ម៉ោង ១១ យប់នេះ កងកម្លាំងនឹង​ដាក់​គ្រប់ គោលដៅទូទាំងភ្នំពេញ​ត្រួតពិនិត្យ អ្នកបើកបរ​មាន​គ្រឿងញៀន និង​ជាតិស្រវឹង​

ភ្នំពេញ៖ អ្នកនាំពាក្យសាលារាធានីភ្នំពេញ លោក ឡុង ឌីម៉ង់បានប្រកាស ជាសាធារណ នៅក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា កងកម្លាំងមានសមត្ថកិច្ច នឹងពង្រាយគ្រប់គោលដៅ នៅទូទាំងរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យសារធាតុញៀន និងជាតិស្រវឹងចាប់ពីម៉ោង ១១យប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦។

លោក ឡុង ឌីម៉ង់ បញ្ជាក់ថា “ ចាប់ពីយប់នេះ វេលាម៉ោង១១តទៅ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងចុះត្រួត ពិនិត្យអ្នកបើកបរ មានសារធាតុញឿន និងគ្រឿងស្រវឹង នៅតាមគ្រប់បណ្តាខណ្ឌហើយ។ អាស្រ័យហេតុនេះ សូមបងប្អូនជ្រាបថា ជាតិអាកុលចាប់ពី០,៤០មីលីក្រាមក្នុង១លីត្រខ្យល់ ឡើងទៅ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី១ខែ ដល់៦ខែ និងពិន័យជាប្រាក់បន្ថែមទៀត”។

អ្នកនាំពាក្យខាងលើបញ្ជាក់បន្ថែម ទៅលើឧបករណ៍វាស់ជាតិ អាល់កុល (ស្រវឹង)ថា កម្លាំងជំនាញ គឺមានបំពង់សំរាប់ ប្រើហើយបោះចោល បំពង់នោះមាន ស្រោបថង់ត្រឹមត្រូវ៕

ម៉ោង ១១ យប់នេះ កងកម្លាំងនឹង​ដាក់​គ្រប់ គោលដៅទូទាំងភ្នំពេញ​ត្រួតពិនិត្យ អ្នកបើកបរ​មាន​គ្រឿងញៀន និង​ជាតិស្រវឹង​

ម៉ោង ១១ យប់នេះ កងកម្លាំងនឹង​ដាក់​គ្រប់ គោលដៅទូទាំងភ្នំពេញ​ត្រួតពិនិត្យ អ្នកបើកបរ​មាន​គ្រឿងញៀន និង​ជាតិស្រវឹង​
ម៉ោង ១១ យប់នេះ កងកម្លាំងនឹង​ដាក់​គ្រប់ គោលដៅទូទាំងភ្នំពេញ​ត្រួតពិនិត្យ អ្នកបើកបរ​មាន​គ្រឿងញៀន និង​ជាតិស្រវឹង​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត