ត្រី​ចម្លែក​ប្រចាំឆ្នាំ ២០១៦ ដែល​គ្មាន​នរណាម្នាក់​បាន​ស្គាល់​ពីមុន​

Doliprane TVC

១. ត្រី​ខ្មៅ​ចម្លែក

​ត្រី​ខ្មៅ​ចម្លែក​ដែល​មិន​ធ្លាប់​បានឃើញ​ខាងក្រោម​នេះ​ត្រូវបាន​លោក Claudia និង Glenys Howse នេសាទ​បាន​នៅ​ឈូង​សមុទ្រ​មួយកន្លែង​ក្នុងប្រទេស​ញ៉ូ​ហ្សេ​ឡែ​ន (New Zealand) ។ ហើយ​រូបភាព​នេះដែរ​គឺ​ទទួល​បានមកពី​សារមន្ទី​រ ប៉ា​ប៉ា (PaPa) ដែល​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​កាលពីពេល​ថ្មីៗ​នេះ ។

ត្រី​ចម្លែក​ប្រចាំឆ្នាំ ២០១៦ ដែល​គ្មាន​នរណាម្នាក់​បាន​ស្គាល់​ពីមុន​

ត្រី​ចម្លែក​ប្រចាំឆ្នាំ ២០១៦ ដែល​គ្មាន​នរណាម្នាក់​បាន​ស្គាល់​ពីមុន​

២. ត្រី​ចម្លែក Frogfishes

​ត្រី​ដ៏​កម្រ​ខាងក្រោម​នេះ​មាន​ឈ្មោះថា Frogfishes វា​ត្រូវបាន​គេ​សម្គាល់​ឃើញថា ជា​ត្រី​មួយ​ប្រភេទ​ដែល​អាច​បម្លាស់​ទី​បាន​យ៉ាង​រហ័ស​បំផុត ដែល​អាច​និយាយបានថា​វា​អាចបម្លាស់​ទី​ពីមួយ​កន្លែង​ទៅមួយ​ប្រៀបដូចជា​ខ្យល់​យ៉ាង​ដូច្នោះ​ដែរ ។ ហើយ​ត្រី​មួយ​ក្បាល​នេះ​ទៀតសោត​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​សមុទ្រ​ប្រទេស​អូស្ត្រាលី ។

ត្រី​ចម្លែក​ប្រចាំឆ្នាំ ២០១៦ ដែល​គ្មាន​នរណាម្នាក់​បាន​ស្គាល់​ពីមុន​

ត្រី​ចម្លែក​ប្រចាំឆ្នាំ ២០១៦ ដែល​គ្មាន​នរណាម្នាក់​បាន​ស្គាល់​ពីមុន​

ត្រី​ចម្លែក​ប្រចាំឆ្នាំ ២០១៦ ដែល​គ្មាន​នរណាម្នាក់​បាន​ស្គាល់​ពីមុន​

៣. ត្រី​ចម្លែក​មាត់​ពីរ​

​ចំពោះ​រូបថត​ត្រី​ចម្លែក​មាន​មាត់​ពីរ​នេះ​វិញ​ត្រូវបាន​អ្នកនេសាទ​ម្នាក់​នេសាទ​បាន​នៅក្នុង​សមុទ្រ​ប្រទេស​អូស្ត្រាលី ដោយ​បុរស​នេសាទ​ម្នាក់នេះ​មានឈ្មោះ​ថា Garry Warrick ។ ជាមួយគ្នានេះដែរ​លោក Garry Warrick បាន​និយាយថា លោក​នេសាទ​នៅ​តំបន់​នេះ​(​សមុទ្រ​ប្រទេស​អូស្ត្រាលី​) អស់​រយៈពេល ៣០ ឆ្នាំ មកហើយ តែ​លោក​មិន​ដែលមាន​អារម្មណ៍​ភ្ញាក់ផ្អើល​ដូច​ពេលដែល​បាន​ជួប​ត្រី​ចម្លែក​មួយ​ក្បាល​នេះឡើយ  ។​

ត្រី​ចម្លែក​ប្រចាំឆ្នាំ ២០១៦ ដែល​គ្មាន​នរណាម្នាក់​បាន​ស្គាល់​ពីមុន​

ត្រី​ចម្លែក​ប្រចាំឆ្នាំ ២០១៦ ដែល​គ្មាន​នរណាម្នាក់​បាន​ស្គាល់​ពីមុន​

៤. ត្រី​ឆ្លាម​សម័យ​បុរេប្រវត្តិ​

​ក្រុម​អ្នកនេសាទ​មួយក្រុម​មានការ​ភា្ញ​ក់​ផ្អើល​យ៉ាងខ្លាំង​នៅពេលដែល​នេសាទ​បាន​ត្រី​ចម្លែក​ពីរ​ក្បាល​ដែល​អ្នកជំនាញ​និយាយថា ត្រី​ចម្លែក​ទាំងពីរ​ក្បាល​នេះ​ជា​ត្រី​ឆ្លាម​សម័យ​បុរេប្រវត្តិ ។ ហើយ​ចំពោះ​ត្រី​ឆ្លាម​សម័យ​បុរេប្រវត្តិ​នេះដែរ​ត្រូវបាន​ក្រុម​អ្នកនេសាទ​មួយក្រុម​នេសាទ​បាន​នៅក្នុង​ស្ទឹង​មួយកន្លែង​ក្បែរ​បឹង Lakes Entrance ភាគ​ខាងកើត​រដ្ឋ Victoria ប្រទេស​អូស្ត្រាលី ៕ (​ប្រភព ឌាល​លី​ម៉ែ​ល​) កុសល​

ត្រី​ចម្លែក​ប្រចាំឆ្នាំ ២០១៦ ដែល​គ្មាន​នរណាម្នាក់​បាន​ស្គាល់​ពីមុន​

ត្រី​ចម្លែក​ប្រចាំឆ្នាំ ២០១៦ ដែល​គ្មាន​នរណាម្នាក់​បាន​ស្គាល់​ពីមុន​