ប៉េអឹម ចាប់ខ្លួន​អ្នក​បញ្ជាន់រូប អង្គុយ​លើ​រូបសំណាក់​យាយ​ទេព នៅ​ទី​រួម​ខេត្តសៀមរាប​

ខេត្តសៀមរាប: កម្លាំង​កងរាជអាវុធហត្ថ ខេត្តសៀមរាប បានធ្វើការ​នាំខ្លួន​ស្រី​ម្នាក់ ស្នង​រូប​យាយ​ទេព ដែល​អង្គុយ​លើ​រូបសំណាក​យាយ​ទេព ស្ថិតនៅ​ជាប់​នឹង​ព្រះអង្គ​ចេក ព្រះ​អង្ក​ចម ក្បែរ​ព្រះរាជដំណាក់ ខេត្តសៀមរាប នៅវេលា​ម៉ោងជាង ២​រសៀល ថ្ងៃទី​២៣ ខែមករា​នេះ យកទៅ​ទីបញ្ជាការ​ប៉េអឹម​ខេត្ត ដើម្បី​សាកសួរ​អំពី​ដំណើរ​ដើមចម ដែល​ស្រី​រូបនោះ អង្គុយ​លើ​រូបសំណាក​យាយ​ទេព​។​ ​ស្ត្រី​ដែល​តែងខ្លួន​ជាយា​យ​ទេព គឺជា​ភេទ​ទី​៣ ហើយ​សមត្ថកិច្ច​អាវុធហត្ថ កំពុងតែ​សាកសួរ​។​

ការឃាត់ខ្លួន​នេះ បានធ្វើ​ឡើង នៅ​ចំណុច​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ក​ក្រាម ខេត្តសៀមរាប ស្ត្រីភេទ​ទី​៣ ដែល​ស្នង​រូប​យាយ​ទេព មានឈ្មោះ ឡាញ់ ស្រស់ អាយុ ៣៥​ឆ្នាំ​។ ការចាប់​ឃាត់ខ្លួន​នេះ គឺ​បន្ទាន់​ពី​បាន​បញ្ជាន់រូប និង​អង្គុយ​លើ​រូប​យាយ​ទេព កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦​។​

​ការនាំ​ខ្លួន​មក​សាកសួរ​នេះ គឺ​បន្ទាប់ពី​មាន​ព័ត៌មាន និង​ការលេចលឺ ព្រមទាំង​មាន​រូបភាព​មនុស្ស​ស្រី​អង្គុយ លើ​រូបសំណាក​យាយ​ទេព ស្ថិតនៅ​ជាប់​នឹង​ព្រះអង្គ​ចេក ព្រះ​អង្ក​ចម ក្បែរ​ព្រះរាជដំណាក់ ខេត្តសៀមរាប ដែលជា​ទីសក្ការៈ និង​មានការ​គោរពបូជា​យ៉ាងច្រើន​លើសលប់ របស់​ប្រជាពលរដ្ឋ​កម្ពុជា​។​
 
​សូមបញ្ជាក់ថា ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ មានការ​បង្ហោះ​ហ្វេ​ស​បុក និង​វេ​ប​សាយ បាន​ចុះផ្សាយ​រូបភាព​មានការ​បញ្ជាន់​គ្រូ ហើយ​មាន​មនុស្ស​ស្រី​ម្នាក់ មក​អង្គុយ​លើ​រូប​យាយ​ទេព ធ្វើអោយមាន​ការរិះគន់​មកលើ​អាជ្ញាធរ​ខេត្តសៀមរាប ថា មិនបាន​ពិនិត្យ​អោយបាន​គ្រប់​ជ្រុងជ្រោយ ជាពិសេស​ជាន់ឈ្លី​ទីសក្ការៈ​ដ៏​ស​ក្កិ​សិទ្ធ ស្ថិត​នៅជាប់​ព្រះអង្គ​ចេក ព្រះអង្គ​ចម ដែល​នៅជាប់​ព្រះរាជដំណាក់​ក្រុង​សៀមរាប  ដែល​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប មាន​ការគោរព​ប្រតិបត្តិ​គ្រប់ៗ​គ្នា​។​

​ការយក​រូបភាព​នោះ មក​បង្ហោះ ធ្វើអោយមាន​ការរិះគន់ ពី​ម្នាក់​ទៅ​ម្នា​ក់ថា អ្នក​ដែល​ប្រព្រឹត្ត​នោះ មានការ​ជាន់ឈ្លី ប្រមាថ ដល់​វត្ថុ​ស​ក្កិ​សិទ្ធ​នៅក្នុង​ទឹកដី​អង្គរ ហើយក៏​ស្នើរ​អោយ​លោក​អភិបាលក្រុង​សៀមរាប ពិនិត្យមើល សកម្មភាព ដែល​គេ​មើលងាយ មើលថោក ចំពោះ​រូបសំណាក​យាយ​ទេព​នេះ​។ ដោយសារ​មានការ​ចុះផ្សាយ​បែបនេះ ទើប​ធ្វើអោយ អាជ្ញាធរខេត្ត មាន​វិធានការ​ស្រាវជ្រាវ ទោះបី​រូបភាព​នោះ មាន​ការមិន​ប្រក្រតី​យ៉ាងណាក៏ដោយ​៕​

ប៉េអឹម ចាប់ខ្លួន​អ្នក​បញ្ជាន់រូប អង្គុយ​លើ​រូបសំណាក់​យាយ​ទេព នៅ​ទី​រួម​ខេត្តសៀមរាប​

ប៉េអឹម ចាប់ខ្លួន​អ្នក​បញ្ជាន់រូប អង្គុយ​លើ​រូបសំណាក់​យាយ​ទេព នៅ​ទី​រួម​ខេត្តសៀមរាប​
បុរស ធ្វើស្រី ( ភេទ​ទី​៣ ) ឈ្មោះ ឡាញ់ ស្រស់ ត្រូវប៉េអឹម ចាប់ខ្លួុន នារសៀលថ្ងៃទី២៣មករា