តារាសម្តែង នាង Nancy Wu គ្រោង រៀបការ ឆាប់ៗ

ចិន៖ ក្រោយបដិសេដ ដំណឹងរៀបការ បានជិតមួយឆ្នាំ ថ្មីៗនេះមានដមណឹងថា តារាសម្តែងចិនវ័យ៣៤ឆ្នាំនាង Nancy Wu រៀបការឆាប់ៗ ជាមួយមិត្តប្រុសជាតន្ត្រីករលោក Terry Chan ។

ព័ត៌មានពីគេហទំព័រ Chines Star បានឲ្យដឹងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦នេះ ថាតារាសម្តែងជើងចាស់នាង Nancy Wu នឹងរៀបការជាមួយ មិត្តប្រុសវ័យ៤៦ឆ្នាំ Terry Chan អាចនឹងដើមឆ្នាំ២០១៦ នេះដោយសព្វថ្ងៃអ្នកទាំងពីរកំពុងរស់នៅ ជាមួយគ្នាក្រោយផ្តើម ទំនាក់ទំនងស្នេហ៍បានមួយឆ្នាំ ។

ប្រភពបានឲ្យដឹងទៀតថា មួយរយៈចុងក្រោយនេះ អ្នកទាំងពីរហាក់ដូចជាចេញមុខ ចេញមាត់ជាងពេលមុនៗនិង បង្ហោះរូបភាពបែបស្និទ្ធស្នាល ដូចទៅនឹងគូស្នេហ៍ តារាដ៏ទៃទៀតដែរ ។ តារាសម្តែង Nancy Wu និងមិត្តប្រុសលោក Terry Chan បានជួបគ្នាកាលពី ឆ្នាំ២០១៤ ក្នុងការប្រគុំតន្ត្រីរបស់ Johnson Lee និង Pal  Palwerful ។

ប្រភពពីអ្នកជិតស្និទ្ធ បានបង្ហើបឲ្យដឹងដែរថានាង Nancy Wu បានទិញផ្ទះល្វែងមួយខ្នង តំលៃ៧លានដុល្លារហុងកុងនៅក្រុង Tuen Mun ដែលជាផ្ទះថ្មីសម្រាប់អ្នកទាំងពីរ ក្រោយរៀបការរួច។ បើទោះជាយ៉ាងក៏ដោយតារាសម្តែងរូបស្រស់Nancy  នៅតែប្រកែកដំណឹងរៀបការ គ្រប់ពេលមានសំណួរ ពីអ្នកសារព័ត៌មាន ៕

តារាសម្តែង នាង Nancy Wu  គ្រោង រៀបការ ឆាប់ៗ

តារាសម្តែង នាង Nancy Wu  គ្រោង រៀបការ ឆាប់ៗ