ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តស្វាយរៀង ៖ កាលពី​វេលា​ម៉ោង​០៩ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២២ មក​រា ២០១៦ កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៦០៩ បាន​ចេញ​ល្បាត​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​នៅ​ចន្លោះ​បង្គោល​លេខ​១៧២ ក៏​បាន​ប្រទះ​ឃើញ​​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ចំនួន​៥​នាក់ ហើយ​ត្រូវ​កម្លាំង​បាន​ពិនិត្យ​លើ​លិខិតឆ្លងដែន​របស់​ពួក​គេ​ទើប​ដឹង​ថា មានការ​ផុតកំណត់ ក៏​​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ទី​បញ្ហា​ការ​វរ​609 និង​បញ្ជូន​ទៅ​កា​រិ​យា​ល័​ជំនាញ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​។

បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ទាំង​៥​នាក់ ១-​ឈ្មោះ​ម៉ៃ ឃើ​ល អាយុ​៤០​ឆ្នាំ ២-​ឈ្មោះ​អា​តូ​នី អាយុ​២៩​ឆ្នាំ ៣-​ឈ្មោះ​ស្ទេ​ន​លី អាយុ​១៩​ឆ្នាំ ៤-​ឈ្មោះ​គ្រី​ស្តូ ហ្វេ​ល អាយុ​៣០​ឆ្នាំ និង​៥-​ឈ្មោះ​គ្រី​ស្ទុន អាយុ​២៨​ឆ្នាំ ​។