ម្ចាស់បទក្នុងរឿង “Titanic” ប្រារព្ធបុណ្យ សពស្វាមី ប្រជាជនកាន់ទុក្ខ ទូទាំងប្រទេស

បរទេស៖ តារាចម្រៀងកាណាដាវ័យ ៤៧ឆ្នាំ Celine Dion បានដឹកនាំប្រារព្ធ បុណ្យសពសម្រាប់ ស្វាមី René Angélil កាលពីថ្ងៃសុក្រ នៅព្រះវិហារ Gothic Revival ក្នុងទីក្រុង Montreal ដោយមានវត្តមាន ភ្ញៀវកិត្តិយសរាប់រយនាក់ រួមមានអ្នកដឹកនាំ ផ្នែកនយោបាយ និងសិល្បករជាច្រើនរូប។

រួមដំណើរដោយកូនប្រុសច្បងអាយុ ១៤ឆ្នាំ René Charles កូនភ្លោះអាយុ ៥ឆ្នាំ Nelson និង Eddy និងសាច់ញាតិដទៃទៀត ម្ចាស់បទ “My Heart Will Go On” បានស្លៀកឈុតខ្មៅ និងបង្ហាញទឹកមុខប្រកបដោយភាពក្រៀមក្រំ។

កម្មវិធីបុណ្យសពនេះ ត្រូវបានចេញថ្លៃចំណាយមួយផ្នែក ដោយរដ្ឋាភិបាល ដោយហេតុថា Celine និងស្វាមី គឺជាតារាល្បីមានស្នាដៃធំ សម្រាប់ប្រទេស ហើយប្រជាជនទូទាំង ប្រទេសបានត្រូវចូលរួមកាន់ទុក្ខ ដោយបង្ហូតទង់ជាតិត្រឹមពាក់កណ្ដាល។ ភរិយារបស់នាយករដ្ឋមន្ត្រី Justin Trudeau អ្នកស្រី Sophie Grégoire-Trudeau និងរដ្ឋមន្ត្រីសហព័ន្ធបេតិកភណ្ឌ លោក Mélanie Jol ក៏បានចូលរួមក្នុងកម្មវិធីនេះដែរ។

លោក René Angélil ដែលជាតារាចម្រៀង មួយរូបដែរ បានទទួលមរណភាព កាលពីថ្ងៃទី១៤ ខែមករា ក្នុងអាយុ ៧៣ឆ្នាំ ដោយសារជំងឺមហារីក។ គូស្វាមីភរិយាមួយគូនេះ បានជួបគ្នាតាំងពី Dion នៅអាយុ ១២ឆ្នាំ ដោយកាលនោះ Angélil គឺជាអ្នកគ្រប់គ្រង ក្នុងក្រុមហ៊ុនចម្រៀងមួយ និងបានជ្រើសរើស Dion ជាតារាចម្រៀង ក្រុមហ៊ុនរបស់លោក។

ប្រាំពីរឆ្នាំក្រោយមក ពួកគេបានចាប់ផ្ដើមទំនាក់ទំនងស្នេហាជាមួយគ្នា និងបានលាក់រឿងនេះជាសម្ងាត់អស់រយៈពេល ៥ឆ្នាំ ដោយខ្លាចមានការរិះគន់ដោយសារអ្នកទាំងពីរមានអាយុខុសគ្នាឆ្ងាយ (២៦ឆ្នាំ)។ អ្នកទាំងពីរបានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ១៩៩៤ ដោយកាលនោះម្ដាយរបស់ Dion មិនទាន់ទទួលស្គាល់លោក Angélil ជាកូនប្រសាឡើយ រហូតដល់ពួកគេរស់នៅជាមួយគ្នាបានមួយរយៈ៕

ប្រភព៖ សប្បាយ