គ្រឿង​ផ្សំ ២ មុខ អាចកម្ចាត់មុន​ក្បាលខ្មៅ​មាន​ប្រសិទ្ធិភាព​បំផុត (មានវីដេអូ)

បញ្ហាមុន​ក្បាលខ្មៅដែលគួរឲ្យរំខាន​តែងតែកើតឡើង នៅពេល​ស្ទះរន្ធញើស ដោយ​សារបញ្ហាក្រពេញ​ជាតិខ្លាញ់ សេប៊ូម ច្រើនខ្លាំង​ពេក។ ប្រសិនបើ​រន្ធញើសចំហរ, កោសិកាសេប៊ូម នឹងមាន​ប្រតិកម្មអុកស៊ីត ព្រោះវាមាន​ទំនាក់ទំនង​នឹងអុកស៊ីសែន នៅក្នុងខ្យល់ ដែលប​ណ្តាលឲ្យវា​ប្រែជាខ្មៅ។

មុន​ក្បាលខ្មៅ​ជាបញ្ហាស្បែកមួយ​ប្រភេទ ដែលអ្នកច​ង់កម្ចាត់​ចេញឲ្យបាន​ឆាប់បំផុត។ អាចម៌រុយ​ជាទម្រង់​នៃមុន ប៉ុន្តែវាមិនមែន​ជាមុនទេ។ ជាការពិត​ណាស់ អាចម៌រុយ​នេះងាយ​ស្រួលនឹង​ព្យាបាលណាស់។ អ្នកអាចកម្ចាត់​បញ្ហាមុន​ក្បាល​លើច្រមុះ និងផ្ទៃមុខ​បានយ៉ាង​ងាយ ដោយ​គ្រាន់តែ​ប្រើឱសថព្យាបាល​ធម្មជាតិ។

ឱសថធម្មជាតិ​នេះមិនត្រឹមតែ​មានតម្លៃថោក​ប៉ុណ្ណោះទេ តែថែម​ទាំងមាន​ប្រសិទ្ធិភាព និងធានា​សុវត្ថិភាព​ស្បែក​ផងដែរ។

គ្រឿង​ផ្សំ ២ មុខ អាចកម្ចាត់មុន​ក្បាលខ្មៅ​មាន​ប្រសិទ្ធិភាព​បំផុត (មានវីដេអូ)

ខាងក្រោមនេះជា​វិធីបង្កើត​ឱសថធម្មជាតិ ដែលអាច​កម្ចាត់មុនក្បាលខ្មៅ​​បានយ៉ាងមានប្រសិទ្ធិភាព៖

គ្រឿងផ្សំ៖

-       unflavored gelatin ១ស្លាបព្រាបាយ (ជាម្សៅកញ្ចប់ដែលមាន​លក់នៅ​ប៉ែកអ៊ឺរ៉ុប)

-       ទឹកដោះគោ ឬទឹកដោះគោជូរ ៥ស្លាបព្រាបាយ

 

ការណែនាំ៖

ជាដំបូង ត្រូវលាយ unflavored gelatin ជាមួយនឹងទឹកដោះ​គោ/ ទឹកដោះគោជូរ​ក្នុងចានតូច​មួយ។ បន្ទាប់មកដា​ក់ចានចូលទៅ​ក្នុងម៉ាស៊ីន​កម្តៅរយៈពេល ២-៣នាទី រហូតដល់ល្បាល​ក្លាយជា​រាវ។ រួចយកចានចេញ​ពីម៉ាស៊ីន និងទុកវាចោល​រយៈពេល ១០នាទី ដើម្បីឲ្យត្រជាក់។ នៅពេល​ដែលវាត្រជាក់​ហើយ អ្នកត្រូវយក​ជក់ផាត់មុខជ្រលក់​ចូលចាន​ឱសថ ហើយ​លាបលើ​តំបន់ដែលមាន​មុន​ក្បាលខ្មៅ។ រង់ចាំរយៈ​ពេល ១០នាទី រួចលាង​សម្អាតវាចេញ។

 

ដោយ៖ ដារ៉ា

 

ប្រភព៖ perfectz

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • គ្រឿង​ផ្សំ ២ មុខ អាចកម្ចាត់មុន​ក្បាលខ្មៅ​មាន​ប្រសិទ្ធិភាព​បំផុត (មានវីដេអូ)