DJ ២៤ នាក់​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ Cambodian DJ Championship 2016

DJ ២៤ នាក់​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ Cambodian DJ Championship 2016

ក្នុង​ចំណោម​បេក្ខភាព​ជា​ច្រើន យ៉ាង​ហោច​ណាស់ មាន​បេក្ខភាព DJ ២៤ នាក់​បាន​ចូលរួម​ប្រកួត​ប្រជែង​វគ្គ​ជម្រុះ​លើក​ដំបូង Cambodian DJ Championship 2016 កាល​ពី​ល្ងាច​មិញ​នេះ​នៅ ZEUS ក្លឹប។

 

DJ ទាំង​អស់​មួយ​ចំនួន​កំពុង​បំពេញ​ការងារ​នៅ​រាជធានី​ភ្នំពេញ និង​មួយ​ចំនួន​មក​ពី​តាម​បណ្ដា​ខេត្ត ហើយ​ពួក​គេ​បាន​បង្ហាញ​សមត្ថភាព Mix ភ្លេង​យ៉ាង​អស្ចារ្យ​លាយឡំ​ដោយ​កាយវិការ ដើម្បី​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​គណៈកម្មការ​ខ្មែរ និង​បរទេស​ទាំង ៤ រូប។

 

DJ ២៤ នាក់​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ Cambodian DJ Championship 2016

 

ប្រធាន​ផ្នែក​ទីផ្សារ និង​ក្នុង​នាម​ជា​គណៈកម្មការ​ផង​នោះ លោក Raindy បាន​លើក​ឡើង​ថា ការ​ផ្ដល់​ពិន្ទុ​ដល់​បេក្ខភាព​នីមួយ​ត្រូវ​ផ្អែក​លើ ៥ ចំណុច​រួម​មាន ការ​រៀបចំ​ខ្លួន សកម្មភាព​សម្ដែង សមត្ថភាព​ Mix បទ​ភ្លេង​បញ្ចូល​គ្នា ចំនួន​បទ​ភ្លេង ភាព​ប៉ិន​ប្រភព ឬ​មាន​ការ​ច្នៃ​ប្រឌិត​ជា​ដើម។

 

លោក​បន្ត​ថា បេក្ខភាព​ទាំង​អស់​មាន​រយៈ ១០ នាទី​ស្មើ​គ្នា​ក្នុង​ការ​សម្ដែង​នៅ​ចំពោះ​មុខ​គណៈកម្មការ។ ហើយ​គណៈកម្មការ​ម្នាក់​មាន​ពិន្ទុ​តែ ២៥ ប៉ុណ្ណោះ​សម្រាប់​ផ្ដល់​ដល់​បេក្ខភាព​នីមួយៗ ទៅ​តាម​សមត្ថភាព​ជាក់​ស្ដែង៕

 

DJ ២៤ នាក់​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ Cambodian DJ Championship 2016

 

DJ ២៤ នាក់​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ Cambodian DJ Championship 2016

 

DJ ២៤ នាក់​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ Cambodian DJ Championship 2016

 

DJ ២៤ នាក់​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ Cambodian DJ Championship 2016

 

អត្ថបទ៖ សំ ជំនាញ