ទាម ទារលក្ខខណ្ឌការងារ១២ចំណុច កាលព្រឹកថ្ងៃទី២២ ខែ មករា ឆ្នាំ២០១៦។

សេចក្តីរាយការណ៍បានអោយដឹងថា ចំពោះលក្ខខណ្ឌទាំង១២ចំណុច ដែល បុគ្គលិកក្រុមហ៊ុនប្រេងឥន្ធនៈ តេលា ផ្នែកបើកបរតវ៉ាទាមទារមានដូចជា ៖
១-សុំប្រាក់ខែ គោល៣៥០ដុល្លារ, ២-សុំលុយគីឡូម៉ែត្រ គុណជាពីរ, ៣-សុំលុយ ចំណាយទូទៅ សម្រាប់លាងរថយន្ដនិងប៉ះកង់រថយន្ដ, ៤-សុំសម្រាកថ្ងៃអាទិត្យ ហើយបើឱ្យធ្វើ ការក្រុមហ៊ុនត្រូវគុណថ្លៃជាពីរ, ៥-សុំ ពេលធ្វើការងារចាប់ ពី ម៉ោង៧ ព្រឹកដល់ម៉ោង៦ល្ងាច(ធ្វើលើសម៉ោងសុំគុណ ជាពីរ),៦-ជួបគ្រោះ ថ្នាក់ ក្នុងម៉ោងធ្វើការសូមឱ្យក្រុមហ៊ុនជួយរកដំណោះ ស្រាយជូន, ៧-សុំលុយបេសក កម្មទៅ តាមយន្ដ១ថ្ងៃ៨ដុល្លារ និងលុយបាយ ១ថ្ងៃ៨ដុល្លារ, ៨-សុំលុយដំណាច់ ឆ្នាំ, ៩-សុំឱ្យក្រុមហ៊ុនដោះលែងមនុស្សម្នាក់ ឈ្មោះ គុណ លិន ដែលបានចាប់ ខ្លួន និងឱ្យក្រុមហ៊ុនដកបណ្ដឹងបុគ្គលិក៥នាក់, ១០-សុំឱ្យអ្នកទាំង៥ចូល បម្រើ ការងារវិញ, ១១-ក្រុមហ៊ុនត្រូវទទួលធានារ៉ាប់រងអាយុជីវិត បើគ្មានដំណោះ ស្រាយទេពួកគេមិនចូលធ្វើការទេនិង១២-សូមឱ្យក្រុមហ៊ុនរំសាយមេកងចោល

សេចក្តីរាយការណ៍បានអោយដឹងបន្តថា នៅក្នុងការតវ៉ានោះតំណាង បុគ្គលិក ផ្នែកបើកបររថយន្ដ ឱ្យក្រុមហ៊ុនតេលារៀបរាប់ ថា ការទាមទារ លក្ខខណ្ឌ ទាំង ១២ចំណុចខាងលើនេះ ភាគីក្រុមហ៊ុនមិនទាន់ដោះ ស្រាយជូនបានឡើយ ដោយ តំណាងក្រុមហ៊ុនបានថ្លែងថាបើបុគ្គលិកដែលមកតវ៉ាទាមទារលក្ខខណ្ឌ ការងារទាំងអស់នេះយកប្លង់ផ្ទះឬប្លង់ដីមកតម្កល់ទុកនៅក្រុមហ៊ុនទើបក្រុមហ៊ុន អាចរកដំណោះ ស្រាយឱ្យបានខ្លះ ។sic។

ក្រុមហ៊ុនប្រេងឥន្ធនៈតេលា ផ្តល់ប្រាក់ខែចាយមិនគ្រប់ អ្នកបើកបរ ជិត២០០នាក់ តវ៉ាទាមទារលក្ខខណ្ឌការងារ