ឌុ​ច លីដា និយាយ​ពី​រឿងគេ​ថានាង​វាយឫក

Doliprane TVC

​ឌុ​ច លីដា ក៏​ជា​តារា​សម្តែង​ដ៏​មាន​ប្រជាប្រិយភាព​មួយរូប​ដែរ រឿង​ដែល​នាង​សម្តែង នាពេល​កន្លងមក ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​ទស្សនិកជន ជាពិសេស​ថ្មីៗ​នេះ​នាង​កំពុង​លេចមុខ​នៅក្នុង​រឿង​ភាគ មួយ ដែលមាន​ចំណងជើង​ថា «​ណា​រ៉ូ និង សុ​ម៉ាលី​»​ដែល​កំពុង​ដាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍ CTN ។ នៅពេលដែល​កេរ្តិ៍ឈ្មោះ​កំពុង​ល្បីល្បាញ​នោះ ស្រាប់​តែមាន​ពត៌មាន​ជាច្រើន​ថា ឌុ​ច លីដា គឺជា​តារា​មួយរូប ដែល​វាយឫក​បំផុត ។ ផ្ទុយទៅវិញ នៅពេល​ជួប​ជាមួយ ឌុ​ច លីដា ផ្ទាល់ នាង​បែរជា​និយាយថា នាង​មិនបាន​វាយឫក​ដូច​ពាក្យ​គេ​និយាយ​ឡើយ ។​

ឌុ​ច លីដា និយាយ​ពី​រឿងគេ​ថានាង​វាយឫក

​ឌុ​ច លីដា បាន​បន្តទៀតថា កន្លងមក​មានការ​រិះគន់​ជាច្រើន​មកលើ​រូបខ្ញុំ​ទាំង​ការ​ស្លៀកពាក់​និង​ការ សម្តែង ប៉ុន្តែ​ខ្ញុំ​មិនបាន​ចាប់អារម្មណ៍​នោះទេ ពីព្រោះ​ជា​រឿង​ធម្មតា​ទៅហើយ សម្រាប់​អ្នកសិល្បៈ​ដូចជា រូបខ្ញុំ ។​សម្រាប់​ខ្ញុំ​ផ្ទាល់​គឺ​មិនបាន​វាយឫក​ឆ្មើងឆ្មៃ​ដាក់​នរណាម្នាក់​ទេ គ្រាន់តែ​ពេលខ្លះ ពេល​ខ្ញុំ មិន​សប្បាយចិត្ត ឬ​មាន​រឿងរ៉ាវ​កើតឡើង​ផង ខ្ញុំ​តែងតែ​បង្ហាញ​ទឹកមុខ​ក្រ​ម៉ូ​វ  និង​មិន​និយាយ​រក​នរណា​ឡើយ ទោះបី​ជាមាន​អ្នក​មក​សួរនាំ​ក្តី  ដូច្នេះហើយ​ទើប​មាន​អ្នកខ្លះ​មើល​មក​ឃើញថា ខ្ញុំ​វាយឫក ។ ខ្ញុំ​មិនអាច​ហាមឃាត់​ពាក្យ​គេ​និយាយ​បានឡើយ សំខាន់​គឺ​ខ្ញុំ​មិនបាន​ធ្វើ​នូវ​ចរិត​បែប​នោះ ខ្ញុំ​ជាម​នុស្ស​ដែល​ចូលចិត្ត​ភាព​រីករាយ នរណា​ក៏​ខ្ញុំ​រាប់អាន​និង​និយាយ​រក​ដែរ ខ្លាច​តែ​អ្នកខ្លះ​ប៉ុណ្ណោះ​ដែល​មិន​និយាយ​រក​ខ្ញុំ »​។

ឌុ​ច លីដា និយាយ​ពី​រឿងគេ​ថានាង​វាយឫក

​ឌុ​ច លីដា បាន​បន្តទៀតថា រាល់ពេល​ដែល​គេ​ហៅ​ថត​ម្តងៗ​នាង​តែងតែ​ទទួល​ថត​គ្រប់ពេលវេលា និង​ដោយ​ក្តី​រីករាយ មានរឿង​ខ្លះ​នាង​ទទួលបាន​ប្រាក់កម្រៃ​ខ្ពស់ មានរឿង​ខ្លះទៀត​នាង​ក៏​មិន​យក​កម្រៃ​ខ្ពស់ ដែរ​។ ជាក់ស្តែង​ពេល​ថត​ផ្សាយពាណិជ្ជកម្ម​និង​ផលិតផល​របស់​ខ្មែរ​យើង នាង​តែងតែ​គិត​ក្នុងតម្លៃ​សមរម្យ មានពេលខ្លះ​ថត​រឿង​ឲ្យ​អង្គការ​មួយចំនួន នាង​មិន​ទទួល​ប្រាក់កម្រៃ​ក៏មានដែរ  ។

