ពលរដ្ឋ​មានកូន​ច្រើន​ក្នុងបន្ទុក និង​មាន​ជំងឺ​ទទួលបាន​ផ្ទះ​ថ្មី រីឯ​អតីត​យុទ្ធ​មិត្ត ក៏​ទទួល​ការឧបត្ថម្ភ​

បន្ទាយមានជ័យ: ពលរដ្ឋ ២ គ្រួសារ នៅ​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត បានទទួល​ការកសាង​ផ្ទះ​ថ្មី ធ្វើ​ពី​ឈើ​ប្រក់ស​ង្ក័​សី និង​អំណោយ​ជាច្រើន​ទៀត​ពី​លោក​អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​មន្ត្រី​ក្រុមការងារ ក្រុមយុវជន​គណបក្ស​ប្រជាជន​កម្ពុជា ក្រុង​ប៉ោយប៉ែត​។ ចំណែក​អតីតយុទ្ធជន ក៏​ទទួល បានការ​ឧបត្ថម្ភ​ពី​មន្ត្រី​ផងដែរ​។​
    
​លោក សួន បវរ អភិបាលរង​ខេត្តបន្ទាយមានជ័យ រួមជាមួយ​លោក ជា សេង​អាន  នាយក​រដ្ឋបាល​សាលាខេត្ត លោក​ប្រាក់ ប៉ូ​លី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគ​រោ​ប​នីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត លោក ឈឿង កែ​ល អនុប្រធាន​មន្ទីរ​ទំនាក់ទំនង​ជាមួយ​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច លោក សុក ខឿន ប្រធាន​ក្រុមប្រឹក្សា​ក្រុង  លោក​ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង លោក​អ៊ុយ ច័ន្ទ​រឹទ្ធិ ប្រធាន​យុវជន​គណបក្ស​ប្រជា​ជនក​ម្ពូ​ជា​ក្រុង​ប៉ោយប៉ែត បាន​ចុះសួរសុខទុក្ខ និង​ផ្តល់​ការសាងសង់​ផ្ទះ​ថ្មី ២​ខ្នង និង​ជូនអំណោយ​មួយចំនួន​។​
   
​ពលរដ្ឋ​ត្រូវ​ទទួល​ផ្ទះ គឺ​១: ឈ្មោះ ឈៀ​ត ឆេន អាយុ ៤៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ នី ម៉ៅ អាយុ ៣២​ឆ្នាំ មានកូន​ដល់​ទៅ ១២​នាក់ ក្នុងនោះ មាន​បួស​ជា​ព្រះសង្ឃ ២​អង្គ​ផង និង​មាន​ម្តាយ​ចាស់​អាយុ ៦៥​ឆ្នាំ ជរា ឈឺ ហើយ​ទីទ័លក្រ​រស់នៅក្នុង​ខ្ទម​២​។ គ្រួសារ​នេះ មាន​លំនៅ​នៅ​ចំណុច​អូរ​វ៉ាង​ហាង ភូមិ​សុរិយា សង្កាត់​និមិត្ត​។​
    
​លោក សួន បវរ និង​មន្ត្រី​ក្រុមការងារ​បានផ្តល់​កម្លាំង​ចិត្ត​ដល់​គ្រួសារ​នេះ ដោយ​ជួយឧបត្ថម្ភ​សង់ផ្ទះ ១​ខ្នង ធ្វើ​ឈើ​ប្រក់ស​ង្ក័​សី ជំនួស​ខ្ទម​ប្រក់​ស្បូវ ដែល​ត្រូវ​រុះរើ​ចោល និង​ផ្តល់នូវ​អំណោយ​ជា​អង្ករ ២​កា​រ៉ុង ថវិកា ១០​ម៉ឺន​រៀល​។ ប្រគេន ព្រះសង្ឃ ១​អង្គៗ ៥ ម៉ឺន​រៀល និង​ជូន​លោកយាយ​មាន​ជំងឺ ១០ ម៉ឺន​រៀល​។ ចំណែក​ពលរដ្ឋ​ជាង ៦០​នាក់ ដែល​មក​ចូលរួម​ពិធី​សំណេះសំណាល​នេះ ក៏​ទទួល​អំណោយ ជា​សារុង និង​ថវិកា​ដែរ​។​
      
