សណ្ឋាគារ និងផ្ទះស្នាក់កម្ពុជា ១៥ទទួលពានរង្វាន់ សណ្ឋាគារបៃតង ពីអាស៊ាន

ភ្នំពេញ៖ សណ្ឋាគារ និងផ្ទះស្នាក់របស់កម្ពុជា ចំនួន១៥ បានទទួលពានរង្វាន់ សណ្ឋាគារបៃតង នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ទេសចរណ៍អាស៊ាន នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

យោងតាមទំព័រ facebook របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ទេសចរណ៍អាស៊ាននេះ កម្ពុជាដឹកនាំដោយរដ្ឋមន្រ្តីក្រសួង ទេសចរណ៍ លោក ថោង ខុន ក្នុងនោះព្រឹត្តិការណ៍ ផ្តល់រង្វាន់ សណ្ឋាគារបៃតង និងផ្ទះស្នាក់អាស៊ាន ចំនួន១២០ ជូនដល់ប្រទេសសមាជិកអាស៊ាន។

ចំណែកសណ្ឋាគារ កម្ពុជាចំនួន១០ ក្នុងចំណោម៨៩សណ្ឋាគារ មកពីប្រទេសអាស៊ាន និងផ្ទះស្នាក់អាស៊ាន០៥ ក្នុងចំណោម៣១មកពីអាស៊ាន  ទទួលបានពានរង្វាន់។

ក្នុងពិធីនោះក៏បានដាក់ចេញ ជាផ្លូវការ នូវយុទ្ធសាស្រ្តទេសចរណ៍ អាស៊ាន ២០១៦-២០២៦ ដែលនឹងក្លាយជាឧបករណ៍ ដ៏សំខាន់មួយ រួមចំណែកសម្រេចចក្ខុវិស័យ នៅឆ្នាំ២០២៥  សំដៅធ្វើឲ្យអាស៊ានក្លាយជាគោលដៅ ទេសចរណ៍ប្រកបដោយ គុណភាព និងការអភិវឌ្ឍទេសចរណ៍ដែលមាន តុល្យភាព រួមចំណែកក្នុងការលើក កំពស់សុខមាលភាព សេដ្ឋកិច្ច-សង្គមរបស់ប្រជាពលរដ្ឋអាស៊ាន៕