ឌុ​ច លីដា និយាយ​ពី​រឿងគេ​ថានាង​វាយឫក

​គួរបញ្ជាក់​ផងដែរ​ថា ឌុ​ច លីដា គឺជា​ស្រី​ស្អាត​សម្បូរ​ស្នេហ៍​មួយរូប ដែលមាន​បុរស​ជាច្រើន​តាម​ស្រលាញ់  មាន​ទាំង​បុរស​នៅ​លីវ និង​ពោះម៉ាយ ដែល​សម្បូរ​ទ្រព្យ សូម្បីតែ​ឧកញ៉ា​ក៏​តាម​នាង​ស្អិត​ដែរ​។  ប៉ុន្តែ​មួយរយៈ​ពេលកន្លងមក​នោះ ឌុ​ច លីដា ធ្លាប់​ប្រាប់​«​ប្រជាប្រិយ​»​ថា នាង​មិន​ធ្លាប់បាន​ស្គាល់មុខ​ឧកញ៉ា​ដែល​តាម​នាង​នោះទេ​។ ដោយឡែក​ថ្មីៗ​នេះ ស្រាប់​តែមាន​ពត៌មាន​ថ្មី​ទៀតថា ឧកញ៉ា​ដែល​បាន​តាម ឌុ​ច លីដា មួយរយៈ​ពេលកន្លងមក ឥឡូវនេះ​គេ​កាន់តែ​ស្រលាញ់​ពេញចិត្ត​លើ​រូបនាង​ខ្លាំង​ឡើងៗ រហូត​គេច​ង់​ឲ្យ​នាង​បោះបង់​អាជីព​សិល្បៈ​ចោល​ទៀតផង ។ ចុងក្រោយ​នេះ​ធ្វើ​ឲ្យ ឌុ​ច លីដា មានការ​ព្រួយបារម្ភ​ជាខ្លាំង ពីព្រោះ​ឧកញ៉ា​រូបនោះ​តាម​ស្អិត​ពេក ។ ​ឌុ​ច លីដា កំពុង​លេចមុខ​នៅក្នុង​រឿង​ភាគ​របស់​ស្ថានីយ៍ទូរទស្សន៍ CTN ដែល​រឿង​នោះ​មាន​ចំណងជើង​ថា «​ណា​រ៉ូ និង​សុ​ម៉ាលី » ដោយ​នាង​សម្តែង​ជា​តួឯក​ស្រី​ឈ្មោះ សុ​ម៉ាលី  ចំណែក​តួឯក​ប្រុស​គឺ​សម្តែង​ដោយ​លោក អ៊ុន សិទ្ធា ។ អា​លី​ណា

ឌុ​ច លីដា និយាយ​ពី​រឿងគេ​ថានាង​វាយឫក

ឌុ​ច លីដា និយាយ​ពី​រឿងគេ​ថានាង​វាយឫក

ឌុ​ច លីដា និយាយ​ពី​រឿងគេ​ថានាង​វាយឫក

ឌុ​ច លីដា និយាយ​ពី​រឿងគេ​ថានាង​វាយឫក

ឌុ​ច លីដា និយាយ​ពី​រឿងគេ​ថានាង​វាយឫក

ឌុ​ច លីដា និយាយ​ពី​រឿងគេ​ថានាង​វាយឫក

ឌុ​ច លីដា និយាយ​ពី​រឿងគេ​ថានាង​វាយឫក

ឌុ​ច លីដា និយាយ​ពី​រឿងគេ​ថានាង​វាយឫក

ឌុ​ច លីដា និយាយ​ពី​រឿងគេ​ថានាង​វាយឫក

ឌុ​ច លីដា និយាយ​ពី​រឿងគេ​ថានាង​វាយឫក