Man Utd កំពុង​​ជួប​វិបត្តិ​ខ្សែ​ការពារ ចុះ​យប់​នេះ​អាច​យក​ឈ្នះ Southampton បាន​អត់?


Man Utd កំពុង​​ជួប​វិបត្តិ​ខ្សែ​ការពារ ចុះ​យប់​នេះ​អាច​យក​ឈ្នះ Southampton បាន​អត់?

ក្រុម​បិសាច​ក្រហម Manchester United នឹង​បើក​ទ្វារ​កីឡាដ្ឋាន Old Trafford ស្វាគមន៍​ក្រុម​ Southampton​ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​​២៣ នា​វេលា​ម៉ោង​២២:០០​នាទី​យប់​នេះ។

 

Man Utd កំពុង​​ជួប​វិបត្តិ​ខ្សែ​ការពារ ចុះ​យប់​នេះ​អាច​យក​ឈ្នះ Southampton បាន​អត់?

 

Man Utd កំពុង​ស្ថិត​នៅ​លេខ​៥​ ត្រូវ​ការ​​ជ័យជម្នះ​ដាច់​ខាត​ដើម្បី​​ប្រជែង​យក​តំណែង​​​ Top4 ដើម្បី​បាន​​លេង UEFA Champions League ។ រីឯ​ Southampton ក៏​ត្រូវ​ការ​ពិន្ទុ​ចាំបាច់​ដូច​គ្នា​​ដើម្បី​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ល្អ​ពេល​ចប់​រដូវកាល។

 

ជើង​កីឡាករ៖

 

Man Utd កំពុង​​ជួប​វិបត្តិ​ខ្សែ​ការពារ ចុះ​យប់​នេះ​អាច​យក​ឈ្នះ Southampton បាន​អត់?
​ក្រុម​លោក​ Louis van Gaal កំពុង​ជួប​បញ្ហា​​របួស​ខ្សែ​ការពារ​​​និង​កីឡាករ​សំខាន់​ៗ​ជា​ច្រើន​រូប​ដូច​ជា Shaw (បាក់ជើង), Valencia (របួស​ជង្គង់), Rojo (រហួសស្មា), Carrick , Young (ក្រលៀន), Schweinsteiger (ជង្គង់)និងJones។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ Man Utd អាច​ជា៖ De Gea, Smalling, Blind, Darmian, Borthwick-Jackson, Fellaini, Schneiderlin, Lingard, Herrera, Martial និង Rooney។

 

 

Man Utd កំពុង​​ជួប​វិបត្តិ​ខ្សែ​ការពារ ចុះ​យប់​នេះ​អាច​យក​ឈ្នះ Southampton បាន​អត់?

 

ចំណែក​ឯ​ក្រុម​ភ្ញៀវ​ Southamptonមាន​កីឡាករ​របួស​តែ​២​ប៉ុណ្ណោះ​គឺ Rodriguez និង Gardos របួស​ជង្គង់​ដូច​គ្នា ឯ​ខ្សែ​ប្រយុទ្ធ​ទើប​ជា​ពី​របួស Pelle ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​បម្រុង។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ Southampton អាច​ជា៖ Forster, Targett, Bertrand, Fonte, Van Dijk, Soare, Mane, Ward-Prowse, Wanyama, S Davis និងLong។

 

ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

– ៨​ប្រកួត​របស់​ក្រុម​ទាំង​ពីរ​ជួប​គ្នា​ក្នុង​ Premier League ឃើញ​ថា Manchester United ឈ្នះ​៧​ដង​​ចាញ់​តែ​ម្ដង​គត់​កាល​ពី​ឆ្នាំ​មុន។

 

– ជ័យជម្នះ​ម្ដង​កាល​​រដូវ​កាល​មុន​​គឺ​ជា​ការ​ឈ្នះ​លើ​ដំបូង​របស់ Southampton លើ Man Utd ក្នុង​កីឡាដ្ឋាន Old Trafford ​ចាប់​តាំង​ពី​ឆ្នាំ​១៩៨៨។
_ ៤​ ប្រកួត​របស់ Man Utd ចុងក្រោយ​​ក្នុង​លីក​មិន​ទាន់​ស្គាល់​ពាក្យ​ចាញ់​ទេ​គឺ​ឈ្នះ​៣ ស្មើ១ ឯ Southampton ឈ្នះ​២​ ចាញ់​២។​

 

ព្យាករណ៍​គូ​នេះ​គឺ៖ Manchester United ២-១ Southampton, ចុះ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ?

 

 

Man Utd កំពុង​​ជួប​វិបត្តិ​ខ្សែ​ការពារ ចុះ​យប់​នេះ​អាច​យក​ឈ្នះ Southampton បាន​អត់?

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ bbc,.theguardian