ចូលរួម​សិក្ខាសាលា “សិល្បៈ​នៃ​​ការ​​ដឹកនាំ” ស្អែក​នេះ​ទាំងអស់​គ្នា​នៅ​ CJCC


ចូលរួម​សិក្ខាសាលា “សិល្បៈ​នៃ​​ការ​​ដឹកនាំ” ស្អែក​នេះ​ទាំងអស់​គ្នា​នៅ​ CJCC

ថ្ងៃ​ទី​២៤-មករា ស្អែក​នេះ នឹង​មាន​សិក្ខាសាលា​មួយ​និយាយ​ពី “សិល្បៈ​នៃ​​ការ​​ដឹកនាំ” នៅ​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា-ជប៉ុន (CJCC) ចាប់​ពី​ម៉ោង​១​រសៀល ដល់​ម៉ោង ៥ ល្ងាច ក្រោម​ការ​ចូលរួម​ពី​វាគ្មិន​ពេញ​ដោយ​បទ​ពិសោធន៍។

 

“សិល្បៈ​នៃ​​ការ​​ដឹកនាំ” ធ្វើ​ឡើង​ដើម្បី៖

• ឲ្យ​អ្នក​ចូលរួម​ក្លាយ​ជា​មេដឹកនាំ និង​មនុស្ស​ដែល​ទទួល​បាន​ជោគជ័យ

• បង្កើន​ការ​យល់​ដឹង​អំពី​ភាព​ជា​អ្នក​ដឹកនាំ​ល្អ

• ចែក​រំលែក​ទម្លាប់​ទាំង​៧​នៃ​បុគ្គល​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​

• បង្កើន​ការ​យល់​ដឹង​អំពី​ការ​ទទួល​បាន​ជោគជ័យ​នៃ​ភាព​ជា​អ្នក​ដឹកនាំ​របស់​អតីត​នាយក​រដ្ឋ​មន្ត្រី​សិង្ហបុរី លីក្វាន់យូ

• ​ចែក​រំលែក​បទ​ពិសោធន៍​ទាក់ទង​នឹង​ភាព​ជា​អ្នក​ដឹកនាំ​របស់​វាគ្មិន​កិត្តិយស​ដែល​មាន​ប្រវត្តិ​ផ្សេងៗ​គ្នា។

 

ចូលរួម​សិក្ខាសាលា “សិល្បៈ​នៃ​​ការ​​ដឹកនាំ” ស្អែក​នេះ​ទាំងអស់​គ្នា​នៅ​ CJCC

 

សិក្ខាសាលា​ដែល​ត្រូវ​គេ​រំពឹង​ថា​នឹង​មាន​មនុស្ស​ចូលរួម​ដល់ ៥០០ នាក់​នេះ ត្រូវ​បាន​ចូលរួម​ដោយ​វាគ្មិន​៣​រូប​គឺ៖

 

– លោក សោម សម្បត្តិ នាយក​ប្រតិបត្តិ​នៃ​ផលិតផល​ថ្នាំ​លាប​ពណ៌​ជាតិ​ Cam-Paint

– លោក​បណ្ឌិត សាម ​អ៊ីន

– លោក កឹម អឿន នាយក​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា-ជប៉ុន។

 

សិក្ខាសាលា​នេះ​បើក​ចំហ​ដល់​សិស្ស-និស្សិត និង​សាធារណជន​ទូទៅ។ សំបុត្រ​ចូលរួម​មាន​តម្លៃ ១០.០០០រៀល។ កុំ​ភ្លេច​ចូលរួម ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​នៃ​ភាព​ជា​អ្នក​ដឹកនាំ​ណា៎!

 

អត្ថបទ៖ ដៃគូ​សហការ