ធ្លាក់ទម្រង់ ប្រកួត ម្ចាស់ក្លិប Real ដាក់បម្រាម Ronaldo មិនឲ្យទៅលេង Morocco

ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវលោក Florentino Pere ប្រធានក្លិបReal Madrid ហាមមិនឲ្យទៅលេងប្រទេស Morocco ដោយសារកីឡាកររូបនេះ ធ្លាក់ទម្រង់ក្នុងការប្រកួត។ នេះតាមការចុះផ្សាយរបស់ bleacherreport។

ធ្លាក់ទម្រង់ ប្រកួត ម្ចាស់ក្លិប Real ដាក់បម្រាម Ronaldo មិនឲ្យទៅលេង Morocco

ប្រធានក្លិបវ័យ៦៨ឆ្នាំ រូបនេះបានប្រាប់កីឡាករ សញ្ជាតិព័រទុយហ្គាល់ថា គេ (Ronaldo ) មិនអាចធ្វើដំណើរកម្សាន្តទៅទីក្រុង Marrakech ប្រទេស Morocco បានឡើយ ក្នុងចន្លោះពេលថ្ងៃច័ន្ទដល់ព្រហស្បតិ៍ ព្រោះតែការលេងមិនល្អលើទីលាន ក្នុងការប្រកួតកន្លងទៅ។ តាមកាសែតចុះផ្សាយ នាពេលកន្លងទៅ ម្ចាស់ពាន Ballon d’Or ៣ដងរូបនេះបានជិះយន្តហោះ ឯកជនទៅលេងប្រទេស Morocco បន្ទាប់ពីរាល់ពេលហ្វឹកហាត់ ពេលព្រឹករួចជាមួយក្រុម Real Madrid ដើម្បីជួបមិត្តភ័ក្ដិអតីតកីឡាករប្រដាល់ K-1 Badr Hari៕

ធ្លាក់ទម្រង់ ប្រកួត ម្ចាស់ក្លិប Real ដាក់បម្រាម Ronaldo មិនឲ្យទៅលេង Morocco

ប្រភព៖ សប្បាយ