ឃាត់ខ្លួន ជនជាតិនីហ្សេរីយ៉ា ៥នាក់ ឆ្លងដែន ពីវៀតណាម មកកម្ពុជា ខុសច្បាប់

ស្វាយរៀង៖ ជនជាតិនីហ្សេរីយ៉ា ៥នាក់ត្រូវបាន កម្លាំងនគរបាល វរៈការពារព្រំដែន លេខ៦០៩ ធ្វើការឃាត់ខ្លួន នៅម៉ោង ប្រមាណ២១៖១៥នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ម្សិលមិញនេះ បន្ទាប់ពីជនជាតិនីហ្សេរីយ៉ា ទំាងនោះ បានឆ្លងដែនពីវៀតណាម ចូលមកម្ពុជា តាមច្រកព្រំដែន នៅចន្លោះបង្គោលលេខ ១៧២/៩(៣) ស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

មន្រ្តីនគរបាល បានឲ្យដឹងថា ជនជាតិនីហ្សេរីយ៉ា ទំាង៥នាក់ ដែលត្រូវឃាត់ខ្លួននោះ ទី១ឈ្មោះ ម៉ៃ ឃើល អាយុ ៤០ឆ្នាំ, ទី២-ឈ្មោះ អាតូនី អាយុ២៩ឆ្នាំ, ទី៣-ឈ្មោះ ស្ទេនលី អាយុ១៩ឆ្នាំ, ទី៤-ឈ្មោះ គ្រីស្តូហ្វេល អាយុ៣០ឆ្នាំ និងទី៥-ឈ្មោះ គ្រីស្ទុន អាយុ២៨ឆ្នាំ  ហើយបច្ចុប្បន្ន ការិយាល័យជំនាញខេត្ត កំពុងសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមច្បាប់៕

ឃាត់ខ្លួន ជនជាតិនីហ្សេរីយ៉ា ៥នាក់ ឆ្លងដែន ពីវៀតណាម មកកម្ពុជា ខុសច្បាប់