លោក វ៉ាត់ ចំរើន Angkor Ultra Trail 2016 បានជំរុញវិស័យ ទេសចរណ៍ ក្នុងប្រទេស

ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាគណៈកម្មការ ជាតិអូឡាំពិចកម្ពុជា និងអនុរដ្ឋលេខាធិការ នៃក្រសួងទេសចរណ៍ បានមានប្រសាសន៍ ក្នុងឳកាសបើកការប្រកួត Angkor Ultra Trail 2016 នាយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ ថាព្រឹត្តិការណ៍រត់ប្រណាំង Angkor Ultra Trail 2016 ជាការប្រកួតលក្ខណៈ អន្តរជាតិផ្តល់ផលប្រយោជន៍ ជួយផ្សព្វផ្សាយវប្បធម៌ កម្ពុជាទៅកាន់ក្រៅប្រទេស ដើម្បីទាក់ទាញ ភ្ញៀវទេសចរណ៍ ទស្សនាប្រាសាទអង្គរវត្ត ដែលចំណុចជួយជំរុញ ដល់សេដ្ឋកិច្ចកម្ពុជា។

លោក វ៉ាត់ ចំរើន បានបន្តថា អ្នកចូលរួមរត់ប្រណាំង មានចំនួនជាង២៥០នាក់ ហើយក្នុងនោះមាន កីឡាករ-កីឡាការិនី ខ្លះមកជាក្រុមគ្រួសារ ទៀតផង ដូច្នេះអាចមានកូនប្រពន្ធបងប្អូន មកជាមួយគ្នា ប្រហែល២០០ទៅ៣០០នាក់ទៀត។

ពួកគេអាចបន្តដំណើរ កម្សាន្តទៅតំបន់ទេសចរណ៍ មួយក្នុងប្រទេសកម្ពុជាដូចជា ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ោយប៉ែតទៀត ចំពោះការប្រកួត Angkor Ultra Trail 2016  ក៏មានអ្នកស្ម័គ្រចិត្ត មិនយកកម្រៃហើយមក ប្រមូលលុយធ្វើជាសប្បុរធម៌ ដល់អង្គការកុមារក្រៅ រដ្ឋាភិបាល”៕