លោក វង្សី វិស្សុត ផ្សព្វផ្សាយខ្លឹមសារ សន្និបាតគណៈកម្មាធិការ កណ្តាល និងបើកវគ្គបណ្តុះបណ្តាល ដល់មន្រ្តីបក្សនៅទូទាំង ស្រុកមុខកំពូល

កណ្តាល ៖ ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកមុខកំពូល លោកវង្សី វិស្សុត សមាជិកគណៈ កម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈពង្រឹង មូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈពង្រឹង មូលដ្ឋាន ស្រុកមុខកំពូល បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ ខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៩ អាណតិ្តទី៥ របស់គណបក្ស ប្រជាជនកម្ពុជា និងបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីគណៈកម្មាធិការបក្ស សាខាបក្សនៅទូទាំងស្រុកមុខកំពូល ប្រមាណជាង ១០០០ នាក់។

លោក វង្សី វិស្សុត ធ្វើបានជម្រាបជូនដល់មន្រ្តីបក្ស ដែលបានចូលរួមទាំងអស់ ជាពិសេសមន្រ្តីបក្សមកពី តាមមូលដ្ឋាន ភូមិឃុំ បានជ្រាប និងស្វែងយល់អំពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៣៩ អាណតិ្តទី៥ របស់គណបក្សប្រជាជនកម្ពុជា ដោយក្នុងនោះ លោកបានគូសបញ្ជាក់ បន្ថែមអំពីខ្លឹមសារសំខាន់ៗ មួយចំនួន ដែលមានដូចជា ចំណុចខ្លាំង និងចំណុចខ្វះចន្លោះ នៃការងារពង្រឹង កសាងបក្សលើគ្រប់វិស័យ និងការដាក់ចេញនូវទិសដៅភារកិច្ចឈានទៅកាន់ជ័យជំនះ នៅក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៨ ។ ការបន្តអនុវត្តនូវវប្បធម៌សន្ទរនា ដោយឈរលើភាពស្មោះត្រង់ និងប្រឆាំងដាច់ខាតនូវទង្វើចាប់ដៃជាន់ជើង។ លោកក៏បានលើកឡើង អំពីគោល ជំហរ របស់គណបក្សក្នុងការបន្តដំណើរ ទៅមុខដោយឥត ងាករេតាមគន្លងនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ និងការពារដាច់ខាតរាល់សមិទ្ធផលសង្គម ដែលសម្រេចបានតាំងថ្ងៃជ័យជំនះ ៧មករា ហើយរាំងស្តាត់ រាល់សកម្មភាពដែលអាចនាំប្រទេសជាតិធ្លាក់ក្នុងភាពច្របូកច្របល់ ។

លោកបានលើកឡើងផងដែរ អំពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងការកាត់បន្ថយភាព ក្រីក្ររបស់ប្រជាជន និងការបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងការលើក កម្ពស់ជីវភាព រស់នៅរបស់ប្រជាជន ព្រមទាំងការបន្តតម្លើងប្រាក់ បៀវត្សជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងជំរុញការតម្លើងប្រាក់ឈ្នួលរបស់កម្មករ។

លោក វង្សី វិស្សុត បានបន្តលើកឡើងថា គណបក្សប្រជាជនកម្ពុជា មានកំណើតចេញពីប្រជាជន, មានប្រវត្តិតស៊ូដ៏យូរលុង, មានសាមគ្គីភាព -ឯកភាពផ្ទៃក្នុងរឹងមាំ និង មានភាពចាស់ទុំខាងនយោបាយ ព្រមទាំងជាបក្ស ដែលមានភាពចំណាស់មួយ។ ជាមួយគ្នានេះ គណបក្សប្រជាជន សម្រេចបាននូវសមិទ្ធផលជូនជាតិនិងប្រជាជនជាច្រើនឥតគណនា ហើយជាគណបក្សមួយដែលមានធនធានគ្រប់គ្រាន់ ជាពិសេសថ្នាក់ដឹក នាំបក្សមានសមត្ថភាពខ្ពស់ក្នុងការដឹកនាំប្រទេស ធៀបទៅនឹងបក្សផ្សេងដែលអត់ទាន់បានធ្វើអ្វីចេះតែថា ហើយអត់ចេះធ្វើ។ លោកបានគូសបញ្ជាក់ថា ដោយសារតែគណបក្សប្រជាជន មានឯកភាពផ្ទៃក្នុងរឹងមាំ ហើយថ្នាក់ដឹកនាំមានសមត្ថភាពនេះហើយ ទើបក្នុងពេលកន្លងមកនេះ យើងអាចជំនះបាននូវការប៉នប៉ង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ តាមរយៈការប្រើប្រាស់សកម្មក្រឡុកគ្រប់បែបយ៉ាង ទាំងនយោបាយ និងសេដ្ឋកិច្ច ដោយធានារក្សានូវប្រក្រតីនយោបាយ និងសង្គម ហើយមិនត្រឹមតែប៉ុណ្ណោះទេ យើងថែមទាំងបានគ្រប់គ្រង សេដ្ឋកិច្ចជាតិកាន់តែរឹងមាំល្អឡើងទៀត ដែលប្រការនេះហើយបាននាំទៅដល់សុខ ដុមនីយកម្មនយោបាយរហូតមកទល់ពេលនេះ។

