ឯកឧត្តម កឹមសុខា៖ CNRP ឆ្ពោះទៅមុខអត់មាន ធ្វើរដ្ឋប្រហារ និងបដិវដ្តទេ

ភ្នំពេញ៖ ប្រធានស្តីទី គណបក្សសង្រ្គោះជាតិ (CNRP) ឯកឧត្តម កឹម សុខា បានថ្លែងពី គោលជំហររបស់ គណបក្សខ្លួនថា គណបក្សធ្វើដំណើរ ទៅមុខដោយគ្មានការធ្វើរដ្ឋប្រហារ និងធ្វើបដិវដ្ត ជាពិសេសគ្មានការ ធ្វើសង្រ្គាមនោះទេ។

ការថ្លែងបញ្ជាក់អះអាង របស់ឯកឧត្តម កឹម សុខា នាពេលនេះ ក្នុងឱកាសដែលឯកឧត្តម ចូលរួមក្នុងវេទិកាសកម្មជនមូលដ្ឋាន នៅភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ ។

ឯកឧត្តម កឹម សុខា មានប្រសាសន៍ថា ត្រូវធ្វើការផ្លាស់ប្តូរជាវិជ្ជមាន ផ្លាស់ប្តូរឲ្យខ្មែរទាំងអស់គ្នា ទទួលយកបាន។

ឯកឧត្តម កឹម សុខា បន្តថា “អ្វីដែលគណបក្សសង្រ្គោះជាតិ ត្រូវធ្វើដំណើរ គឺអត់មានទៅធ្វើ រដ្ឋប្រហារ អត់មានធ្វើបដិវដ្ត អត់មានទៅធ្វើសង្រ្គាម អត់មានគុំគួនសងសឹក។ គណបក្សសង្រ្គោះជាតិ ធ្វើដំណើរឆ្ពោះ ទៅរកការបោះឆ្នោត ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ចឹងបានជាយើងទាមទារ ឲ្យការបោះឆ្នោតមួយត្រឹមត្រូវ និងយុត្តិធម៌ ធ្វើឲ្យមានស្ថិរភាពនយោបាយ”។

ឯកឧត្តម បានធ្វើការអំពាវនាវ ឲ្យគ្រប់ភាគី ជាពិសេស គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត ត្រូវរៀបចំដំណើរការបោះឆ្នោត នៅឆ្នាំ២០១៨ខាងមុខ ធ្វើយ៉ាងណាប្រកប ដោយតម្លាភាពត្រឹមត្រូវ និងយុត្តិធម៌ ដែលពេលនោះហើយនឹងដឹងថា អ្នកចាញ់គឺចាញ់ និងអ្នកឈ្នះគឺឈ្នះ៕

លោក កឹម សុខា ប្រធានស្តីទី កំពុងថ្លែងទៅកាន់ថ្នាក់ដឹកនាំមូលដ្ឋាន សកម្មជន ចលនាយុវជន ចលនាស្ត្រី និងចលនាខ្មែរឥស្លាមនៃគណបក្សសង...

Posted by Kem Sokha on Friday, January 22, 2016