នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ ចាប់បាន​ចោរ​គាស់​ផ្ទះ​លួច​ម៉ូតូ​ម្នាក់ ដែល​ផ្ញើរ​របស់​លួចបាន​នៅមុខ​មន្ទី​ពេទ្យ​កាល់ម៉ែត​

Doliprane TVC

​បុរស​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្សពួក​គ្នា ២ នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ សហការ​ជាមួយ និង កម្លាំង​ប្រជា​ការពារ​សង្កាត់​ផ្សារ​ដើមថ្កូវ ធ្វើការ​ស្រាវជ្រាវ និង ឈានដល់​ការឃាត់ខ្លួន​បាន​ម្នាក់ ក្រោយពី​រូបគេ និង បក្សពួក​ម្នាក់ទៀត​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​លួច​យក​ម៉ូតូ​មួយគ្រឿង​បាន​ហើយ​យកទៅ​លាក់ទុក​នៅ​កន្លែង​ផ្ញើរ​ម៉ូតូ​មួយកន្លែង​ដែលមាន​ទីតាំង​នៅខាងមុខ​មន្ទីរពេទ្យ​កាល់ម៉ែត​នោះ ។ ហេតុការណ៍​នេះ​បាន​បង្ករ​អោយមាន​ការភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង ៦ និង ៣០ នាទី ព្រឹក​ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៦ នៅ​ចំណុច​ផ្ទះជួល​លេខ ៣៥២ ផ្លូវ​ព្រះមុនីវង្ស (​ច្រក​ឌឿងហែម​ខាងក្រោយ​ក្រុមហ៊ុន ឃ្យូ​ប៊ី​) ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។

នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ ចាប់បាន​ចោរ​គាស់​ផ្ទះ​លួច​ម៉ូតូ​ម្នាក់ ដែល​ផ្ញើរ​របស់​លួចបាន​នៅមុខ​មន្ទី​ពេទ្យ​កាល់ម៉ែត​

តាម​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យដឹងថា បុរស​ជនសង្ស័យ​មាន​ឈ​ឈ្មោះ សូ បញ្ញា អាយុ ២០ ឆ្នាំ​មុខរបរ និង ទីលំនៅ​មិន​ពិតប្រាកដ ត្រូវបាន​កម្លាំង​មាន​សម្ថ​កិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​ក្រោយ​ពេលដែល​រូបគេ និង បក្សពួក​ម្នាក់ទៀត​ធ្វើ​សកម្មភាព​គាស់​ផ្ទះកើតហេតុ​ខាងលើ លួច​យក​ម៉ូតូ​ម៉ាក​ស៊ុយ​ហ្ស៊ី​គី Let’s មួយគ្រឿង​បាន​ហើយ​យកទៅ​លាក់ទុក​នៅ​កន្លែងផ្ញើម៉ូតូ​មួយកន្លែង​ខាងលើ​នោះ ។ ជនរងគ្រោះ​មានឈ្មោះ ហេង ស៊ី​ណូ អាយុ ២៥ ឆ្នាំ​មុខរបរ​ជា​និស្សិត ស្នាក់នៅ​ផ្ទះជួល​កើតហេតុ​ខាងលើ ។ តាម​ប្រភព​ដដែល​ក៏បាន​ប្រាប់​បន្តទៀតថា កាលពី​យប់​មុនពេល​កើតហេតុ​យុវ​និស្សិត​រងគ្រោះ​បាន​ទុក​ម៉ូតូ​របស់ខ្លួន​នៅ​ខាងក្រោម និង ឡើងទៅ​ដេក​លើ​ឡៅតឿ​ខាងលើ​បាត់ ដោយ​គ្រាន់តែ​យក​ខ្សែរ​មក​ចង​ទ្វារ​បិទ និង មិនបាន​ចាក់សោ​ត្រឹមត្រូវ​ឡើយ​លុះ​ព្រឹក​ឡើង​ពេល​ភ្ញាក់​ពី​ដំណេក​ចុះមក​ខាងក្រោម​ក៏បាន​ឃើញ​ទ្វារ​ចំហរ​ទើប​មានការ​ភ្ញាក់ផ្អើល​កើតឡើង​តែម្តង ។

នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ ចាប់បាន​ចោរ​គាស់​ផ្ទះ​លួច​ម៉ូតូ​ម្នាក់ ដែល​ផ្ញើរ​របស់​លួចបាន​នៅមុខ​មន្ទី​ពេទ្យ​កាល់ម៉ែត​

ក្រោយ​ពេលដែល​ចោរ​គាស់​ទ្វារ​លួច​ម៉ូតូ​របស់ខ្លួន​បាត់​ហើយ​នោះ យុវ​និស្សិត​រងគ្រោះ​ក៏បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើ​ថ្កូវ និង កម្លាំង​ប្រជា​ការពារ​សង្កាត់​ផ្សា​ដើមថ្កូវ ភ្លាមនោះ​ក៏បាន​ឈានទៅដល់​ការឃាត់ខ្លួន​បុរស​ជនសង្ស័យ​ខាងលើ​បាន​ម្នាក់​ភ្លាម​តែម្តង ចំណែកឯ​ជនសង្ស័យ​ម្នាក់ទៀត​រត់គេចខ្លួន​បាត់ ។ ក្រោយពី​កម្លាំង​មាន​សម្ថ​កិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ខាងលើ​រួចហើយ ធ្វើការ​សាកសួរ​ទើបត្រូវ​បាន​រូបគេ​សារភាពថា រូបគេ​ពិតជា​បានធ្វើ​សកម្មភាព​គាស់​ផ្ទះជួល​ខាងលើ​លួច​យក​ម៉ូតូ​មួយគ្រឿង​របស់​យុវ​និស្សិត​ខាងលើ​ពិតប្រាកដ​មែន ដោយបាន​យកទៅ​លាក់ទុក​នៅ​កន្លែង​ផ្ញើរ​ម៉ូតូ​ខាងលើ ។ ម៉ូតូ​ត្រូវបាន​កម្លាំង​នគរបាល​ធ្វើការ​ប្រគល់​ទៅអោយ​យុវ​និស្សិត​រងគ្រោះ​វិញ ចំណែក​បុរស​ជា​ជនសង្ស័យ​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​នៃ​ច្បាប់​ជា​បន្តទៅទៀត ៕ TV5

នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ ចាប់បាន​ចោរ​គាស់​ផ្ទះ​លួច​ម៉ូតូ​ម្នាក់ ដែល​ផ្ញើរ​របស់​លួចបាន​នៅមុខ​មន្ទី​ពេទ្យ​កាល់ម៉ែត​