រវាងស្រីស្អាត និងស្រីឆើត​ឆាត តើ​គូរជ្រើសយកមួយណា?

ដោយសារតែ​បុរសគ្រប់រូប​មាន​ចំ​ណង់ចំណូល​ចិត្តខុសៗគ្នា ហេតុនេះហើយ​ការស្រឡាញ់ចូល​ចិត្តមនុស្សស្រីក៏ខុសគ្នាដែរ។ អ្នក​ខ្លះ​ស្រឡាញ់​តែស្រីដែលមាន​ចរិកសុភាពរាបសារ តែ​អ្នក​ខ្លះ​ទៀត​ស្រឡាញ់​តែ​ស្រី​ឆើត​ឆាត ចូលចត្តធ្វើខ្លួនស្អាតៗរាល់ថ្ងៃ។ ប៉ុន្តែប្រសិនបើអាច រវាង​ស្រីស្អាត (Cute Girls) និង​ស្រីឆើតឆាយ (Hot Girls) តើអ្នក​គួរតែជ្រើសយក​មួយណា?

 

រវាងស្រីស្អាត និងស្រីឆើត​ឆាត តើ​គូរជ្រើសយកមួយណា?

 

ស្រីឆើត​ឆាយពិបាកនឹង​ទប់ទល់ណាស់

បើទោះបីជា​បុរសជាច្រើន​មិនចូលចិត្ត​មនុស្សស្រី​បែបនេះ​ក៏​ពិតមែន តែបុរសៗ​តែងតែសម្លឹងមើល​ឃើញមនុស្សស្រី​ស្អាតសិចស៊ីជា​មុនសិន។ ជាទូទៅ បុរសៗតែងតែ​មាន​អារម្មណ៏​អៀនខ្មាស់​នៅក្នុងចំណោមមនុស្សស្រី​ស្អាតសិចស៊ី។ ប៉ុន្តែវាជាការពិត កណៈពេលដែល​បុរស​សម្លឹងមើល​ឃើញមនុស្សស្រី​ស្អាតសិចស៊ី រឿងដំបូង​ដែលគាត់ស្រមៃដល់​នោះគឺ ស្រមៃឃើញ​នាងសម្រាតនៅ​ក្នុងក្តីសុបិន្ត​របស់គាត់។

 

ស្រីឆើតឆាយមិនសូវគេឲ្យតម្លៃ

បុរសណាម្នាក់ដែលបាននារីបែបនេះច្បាស់ជាគ្មានសេចក្តីសុខឡើយ។ នៅដែលអ្នក​បណ្តើរគ្នានៅតាម​ដងផ្លូវម្តងៗ អ្នកប្រហែល​ជាមានអារម្មណ៏​មិនសុខស្រួលនោះទេ ពេល​មានមនុស្ស​ជាច្រើនសម្លឹង​មើលនាង​ក្នុងផ្លូវ​មិនល្អ។

 

ស្រីស្អាតស្រួល​និយាយ​គ្នា

មនុស្សស្រីស្អាត​ជាមនុស្សស្រី​ផ្អែមល្អែម និងជា​ដៃគូដ៏ល្អ។ ដំបូងឡើយ មនុស្សស្រី​បែបនេះងាយ​ស្រួល​នឹងនៅក្បែរ​ជាងមនុស្សស្រីឆើតឆាយ។

 

មនុស្សស្រីស្អាតធ្វើឲ្យជីវិតគូស្នេហ៏មាន​ភាព​ស្រស់បំព្រង

បុរសៗតែងតែគ្មានទំនុកចិត្ត​លើមនុស្សស្រីដែ​លឆើតឆាយ​ឡើង។ ប៉ុន្តែមនុស្សស្រីស្អាត​វិញតែងតែ​ធ្វើឲ្យជីវិត​របស់គូស្នេហ៏នាង​មាន​ភាព​រស្រស់បំព្រងជានិច្ច។

 

ដោយ៖ ដារ៉ា

 

ប្រភព​៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • រវាងស្រីស្អាត និងស្រីឆើត​ឆាត តើ​គូរជ្រើសយកមួយណា?