មហា​សំណាង​! ឡាន​បុក​ពីក្រោយ​ហើយ​… (​មាន​វី​ដេ​អូ​)

Doliprane TVC

​ជា​រឿង​មហា​សំណាង​នោះ​សំណាង ដោយសារតែ​ស្ដ្រី ៣ នាក់ ដែល​ជិះ​ម៉ូតូ​មួយ​ជាមួយគ្នា បាន​រួច​រស់​ជីវិត ក្រោយ​ពេលដែល​ម៉ូតូ​របស់​ពួកនាង ត្រូវបាន​បុក​ពីក្រោយ​ដោយ​រថយន្ត​សណ្ដោង រ៉ឺម៉ក នៅត្រង់​ផ្លូវ​ប្រសព្វ​មួយកន្លែង ក្នុង​ក្រុង Beiliu តំបន់​ស្វយ័ត Guangxi Zhuang របស់​ប្រទេស ចិន ។​ កាមេរ៉ា​ដែល​ដាក់​ត្រួតពិនិត្យ​នៅនឹងកន្លែង​កើតហេតុ បានបង្ហាញ​ពី​រថយន្ត​ធន់​ធំ​មួយ ដែលមាន ចំណុះ​ផ្ទុក​បាន​ដល់​ទៅ ១៧ តោន បាន​បុក​ពីក្រោយ​ម៉ូតូ​ដែល​ស្រី្ដ​ទាំង ៣ នាក់​បាន​ជិះ ។

មហា​សំណាង​! ឡាន​បុក​ពីក្រោយ​ហើយ​… (​មាន​វី​ដេ​អូ​)

វីដេអូ ដដែល​បានបង្ហាញ​បន្ថែមទៀត​នូវ​ទិដ្ឋភាព​ដែល​ស្រី​ទាំង ៣ នាក់ បាន​ដួល​ទៅនឹង​ថ្នល់ និង​ព្យាយាម គេច​ចេញពី​កន្លែង​គ្រោះថ្នាក់ ដើម្បី​ស្រោចស្រង់​ជីវិត​របស់ខ្លួន មុន​ពេលដែល​រថយន្ត​ធន់​ធំ​នោះ អាច​នឹង​កិន​ពួកនាង ។​ក្រោយ​គ្រោះថ្នាក់ ស្ដ្រី​ទាំង ៣ នាក់ មិនមាន​នរណាម្នាក់​បាត់បង់​ជីវិត​ឡើយ គ្រាន់តែ​រងរបួស​លើ រាងកាយ​ខ្លះៗ​តែប៉ុណ្ណោះ ។

មហា​សំណាង​! ឡាន​បុក​ពីក្រោយ​ហើយ​… (​មាន​វី​ដេ​អូ​)

​សូមបញ្ជាក់ថា គ្រោះថ្នាក់​នេះ​កើតឡើង​ដោយសារតែ​ការ​ធ្វេស​ប្រហែល​ទាំង​អ្នកបើកបរ​ម៉ូតូ និង​អ្នក បើកបរ​រថយន្ត​ធន់​ធំ ដោយហេតុថា អ្នកបើក​ម៉ូតូ​បែរជា​មក​ឈប់​នៅក្បែរ​នឹង​មុខ​រថយន្ត​ខ្លាំងពេក ស្រប​ពេលដែល​អ្នកបើក​បររថ​យន្ត មិនបាន​ដឹងថា​មាន​ម៉ូតូ​នៅ​នឹង​មុខ​រថយន្ត​របស់ខ្លួន ព្រោះតែ កន្លែង​អង្គុយ​របស់​អ្នកបើកបរ​នៅ​ខ្ពស់ ហើយ​ភ្លាមនោះ​ភ្លើង​សញ្ញា​ចរាចរណ៍​ពណ៌​បៃតង បាន​លោត ឡើង​នោះ​ផងដែរ ៕  ​សូម​ទស្សនា​វីដេអូ​ខាងក្រោម ដែល​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​គ្រោះថ្នាក់​ខាងលើ​ ៖ ខេមរា​

 

Women miraculously survive after truck smashes into their bikeThree women on a motorbike miraculously survived after being hit and then dragged by a truck at a crossroad in Beiliu city in China’s Guangxi Zhuang Autonomous Region. Surveillance camera footage shows the truck knocking down the motorbike. All the women fell to the ground and managed to escape before being run over. The video of the accident has attracted over 17 million hits on one of China’s video streaming websites.

Posted by CCTVNews on Thursday, January 14, 2016