ចេះតែចុកពោះ ក្អួតចង្អោរ ចុងក្រោយគ្រូពេទ្យ ពិនិត្យឃើញមាន ដង្កូវតេញ៉ា ប្រវែង៦ម កំពុងរស់នៅក្នុងខ្លួន

ចិន៖ បុរសដែលចូលចិត្តទទួលទានសាច់ឆៅម្នាក់ និងមានអាការៈ ចុកពោះរយៈពេលពីរឆ្នាំ បានតក់ស្លុត យ៉ាងខ្លាំងបន្ទាប់ពីគ្រូពេទ្យ រកឃើញ ថារូបលោកមាន ដង្កូវតេញ៉ា ប្រវែង៦ម៉ែត្រ កំពុងរស់នៅក្នុងខ្លួន។

នេះបើតាមប្រភពព័ត៌មាន បានឲ្យដឹងពីគ្រូពេទ្យថា នេះជាលទ្ធផលមកពីការ ដែលគាត់ចូលចិត្តញាុំ សាច់គោឆៅ ដែលនៅក្នុងនោះ គាត់មានរោគសញ្ញា ចេះតែចុកពោះ ក្អួតចង្អោរ ខ្សោយមិនសូវ មានកម្លាំង និងមិនសូវមាន ចំណង់អាហារ។ លើសពីនេះ អ្នកជម្ងឺរូបនេះ ធ្លាប់បានទៅរកគ្រូពេទ្យអស់ ជាច្រើនមកហើយ ក្នុងរយៈពេលពីរឆ្នាំមកនេះ ប៉ុន្តែគ្រូពេទ្យ បានត្រឹមតែឲ្យថ្នាំព្យាបាល ជម្ងឺឈឺក្រពះ និងជម្ងឺខ្វះ ឈាមរាុំរ៉ៃទៅ គាត់ប៉ុណ្ណោះ។ ជាចុងក្រោយ លោកក៏បានទៅជួបគ្រូពេទ្យនៅ ក្នុងមន្ទីរពេទ្យ Hubei University of Medicine ក្នុងក្រុង Shiyan ប្រទេសចិន តែគ្រូពេទ្យនៅតែ រកមិនឃើញអ្វី ដែលគួរឲ្យកត់សម្គាល់ នៅក្នុងខ្លួន របស់លោកឡើយ។

បន្ទាប់មក នៅពេលដែលគ្រូពេទ្យធ្វើការ ពិនិត្យលាមក របស់គាត់ ទើបរកឃើញថា មានពងតេញ៉ានៅក្នុងនោះ ហើយគ្រូពេទ្យក៏ បានឲ្យថ្នាំ បញ្ចុះទៅឲ្យគាត់លេប លុះពីរម៉ោងក្រោយមក ក៏មានដង្កូវតេញ៉ា ប្រវែង៦ម៉ែត្រធ្លាក់ ចេញពីខ្លួនរបស់ គាត់តែម្តង។ គ្រូពេទ្យបាន ធ្វើការវិនិច្ឆ័យថា គាត់បានឆ្លងតេញ៉ានេះ ពីសាច់គោឆៅ រឺសាច់គោដែលចម្អិនមិនទាន់ឆ្អិនល្អ។ យ៉ាងណាមិញ បន្ទាប់ពីតេញ៉ា បានទម្លាក់ចេញពីខ្លួនរបស់លោករួចមក ជម្ងឺឈឺក្រពះរបស់លោក ក៏បានជាសះស្បើយ ហើយអាការៈរបស់ លោកក៏បាន ត្រលប់ទៅរក សភាពដូច ដើមវិញដែរ។

គួរបញ្ជាក់ថា ដង្កូវតេញ៉ា អាចឆ្លងចូលមកក្នុង ខ្លួនមនុស្សបាន នៅពេលយើង ប៉ះពាល់របស់កខ្វក់ ហើយយកដៃ ទៅដាក់ជិតមាត់ រឺទទួលទានអាហារ និងទឹកដែលមាន ផ្ទុកកាកសំណល់មិនល្អ រឺទទួលទានសាច់ជ្រូកឆៅ សាច់គោឆៅ រឺសាច់ត្រីឆៅ ដែលផ្ទុកសារធាតុកខ្វក់៕

ចេះតែចុកពោះ ក្អួតចង្អោរ ចុងក្រោយគ្រូពេទ្យ ពិនិត្យឃើញមាន ដង្កូវតេញ៉ា ប្រវែង៦ម កំពុងរស់នៅក្នុងខ្លួន
ចេះតែចុកពោះ ក្អួតចង្អោរ ចុងក្រោយគ្រូពេទ្យ ពិនិត្យឃើញមាន ដង្កូវតេញ៉ា ប្រវែង៦ម កំពុងរស់នៅក្នុងខ្លួន
ចេះតែចុកពោះ ក្អួតចង្អោរ ចុងក្រោយគ្រូពេទ្យ ពិនិត្យឃើញមាន ដង្កូវតេញ៉ា ប្រវែង៦ម កំពុងរស់នៅក្នុងខ្លួន
ចេះតែចុកពោះ ក្អួតចង្អោរ ចុងក្រោយគ្រូពេទ្យ ពិនិត្យឃើញមាន ដង្កូវតេញ៉ា ប្រវែង៦ម កំពុងរស់នៅក្នុងខ្លួន

ប្រភព៖

កែសម្រួលដោយ​៖ នរី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • ចេះតែចុកពោះ ក្អួតចង្អោរ ចុងក្រោយគ្រូពេទ្យ ពិនិត្យឃើញមាន ដង្កូវតេញ៉ា ប្រវែង៦ម កំពុងរស់នៅក្នុងខ្លួន已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/01/23  Category:ប្លែកៗ