ឯកឧត្តមបានគូសបញ្ជាក់ជូនដល់មន្រ្តីបក្សទាំងអស់សារជាថ្មីម្តងទៀតថា គណបក្សប្រជាជនប្រកាន់ខ្ជាប់នូវ គោលការណ៍យកប្រជាជនជាធំ ដើម្បីបម្រើប្រជាជន និងដើម្បីប្រទេសជាតិយើង។ គណបក្សមានមហិច្ឆតាក្នុងការកសាងប្រទេសជាតិយើងអោយរីកច្រើន និង រុងរឿង ដើម្បីអោយកូនចៅជំនាន់ក្រោយរបស់យើងបានរស់នៅក្នុងសុខសន្តិភាព និងវិបុលភាពយូរអង្វែង ជាពិសេសដើម្បីធ្វើអោយប្រទេសជាតិ យើងអាចធ្វើម្ចាស់ជោគវាសនារបស់ជាតិយើងដោយខ្លួនឯង ដោយមិននៅក្រោមគំនាប់របស់នរណាម្នាក់ ឬក្រុមណាមួយ។ក្នុងន័យនេះ លោកបានស្នើដល់មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ទាំងអស់ ឱ្យបន្តខិតខំធ្វើអំពើល្អ និងចេះកែលំអរនូវចំណុចខ្វះចន្លោះ និងភាពអសកម្មទាំង ឡាយ ទាំងពួង ហើយតម្កល់ផលប្រជាយោជន៍ជាតិ និងប្រជាជនជាធំ ដើម្បីបន្តទាក់ទាញនូវការគាំទ្រពីសំណាក់ប្រជាជន។ ជាមួយគ្នានេះ ត្រូវបន្តខិតខំផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនដល់ប្រជាជនឱ្យបានល្អ។

ជាមួយគ្នានេះ លោកក៏បានលើកឡើង និងធ្វើការបកស្រាយពន្យល់នូវខ្លឹមសារពាក់ព័ន្ធនឹងប្រធានសំខាន់ៗមួយចំនួន ជូនដល់មន្រ្តីបក្សទាំងអស់ សម្រាប់យកទៅធ្វើជាមូលដ្ឋានក្នុងការធ្វើឃោលនា និងបដិឃោសនានៅតាមមូលដ្ឋានភូមិឃុំរបស់ខ្លួន ដូចជា សមទ្ធិផល និងលទ្ធផលនៃការកែទម្រង់របស់រាជរដ្ឋាភិបាល ពិសេសការខិតខំរបស់ប្រមុខនៃរាជរដ្ឋាភិបាល ក្នុងការដោះស្រាយសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋ ដូចជាពាក់ព័ន្ធប័ណ្ណបើកបរម៉ូតូ ការផ្ទេកម្មសិទ្ធដីធ្លី និងការលុបចោលការយកលុយផ្លូវជាតិលេខ៤ ជាដើម ល។ល ៕

លោក វង្សី វិស្សុត ផ្សព្វផ្សាយខ្លឹមសារ សន្និបាតគណៈកម្មាធិការ កណ្តាល និងបើកវគ្គបណ្តុះបណ្តាល ដល់មន្រ្តីបក្សនៅទូទាំង ស្រុកមុខកំពូល

លោក វង្សី វិស្សុត ផ្សព្វផ្សាយខ្លឹមសារ សន្និបាតគណៈកម្មាធិការ កណ្តាល និងបើកវគ្គបណ្តុះបណ្តាល ដល់មន្រ្តីបក្សនៅទូទាំង ស្រុកមុខកំពូល