នៅ​ភ្នំពេញ យប់​នេះ ប៉ូលិស​ចុះ​ត្រួតពិនិត្យ​អ្នកបើកបរ មាន​សារធាតុ​ស្រវឹង​

ភ្នំពេញ: អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ បានប្រកាសថា ចាប់ពី​យប់​នេះ ( យប់​ថ្ងៃ​សៅរ៍ ទី​២៣ ខែមករា ) វេលា​ម៉ោង​១១ តទៅ កំលាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នឹង​ចុះ​ត្រួតពិនិត្យ​អ្នកបើកបរ មាន​សារធាតុ​ញៀន និង​គ្រឿង​ស្រវឹង នៅតាម​គ្រប់​បណ្តា​ខណ្ឌ​ហើយ​។ អាស្រ័យហេតុនេះ សូម​បងប្អូន​ជ្រាបថា ជាតិ​អាកុល​ចាប់ពី ០,៤០ មី​លី​ក្រាម ក្នុង ១ លីត្រ​ខ្យល់ ឡើងទៅ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១ ខែ ដល់ ៦ ខែ និង​ពិន័យ​ជា​ប្រាក់​បន្ថែមទៀត​៕​

នៅ​ភ្នំពេញ យប់​នេះ ប៉ូលិស​ចុះ​ត្រួតពិនិត្យ​អ្នកបើកបរ មាន​សារធាតុ​ស្រវឹង​