កំហុស​ខ្លះៗ ​ក្នុងពេល​បោកគក់​សម្លៀកបំពាក់​

Doliprane TVC

​មានមនុស្សមួយចំនួន​នៅពេល​បោកគក់​សម្លៀក​បំ​ពាក់​ម្តងៗ​ដោយចង់​សន្សំសំចៃ​ទឹក​ទើប​ប្រើ​ទឹកសាប៊ូ ១ កា​ធុន ឬ ១ ចានដែក​សម្រាប់​បោកគក់​សម្លៀកបំពាក់​ចម្រុះ ដោយ​ដំបូង​បោក​ញី​អាវទ្រនាប់​បន្ទាប់​បោកគក់​សម្លៀក​បំ​ពាក់​ធម្មតា និង ចុងក្រោយ​បោក​ញី​ស្រោមជើង ។ ការ​បោកគក់​ដូច្នេះ​បណ្តាលឱ្យមាន​ភាពកខ្វក់ និង ទឹក​ឡើង​ពណ៌​ខ្មៅ ។ ថ្វី​ដ្បិត​ការបោកគក់​បែបនេះ​អាច​ធានា​នូវ​សម្លៀកបំពាក់​ខ្លះ​បាន​ជ្រះ​ស្អាត​ក្តី ប៉ុន្តែ​ចុងក្រោយសម្លៀកបំពាក់​ដែល​បាន​បោកគក់​នោះ​រឹត​តែមាន​ភាពកខ្វក់​ខ្លាំង​ឡើង​ថែមទៀត​ ជាពិសេស​គ្រោះថ្នាក់​បំផុត​គឺ​ផ្តើមចេញពី​ការ​បោកគក់​លាយឡំ​គ្នា​រវាង​ស្រោមជើង​អាវទ្រនាប់និងខោ​ក្នុង​របស់​ស្ត្រី​ដែល​វា​អាច​បង្កឱ្យមាន​ជំងឺ​ប្រដាប់បន្តពូជ​របស់​ស្ត្រី ។

ម្យ៉ាងទៀត​មនុស្ស​មួយចំនួន​បាន​ប្រមូលយកសម្លៀក​បំ​ញក់​ដែល​ប្រឡាក់​ចូលក្នុង​ម៉ាស៊ីន​បោកគក់​បោក​រួមគ្នា​តែម្តង ហើយនៅពេល​ម៉ាស៊ីន​បោកគក់​ចាប់​ផ្តើមធ្វើ​ចលនា មេរោគ ពណ៌ និង ការ​ជ្រុះ សរសៃ​ចេញពី​សម្លៀកបំពាក់​ចៀស​មិន​ផុតពី​ការចម្លង​មេរោគ​ឱ្យ​គ្នា​ទៅវិញទៅមក​ឡើយ ។ ក្រៅពីនោះ​ប្រសិនបើ​បាន​យក​សម្លៀក​បំ​ពាក់​ទៅ​បោកគក់​នៅតាម​ហាង​បោកគក់​ខោអាវ (​បោក​ស្ងួត​) រឹតតែ​ងាយ​នឹង​ចម្លង​មេរោគ​ថែមទៀត ព្រោះ​នៅ​ទីនោះ​មាន​ទាំង​សម្លៀកបំពាក់​របស់​អ្នកមាន​សុខភាព​ល្អ អ្នកជំងឺ​និងអ្នកជំងឺ​ឆ្លង​ទៀតផង ។​នៅតាម​គេហដ្ឋាន​ខ្លះ​មិនដែល​បាន​លាង​សម្អាត​ម៉ាស៊ីន​បោកគក់​សម្លៀក​បំពា​ក់ឡើ​យ ឱ្យតែ​វា​ធ្វើ​ចលនា​គិតតែ​ពី​បោកគក់ ។

ដូច្នេះ​នៅតាម​ជញ្ជាំង​នៃ​ទីតាំង​បញ្ចេញ​ទឹក គឺ​កក​ផ្តុំ​ទៅដោយ​កម្ទេចកម្ទី និង ក្អែល​កខ្វក់​ដែល​បង្កើតបានជា​មេរោគ​ច្រើន​ឥត​គណនា ។ ដូច្នេះ​ក្នុងពេល​បោកគក់​ម្តងៗ​ភាពកខ្វក់ និង មេរោគ​អាច​ដិត​ជាប់​លើ​សម្លៀកបំពាក់ ហើយ​បើ​ប្រើប្រាស់​ទឹកអូ​ហ្សា​វែ​ល​ហួសកំណត់​ហើយ​លាងជម្រះ​មិនបាន​ស្អាត​ផង​នោះ នឹង​ធ្វើឱ្យ​សម្លៀក​បំ​ញក់​ដិត​ជាប់​សារជាតិ​អូ​ហ្សា​វែ​ល ដែល​សារជាតិ​នេះ​ភាគច្រើនផ្សំ​ពីសារ​ធាតុគីមី Alkyl benzene ដោយ​អាច​រំញោច​ដល់​ស្បែក ព្រមទាំងអាច​ប៉ះពាល់​ដល់​មុខងារ​ថ្លើម​ទៀតផង ។ ចំពោះ​ទឹក​ថ្នាំ​បោកគក់​សម្លៀកបំពាក់​បោក​ស្ងួត​វិញមាន​សារធាតុ Tetrachlorethylene ដែល​អាច​បំផ្លាញ​សុខភាព ។ ដូច្នេះ​ក្រោយពេល​បោកគក់​សម្លៀកបំពាក់​បោក​ស្ងួត​រួច​ត្រូវដាក់​សំដិល​ហាលថ្ងៃ​ឱ្យ​បានយូរ​បន្តិច​ដើម្បីឱ្យ​សារធាតុ​គីមី​បាត់បង់​ក្លិន និង ឥទ្ធិពលសឹម​យកមក​ស្លៀកពាក់ ៕