ជូន​ដំណើរ​ចុងក្រោយ​មេបញ្ជាការរង​កងពល ៥៣

បន្ទាយមានជ័យ: លោក​មេបញ្ជាការរង​ក​ង​ពល​តូច​លេខ​៥៣ ម្នាក់ បាន​លា​គ្មាន​ត្រឡប់ ហើយ​ក្រុមគ្រួសារ​សាច់ញាតិ និង​មិត្ត​រួមការ​ងារ​នៃ​កងទ័ព បានមក​ជូន​ដំណើរ​ចុងក្រោយ​។​

ពិធី​បុណ្យសព​នោះ បានធ្វើ​នៅ​គេហដ្ឋាន​នៃ​សព ស្ថិតនៅ​ភូមិ​ភ្នំ​កន្ទួត សង្កាត់​កំពង់ស្វាយ និង​នៅ​វត្ត​ស្វាយ​ចាស់​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ កាលពី​ថ្មី​នេះ​។​
 
​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ លោក ចុង ផែត លោក​អោម ចន្ថា លោក​លី សារី អភិបាលរង​ខេត្ត និង​មេបញ្ជាការ /​រង នាយ នាយរង ពល​កងកម្លាំងប្រដាប់អាវុធ ក៏បាន​ចូលរួម​ជូន​ដំណើរ និង​ការ​លាគ្នា​ចុងក្រោយ ទាំង​ក្តី​អាឡោះអាល័យ និង​បានដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សូ សុវណ្ណ មេបញ្ជាការរង​កងពល​តូច​ថ្មើរជើង លេខ​៥៣ ដែល​បានទទួល​មរណភាព ដោយ​រោគ​រា​ពាធ កាលពី​ថ្ងៃទី​១៧​មករា​។​
    
​ពិធី​ផ្លូវការ ក៏​ធ្វើ​នៅ​វត្ត ចម​សទ្ធា​វាស ហៅ​វត្ត​ស្វាយ​ចាស់ ជាទី​បូជាសព​ដោយមាន​ការអាន​ជីវប្រវត្តិ​សង្ខេប ការអាន​វិយោគកថា​។ ក្នុង​ពី​ធី​នោះ លោក​អភិបាល និង​សហការី បាន​សម្តែង​ការដឹងគុណ ចំពោះ​គុណបំណាច់​បម្រើ​ជាតិ ប្រជាជន ព្រមទាំង​សមាន​ទុក្ខ និង​រំលែក​ទុក្ខ ហើយ​បានប្រគល់​ថវិកា​របស់​ខេត្ត ជូន​គ្រួសារ​នៃ​សព​ចំនួន ៤​លាន​រៀល​៕

ជូន​ដំណើរ​ចុងក្រោយ​មេបញ្ជាការរង​កងពល ៥៣

ជូន​ដំណើរ​ចុងក្រោយ​មេបញ្ជាការរង​កងពល ៥៣

ជូន​ដំណើរ​ចុងក្រោយ​មេបញ្ជាការរង​កងពល ៥៣