អាជ្ញាធរ​ស្រុក​កណ្តាលស្ទឹង បិទផ្លូវ​មិន​ឲ្យ​រថយន្ត​ដឹក​ខ្សាច់​កាត់​ភូមិ​

Doliprane TVC

នេះ​ជា​វិធានការ​ក្តៅ​ទៅលើ​អាជីវកម្ម​ដឹក​ខ្សាច់​នេះ គឺជា​ការឆ្លើយតប​តាម សំណូមពរ​របស់​ពល​រដ្ឋ ទើប​អាជ្ញាធរ​ស្រុក​កណ្តាលស្ទឹង បាន​សហការ​ជាមួយ កម្លាំងសមត្ថកិច្ច និង​កងរាជអាវុធហត្ថ ចុះ​បិទផ្លូវ​តាម​ភូមិសាស្ត្រ​នានា ដើម្បី​ទប់ស្កាត់ ការដឹក ខ្សាច់​យ៉ាង​អនាធិបតេយ្យ​នៅក្នុង​ភូមិសាស្ត្រ ស្រុក​កណ្ដាលស្ទឹង នៅ​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៦ ។ លោក អ៊ូច សាវឿន អភិបាលរង​ស្រុក​កណ្តាលស្ទឹង បាន​ដឹកនាំ​កម្លាំង កង​រាជ អាវុធហត្ថ​ចុះ​ដាក់លូ​បិទផ្លូវ បាន​មានប្រសាសន៍ថា បន្ទាប់ពី​សង្កេតឃើញ​ការដឹក​ដី ដឹក​ខ្សាច់​កើតមាន​យ៉ាង​អនាធិបតេយ្យ នៅតាម​ដងផ្លូវ​នានា នៅក្នុង​ភូមិសាស្ត្រ​ស្រុក កណ្តាលស្ទឹង បង្ករ​ឲ្យ​ខូច​ផ្លូវ និង​បង្ករ​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ជិត ខាង​នោះ​។

អាជ្ញាធរខេត្ត​បាន​ចាត់វិធានការ​ឲ្យ​អាជ្ញាធរ​ស្រុក សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច និង​កម្លាំង​កងរាជអាវុធហត្ថ​ចុះ ដាក់លូ​បិទផ្លូវ​បណ្តោះអាសន្ន នៅក្នុង​ភូមិ​ឃុំ​នានា ដើម្បី​បញ្ឈប់​ជា​បណ្តោះអាសន្ន​រង់ចាំ ការដោះស្រាយ​ជា​ក្រោយ​។​កន្លងមក​អាជ្ញាធរ​ធ្លាប់បាន​ជូនដំណឹង​ជារឿយៗ ទៅដល់​ក្រុមអាជីវករ រកស៊ី​ដឹក​ដី ដឹក ខ្សាច់ ឲ្យ​ជួយ​ថែរក្សា​ផ្លូវ​កុំ​ឲ្យ​ខូចខាត ពិសេស​ត្រូវ​ចាក់ទឹក​ជាប្រចាំ​ជៀសវាង​កុំ​ឲ្យ​ដី ហុយ ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​។ ពិសេស​កុមារ​តូចៗ​និង​មនុស្ស​ចាស់ ដែល​អាច​បង្ករ​ឲ្យ​មាន​ជំងឺ​ផ្សេងៗ​ដូចជា ជំងឺ​រលាក​សួត ផ្លូវដង្ហើម​និង​ជំងឺរបេង​ជាដើម ប៉ុន្តែ ពួកគេ​ហាក់​មិនសូវ​អើពើ និង​យកចិត្តទុកដាក់​នោះទេ គឺ​ប្រចាំ​គ្នា​ទៅវិញទៅមក​។​

លោក​ស៊ុន កុសល រស់នៅក្នុង​ភូមិ​ក្រូច​ក្នុង ឃុំ​រការ ស្រុក កណ្តាលស្ទឹង បាន​និយាយថា ករណី​រថយន្ត​ដឹក​ខ្សាច់​និង​ដឹក​ដី​នេះ បាន​កើតមាន​គ្រប់​ច្រកល្ហក នៅ​ស្រុក​កណ្តាលស្ទឹង​នេះ ហើយ​ការដឹកជញ្ជូន​នេះ មិនមែន​ទើបតែ​កើតមានឡើង​នោះទេ គឺ​កើត​ឡើងជា​ប្រពៃណី ជា​យូរយារ​ណាស់​មកហើយ មិន​ថា ពេលយប់​ឬ​ពេល​ថ្ងៃ​ឡើយ​។​ ប្រជាពលរដ្ឋ​ស្រុក​កណ្តាលស្ទឹង បាន​សាទរ​ទៅនឹង​ចំណាត់ការ​របស់​អាជ្ញាធ​រ ប៉ុន្តែ​ពួកគាត់ សំណូមពរ​ឲ្យ អាជ្ញាធរ​ចាត់វិធានការ​ដូច​ភ្លៀងរលឹម មុននឹង​អនុ​ញ្ញា​ត្តិ​​ឲ្យ​ដឹក​ដីខ្សាច់​នេះ​ឡើងវិញ ត្រូវ​ដោះស្រាយ​ឲ្យ​បាន​ចប់សព្វគ្រប់ ជៀសវាង​ផល​ប៉ះ ពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​៕​ សុថា​ត់​

អាជ្ញាធរ​ស្រុក​កណ្តាលស្ទឹង បិទផ្លូវ​មិន​ឲ្យ​រថយន្ត​ដឹក​ខ្សាច់​កាត់​ភូមិ​