សម្រក​ទម្ងន់​ដោយ «ត្រាំ​ទឹកអំបិល​»

Doliprane TVC

​អំបិល (Epsom Salt) ត្រូវបាន​ប្រើ​ជា​ឱសថ​កាត់បន្ថយ​ការឈឺចាប់ និង សម្រក​ទម្ងន់ ។ អ្នក​ប្រហែលជា​មានការ​ភ្ញាក់ផ្អើល នៅពេល​ឮថា​អំបិល​ក៏​អាច​សម្រក​ទម្ងន់​បានដែរ ។ ជាការ​ពិតណាស់​វា​ពិតជា​អាច ព្រោះថា​ការឡើង​ទម្ងន់​គឺ​បណ្តាលមកពី​កំណើន​ជាតិពុល​ក្នុង​ខ្លួន ចំណែក​អំបិល Epsom សម្បូរ​ដោយ​ស៊ុ​ល​ហ្វា​ត និង ម៉ាញេស្យូម ដែលមាន​តួនាទី​កម្ចាត់​ជាតិពុល និង ព្យាបាល​អាការរោគ​ស្រាលៗ​យ៉ាង​មាន​ប្រសិទ្ធភាព ។​

​វិធី​សម្រក​ទម្ងន់​ដោយ​ប្រើ​អំបិល Epsom
​ដើម្បី​បង្រួម​ទំហំ​ចង្កេះ​ឱ្យ​តូច បន្តិច​នោះ អ្នក​គួរ​សាកល្បង​គេង​ត្រាំ ទឹក​ដោយ​ដាក់​អំបិល Epsom ១ ស្លាបព្រា​បាយ ជា​រៀងរាល់ថ្ងៃ ហើយ​បង្កើន​បរិមាណ​អំបិល​បន្តិច​ម្តងៗ រហូតដល់ ២ ពែង (​កុំ​ប្រើ​ច្រើន លើកដំបូង គួរ​បន្ថែម​ម្តង​បន្តិចៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​) ។ អ្នក​អាច​បន្ថែម​ក្លិន​ដោយ​បន្តក់​ប្រេង​ក្រអូប ២-៣ តំណក់ ដើម្បី​បានទទួល​អារម្មណ៍​ស្រស់ស្រាយ ។ ការ​ត្រាំ​ទឹក​បែបនេះ​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព បន្ធូរ​ភាព​តានតឹង​នៃ​សាច់ដុំ និង បណ្តេញ​ជាតិពុល​ចេញពី​រាងកាយ ថែមទាំង​ជួយ​ព្យាបាល​អាការ​ស្ត្រេ​ស​ទៀតផង ។​

សម្រក​ទម្ងន់​ដោយ «ត្រាំ​ទឹកអំបិល​»

ការ​គេង​ត្រាំ​ទឹកអំបិល​ធ្វើឱ្យ​ជាតិពុល​ចេញពី​ខ្លួន​តាម​ស្បែក​ហើយ ដើម្បី​ទទួលបាន​លទ្ធផល​កាន់តែ​គាប់ចិត្ត គួរ​បន្ថែម​ទឹកខ្មេះ ឬ បេ​ក​ឃី​ង សូ​ដា ប៉ុន្តែ​គួរ​ផឹកទឹក​ឱ្យបាន​ច្រើន ព្រោះ​វា​ធ្វើឱ្យ​រាងកាយ​ខ្សោះ​ជាតិ​ទឹក ។ តាម​ការណែនាំ​របស់​អ្នកជំនាញ គួរ​ត្រាំ​ទឹកអំបិល​ឱ្យបាន ១ ដង ក្នុង ១ ថ្ងៃ ដើម្បី​សម្រក​ទម្ងន់​ឱ្យបាន ៣ ទៅ ៤ ដង ក្នុង ១ សបា្តហ៍ ។​

​វិធី​ផ្សេងទៀត​ក្នុង​ការប្រើ​ទឹកអំបិល​
១ – អំបិល ផែ​សៀម និង ខ្ញី​
​ល្បាយ​អំបិល​ជាមួយ​ខ្ញី​ធ្វើឱ្យ​រន្ធ​ញើស​បើក ដែល​ងាយស្រួល​ឱ្យ​ជាតិពុល​ចេញពី​រាងកាយ ។ ប្រសិនបើ​អ្នក​ត្រាំ​ទឹក​ក្តៅ​នោះ​កាន់​តែមាន​ប្រសិទ្ធភាព ។ វិធី​លាយ​គឺ​ត្រូវការ​ខ្ញី​ស្រស់​ចិញ្ច្រាំ​ឱ្យ​ល្អិត ២ ស្លាបព្រា​បាយ និង អំបិល Epsom ២ ពែង ដោយ​ត្រាំ​ប្រមាណ​ជា​កន្លះ​ម៉ោង ។​

សម្រក​ទម្ងន់​ដោយ «ត្រាំ​ទឹកអំបិល​»

២ – បេ​ក​ឃី​ង សូ​ដា
​លាយ​អំបិល Epsom ជាមួយ បេ​ក​ឃី​ង សូ​ដា ក្នុង​បរិមាណ ២ ពែង ដូចគ្នា​ទៅក្នុង​ទឹក​ត្រាំ ។ ប្រើ​អេ​ប៉ុង​ទន់ៗ​ដុស​សម្អាត​ស្បែក​ដើម្បី​បណ្តេញ​ជាតិពុល​ដែល​នៅសល់​លើ​រាងកាយ ។​

សម្រក​ទម្ងន់​ដោយ «ត្រាំ​ទឹកអំបិល​»

៣ – ទឹកខ្មេះ​
​លាយ​ទឹក​ជាមួយ​ទឹកខ្មេះ​ផ្លែ​ប៉ោម និង អំបិល Epsom ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ ក្នុង​អត្រា​ទឹក ២ ភាគ ទឹក ខ្មេះ ១ ភាគ បន្ទាប់មក​គេង​ត្រាំ ៤០ នាទី ។ វិធី​នេះ​ធ្វើឱ្យ​អ្នក​ស្រក​ទម្ងន់ កាត់បន្ថយ​ឈឺសន្លាក់ និង សាច់ដុំ ។​

សម្រក​ទម្ងន់​ដោយ «ត្រាំ​ទឹកអំបិល​»

* ចំណាំ ៖ ប្រសិនបើ​អ្នកមាន ជំងឺលើសឈាម ទឹកនោមផ្អែម ឬ បញ្ហា​បេះដូង ហាម​សាកល្បង​ប្រើ វិធី​នេះ ៕​លក្ខិណា​