នាវាមុជទឹក របស់ចក្រភព អង់គ្លេស នៅបន្តប្រើ Window XP

ប្រព័ន្ធប្រតិបត្តិការ Window XP ត្រូវបាន Microsoft ប្រកាសឈប់ធ្វើការ ថែទាំកាលពីឆ្នាំ២០១៤ ប៉ុន្តែនៅតែមានអ្នកប្រើប្រាស់ជាច្រើននៅបន្តប្រើ ក្នុងនោះសូម្បីតែនាវាមុជទឹកទាំង៤ ដែលដើរដោយថាមពលនុយក្លេអ៊ែររបស់ចក្រភពអង់គ្លេស ក៏បន្តប្រើប្រព័ន្ធ ប្រតិបត្តិការមួយនេះដែរ។

នាវាមុជទឹក របស់ចក្រភព អង់គ្លេស នៅបន្តប្រើ Window XP

នាវាមុជទឹកទាំងនោះត្រូវបានគេដឹងថា ជាប្រភេទនាវាមុជទឹកទំនើប និងមានសមត្ថភាព អាចបាញ់គ្រាប់មីស៊ីលដែលបំពាក់ក្បាល គ្រាប់នុយក្លេអ៊ែរប្រមាណ ៤០គ្រាប់ក្នុងនាវាមុជទឹកមួយគ្រឿង។ រួចកងទ័ពជើងទឹករបស់អង់គ្លេសបានបន្តឲ្យដឹងថា ពួកគេអាចនឹងប្រើប្រាស់ នូវប្រព័ន្ធប្រតិបត្តិការ Window 10 សម្រាប់នាវាមុជទឹកជំនាន់ក្រោយចាប់ពីឆ្នាំ ២០២៨ តទៅ។

គួរដឹងផងដែរថា មិនមែនមានតែចក្រភពអង់គ្លេសទេ សូម្បីតែទាហានជើងទឹក របស់សហរដ្ឋអាមេរិកក៏នៅបន្តប្រើប្រាស់ Window XP ដែរ តែពួកគេបានបង់ប្រាក់ប្រមាណ ៩លានដុល្លារ ឲ្យMicrosoft ដើម្បីបន្តផ្ដល់ការថែទាំនានាទៅលើ Window XP ដែលពួកគេកំពុងប្រើរហូតដល់ខែកក្កដា ឆ្នាំ២០១៦ នឹងអាចបន្តដល់ឆ្នាំក្រោយទៀតក្រោមកញ្ចប់ថវិកា ៣១លានដុល្លារ៕