​នៅ​ថ្ងៃ​ដដែល​នោះ លោក សួន បវរ និង​មន្ត្រី​ក្រុមការងារ​បន្តទៅ​ជួយ​សាងសង់​ផ្ទះ​ឈើ​ប្រក់​សង្ក​សី ១​ខ្នង​ទៀត ហើយ​ធំ និង​ខ្ពស់ជាង​មុន ជូន​ពលរដ្ឋ ១​គ្រួសារ​ទៀត ឈ្មោះ យាន អូន អាយុ​ជាង ៥០​ឆ្នាំ និង​ប្តី​មាន​ជំងឺ ហើយ​មានកូន ៧​នាក់ ក្នុងបន្ទុក ហើយ​ទីទ័លក្រ គ្មាន​ទីពឹង​។ លោក​ក៏​ជូន​ថវិកា ១០ ម៉ឺន​រៀល និង​សារុង​ដល់​គ្រួសារ​នេះ​។​

​បន្ថែម​លើ​នេះ លោក​អភិបាលរង​ខេត្ត ក៏​ជួប​សួរសុខទុក្ខ ហើយ​ជូន​ថវិកា សារុង​ដល់​អតីតយុទ្ធជន​/​នារី  ជាច្រើន​នាក់​។ ចំណែក​ប្រជា​ការពារ និង​ពលរដ្ឋ ចូលរួម​ជួយ​សាង​សង់ផ្ទះ​ជាច្រើន​នាក់​ទៀត ក៏​ទទួលបាន​វត្ថុ​អនុស្សាវរីយ៍ កំដ​ដៃ​ដែរ​។​
    
​លោក សុក ខឿន ប្រធាន​ក្រុមប្រឹក្សា​ក្រុង​ប៉ោយប៉ែត និយាយថា ក្នុង​ក្រុង តាម​សម្រង់ គឺមាន​ខ្ទម ឬ​ផ្ទះ​តូច​ប្រក់​ស្បូវ​/​ស្លឹក​របស់​ពលរដ្ឋ ជួប​ការលំបាក ទីទ័លក្រ​បំផុត និង​គ្មាន​ទីពឹង ជាង ៣០០​ខ្នង​។ ក្នុងនោះ មន្ត្រី​បក្ស មន្ត្រី​អាជ្ញាធរ សមត្ថកិច្ច និង​សប្បុរ​រស​ជន​ជួយ​កសាងបាន ១៥ ខ្នង​ហើយ​។​
   
​លោក សួន បវរ អភិបាលរង​ខេត្ត បាន​នាំ​ក្តី​នឹករលឹក​សួរសុខទុក្ខ​ពី​សំណាក់​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​ខេត្តបន្ទាយមានជ័យ ពី​លោក អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ពី​លោក គោ​ស៊ុំ សារឿ​ត អភិបាល ជូន​ចំពោះ​ពលរដ្ឋ​ទីទ័លក្រ មាន​កូនចៅ​ច្រើន​នាក់ ក្នុងបន្ទុក ហើយ​ណែនាំ​អោយ​ពួកគេ នៅតែ​ខិតខំ​ជម្នះ​ស្ថានភាព​គ្រួសារ​នេះ កុំ​អស់សង្ឃឹម ដើម្បី​មាន​អនាគត​ភ្លឺស្វាង​ឡើងវិញ​៕

ពលរដ្ឋ​មានកូន​ច្រើន​ក្នុងបន្ទុក និង​មាន​ជំងឺ​ទទួលបាន​ផ្ទះ​ថ្មី រីឯ​អតីត​យុទ្ធ​មិត្ត ក៏​ទទួល​ការឧបត្ថម្ភ​

ពលរដ្ឋ​មានកូន​ច្រើន​ក្នុងបន្ទុក និង​មាន​ជំងឺ​ទទួលបាន​ផ្ទះ​ថ្មី រីឯ​អតីត​យុទ្ធ​មិត្ត ក៏​ទទួល​ការឧបត្ថម្ភ​

ពលរដ្ឋ​មានកូន​ច្រើន​ក្នុងបន្ទុក និង​មាន​ជំងឺ​ទទួលបាន​ផ្ទះ​ថ្មី រីឯ​អតីត​យុទ្ធ​មិត្ត ក៏​ទទួល​ការឧបត្ថម្ភ​

ពលរដ្ឋ​មានកូន​ច្រើន​ក្នុងបន្ទុក និង​មាន​ជំងឺ​ទទួលបាន​ផ្ទះ​ថ្មី រីឯ​អតីត​យុទ្ធ​មិត្ត ក៏​ទទួល​ការឧបត្ថម្ភ​