ធ្លាប់ធុញនៅពេលប្តូរស្រោមពូក ម្តងៗទេ? នេះគឺជាវិធីប្តូរស្រោមពូក ដែលចំណាយពេល មិនដល់១នាទីផង (មានវីដេអូ)

បរទេស៖ វាជារឿងពិតជាក់ស្តែងមួយ ដែលមនុស្សមួយចំនួន តែងតែមានអារម្មណ៍ធុញទ្រាន់ នៅពេលដែលពួកគេត្រូវការ ផ្លាស់ប្តូរស្រោមពូកម្តងៗ ក៏ព្រោះតែវាត្រូវចំណាយពេលយូរ និងមានភាពរញ៉េរញ៉ៃច្រើន។

យ៉ាងណាមិញ រឿងរ៉ាវមួយនេះអាចលែងជា បញ្ហាសម្រាប់ អ្នករាល់គ្នាទៀតហើយ បន្ទាប់ពីមានបុរសម្នាក់ ឈ្មោះថា Steve Holmes បានបញ្ចេញវីដេអូមួយ ដែលបង្ហាញពីបច្ចេកទេស ក្នុងការផ្លាស់ប្តូរ ស្រោមពូក របស់ខ្លួនដោយចំណាយពេល មិនលើសពី១នាទី ផងនោះ។

បើយើងមើលតាមវីដេអូ នោះយើងនឹងបានដឹងថា វិធីសាស្ត្រដែល Steve បានប្រើគឺ ការចាប់រមូលពូកឲ្យ មូលជុំជិត អស់ហើយរួចបាន ដាក់វាចូលទៅក្នុងស្រោម ទាំងមូលតែម្តង ហើយក្រោយមកគឺគ្រាន់តែ គ្រលាស់ចុះឡើងៗ ទៅ នោះពូកវានឹងរលា ចូលក្នុងស្រោមទៅតាមសម្រួល ម្យ៉ាងវិធីនេះគឺងាយស្រួល និងចំណាយពេលខ្លីមែនទែន។

ធ្លាប់ធុញនៅពេលប្តូរស្រោមពូក ម្តងៗទេ? នេះគឺជាវិធីប្តូរស្រោមពូក ដែលចំណាយពេល មិនដល់១នាទីផង (មានវីដេអូ)
សកម្មភាពពេលដែល Steve កំពុងញាត់ពូកចូលក្នុងស្រោម

គូសបញ្ជាក់ផងដែរថា វីដេអូមួយនេះគឺបាន បង្ហាញនូវវិធីសាស្ត្រដ៏ល្អ ដែលអាចជួយអ្នកបានច្រើន ម្យ៉ាងវិញទៀត ក្រោយពីវាត្រូវបាន បង្ហោះនៅលើអ៊ិនធើណេត ហើយនោះ ក៏បានទាញឲ្យមានអ្នកចុចមើល ជាច្រើនផងដែរ ក្នុងរយៈពេលខ្លីប៉ុណ្ណោះ៕

តោះចង់ដឹងថា តើបច្ចេកទេសក្នុងការ ផ្លាស់ប្តូរស្រោមពូក នោះបែបណា ទស្សនាវីដេអូទាំងអស់គ្នា៖

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត