ប្លន់​ប្រដាប់អាវុធ នៅ​ភូមិ​បុ​ស្ប​ធំ ឃុំ​តា​គង់​ម៉ាឡៃ​៖ ប៉ូលិស និង អ​.​ហ ថា កំណត់​មុខសញ្ញា​អស់ហើយ​

បន្ទាយមានជ័យ: ករណី​ប្លន់​ប្រដាប់អាវុធ នៅ​ភូមិ​បុ​ស្ប​ធំ ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ ត្រូវបាន​សមត្ថកិច្ច​នគ​របាល និង​កងរាជអាវុធហត្ថ អហ អះអាងថា ពួកខ្លួន​កំណត់​មុខសញ្ញា​អស់ហើយ តែ​ពុំ​ព្រម​បញ្ជាក់​លំអិត និង​ថា ពេលណា​នឹង​ចាប់បាន​នោះឡើយ​។​
 
​សូម​រំលឹកថា ករណី​ប្លន់​នោះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៧ និង ៣០ នាទី យប់​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦ លើ​ម្ចាស់ផ្ទះ​រងគ្រោះ មានឈ្មោះ ម៉ក ផន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ហី ហុយ អាយុ ៣៨​ឆ្នាំ របរ​លក់ដូរ​ចាប់ហួយ រស់នៅ​ភូមិ​ខាងលើ​។​
       
​ជនរងគ្រោះ និង​សមត្ថកិច្ច អោយដឹងថា ចោរប្លន់​ប្រដាប់​ដោយ​អាវុធ​អាកា​គ្រប់​ដៃ​មួយក្រុម មាន​គ្នា ៣​នាក់ បាន​ចូល​ភ្ជង់​ប្លន់ និង​បាន​ប្រើ​អំពើ​ហឹ​ង្សា​លើ​ម្ចាស់ ហើយ ប្លន់​យកប្រាក់ និង​គ្រឿងអលង្ការ​ពី​ម្ចាស់ផ្ទះ​ខាងលើ គឺ​យក​អស់ ១/​កងដៃ​ប្លា​ក​ទីន ១០​កង តម្លៃ ១៦០០០​បាត ២/​ខ្សែដៃ​មាស ២​ខ្សែ ទម្ងន់ ១​តម្លឹង ២​ជី តម្លៃ ៦០០០០​បាត ៣/​ចិញ្ចៀនមាស ១​វង់ ទម្ងន់ ២​ជី តម្លៃ​១០០០០​បាត ៤/​ផ្លាកដៃ​ផ្លាក​ទីន ១​ខ្សែ តម្លៃ ១៥០០០​បាត ៥/​ប្រាក់​បាត ៧០០០​បាត ៦/​ប្រាក់​ខ្មែរ ៣​លាន​រៀល ៧/​កាត​ទូរ​សព្ទ័ ១០០​ដុល្លារ​។ ក្រោយពី​ធ្វើ​សកម្មភាព​ប្លន់​រួច ក្រុមចោរ បាន​រត់​គេចខ្លួនបាត់​។​

​លោក តាំង សុខ​ហេង មេបញ្ជាការ អ ហ ស្រុក​ម៉ាឡៃ បាន​ឲ្យ​ដឹង នៅ​ថ្ងៃទី​២២ ខែមករា​ថា អំពើ​ប្លន់​នេះ សមត្ថកិច្ច​យើង ក្តាប់​មុខសញ្ញា​បាន​ហើយ ពេលនេះ កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ក្រុមចោរ​ទាំងនោះ​។​
   
​រីឯ​នគរបាល​ពី​ប៉ុស្តិ៍​រដ្ឋបាល អធិការដ្ឋាន និង​អធិការដ្ឋាន ក៏បាន​អះអាង​ដូចគ្នានេះដែរ​។ កាលពី​យប់​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៦ ទាំង​កម្លាំង អ ហ និង​កម្លាំង​នគរបាល នៅតែ​បន្ត​ការស្រាវជ្រាវ កំណត់​មុខសញ្ញា តាម​ចាប់​ចោរប្លន់​នោះ​៕