លោកស្រី ម៉ែន សំអន៖ ព្រះពុទ្ធសាសនា និងសាសនានានា រស់រាន មានជីវិតឡើងវិញ ចាប់ពីថ្ងៃ៧មករា ១៩៧៩

ស្វាយរៀង៖ នៅប្រទេសកម្ពុជា ព្រះពុទ្ធសាសនា និងសាសនានានា បានរស់រានមានជីវិតឡើងវិញ ចាប់ពីថ្ងៃ៧មករា១៩៧៩ ក្រោយពីវិនាសបាត់បង់ទាំងស្រុង កាលពីសម័យកម្ពុជាប្រជាធិតេយ្យ ប៉ុល ពត។ ហើយវិស័យព្រពុទ្ធសាសនានេះ ក៏កំពុងរីកចំរើនយ៉ាងខ្លាំង និងទទួលបានការគោរពប្រណិបតន៍ ពីប្រជាពលរដ្ឋដោយភាគច្រើនលើសលប់។

នេះជាប្រសាសន៍ របស់លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ថ្លែងក្នុងពិធីស្រង់ព្រះសុគន្ធវារី ប្រគេនព្រះធម្មធរគណខេត្ត ជុំ ចន្ថា ដែលព្រះមហាក្សត្រ បានប្រោសប្រទានគោរមងារ ជាព្រះវិមិត្តសត្ថា ព្រះរាជាគណៈថ្នាក់កិត្តិយស នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅវត្តព្រៃគគីរដួច ក្នុងឃុំគគីរ ស្រុកចន្ទ្រា ដែលមានព្រះសង្ឃ និមន្តចូលរួមជាង ៤០០អង្ឃ និងពុទ្ធបរិស័ទ យាយជី តាជី ប្រជាពលរដ្ឋជាង ២ពាន់នាក់ផងដែរ។

លោកស្រី ម៉ែន សំអន ក៏បានមានប្រសាសន៍ទៀតថា រាជរដ្ឋភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែគោរពសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋខាងជំនឿ និងការគោរពពុទ្ធសាសនា និងសាសនាដទៃទៀត ដោយគ្មានការរើសអើង និងយល់ថា ទំនាក់ទំនងរវាងជំនឿសាសនា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិតជាមិនអាចកាត់ផ្ដាច់បានឡើយ ហើយប្រជាជនកម្ពុជា ចាត់ទុកវិស័យ ព្រះពុទ្ធសាសនា គឺជាផ្នែកមួយនៃអត្តសញ្ញាណជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជាថា ព្រះពុទ្ធសាសនាជាសាសនា របស់រដ្ឋ។

លោកស្រី ម៉ែន សំអន បានបន្តទៀតថា ដោយឡែកនៅខេត្តស្វាយរៀងយើងនេះ មានការរីកចំរើនគួរឲ្យកត់សម្គាល់ សមិទ្ធផលផ្នែកព្រះពុទ្ធចក្រ និងអាណាចក្រ ហើយបានគ្រាំទ្រទៅវិញទៅមក មិនអាចកាត់ផ្ដាច់បានឡើយ ទន្ទឹមនិងការរីកចំរើននេះ ក៏យើងមានចំណុចមួយចំនួន ត្រូវកែ សម្រួលឲ្យបានស្របថែមទៀត ឆ្លើយតបនឹងស្ថានភាពសង្គមកម្ពូជាបច្ចុប្បន្ន ដូចជាការពង្រឹងសាមគ្គីភាពផ្ទៃក្នុង តាមទីអារាមនីមួយៗ ហើយ តាមរយៈតួនាទីរបស់ព្រះសង្ឃ ដែលជាស្រែបុណ្យដ៏ប្រពៃថ្លៃថ្លា ក្នុងជំនឿយ៉ាងមុតមាំ របស់ពុទ្ធសាសនិកជន និងសូមជួយទេសនា អប់រំបងប្អូន ប្រជាពលរដ្ឋយើងមានសម្មាធិ ប្រព្រិត្តតែអំពើល្អ កុំធ្វើអ្វីបំពានច្បាប់ ឬការធ្វើអំពើហិង្សាផ្សេងៗ ដូចជាការធ្វើបាតុកម្ម និងកុបកម្ម ប្រឆាំងនឹងរោងចក្រ នាំឲ្យបាត់បង់ការងារ បាត់បង់ប្រាក់ខែ ធ្វើឲ្យជីវភាពគ្រួសារ ធ្លាក់ចូលក្នុងភាពក្រីក្រ អប់រំឲ្យប្រជាជនចូលរួមគោរព អនុវត្តច្បាប់ចរាចរណ៍ឲ្យបានល្អ ដើម្បីជៀសផុតពីគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។

លោកស្រី ម៉ែន សំអន ក៏បានរំលឹកអំពីប្រពៃណី ស្រោចសុគន្ធវារី កើតមានតាំងពីសម័យពុទ្ធកាលមកម្ល៉េះ ហើយមរតកវប្បធម៌នេះ បាន សាយភាយ ផ្សព្វផ្សាយចូលដល់បណ្ដាប្រទេសជាច្រើន ជុំវិញមហាសាគរប៉ាស៊ីហ្វិក និងមួយចំណែកធំទៀតនៃពិភពលោក។ ក្នុងឱកាសនោះដែរ លោកស្រីក៏បានចែកអំណោយ និងប្រគេនដល់ព្រះសង្ឃ ចំនួន៤៥០អង្គ ក្នុងមួយអង្គទទួលបានចីវរមួយលៀង និងបច្ច័យ២ម៉ីនរៀល រីឯក្រុមប្រឹក្សាក្រុងបាវិត និងស្រុកចន្ទ្រា ឃុំសង្កាត់ទាំង៤ក្រុងស្រុក សរុបទាំងអស់៩៤នាក់ ក្នុងម្នាក់ទទួលបាន សារុង១ ថវិកា២ម៉ីនរៀល ចំណែកកងកម្លាំង៣អង្គភាព ចំនួន៧០នាក់ ក្នុងម្នាក់ទទួលបាន ២ម៉ីនរៀល លោកគ្រូ អ្នកគ្រូ៧០នាក់ ក្នុងម្នាក់ទទួលបាន សារុង១ ថវិកា១ម៉ីនរៀល សិស្សានុសិស្ស ១០០នាក់ ក្នុងម្នាក់ទទួលបានសៀវភៅ ២ក្បាល ប៊ិច២ដើម ថវិកា ៥ពាន់រៀល យាយជី តាជី ៣០០នាក់ ក្នុងម្នាក់ទទួលបានខោអាវ១កំប្លេ និងថវិកា១ម៉ឺនរៀល និងប្រជាពលរដ្ឋ២៥០០នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ ថវិការ១ម៉ីនរៀលផងដែរ៕