រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​ថៃ ជា​អធិបតីភាព​ក្នុងការ​ប្រកួត​បាល់ទាត់​មិត្តភាព​កម្ពុជា​-​ថៃ នៅ​ស្តា​ត​អូឡាំពិក​

ភ្នំពេញ: ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហ​ប្រតិបត្តិការ​​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ឧបនាយករដ្ឋមន្ត្រី Tanasak Patimapragorn រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​ព្រះរាជាណាចក្រ​ថៃ ធ្វើជា​អធិបតីភាព នៅក្នុង​ពិធី​បើក​ការប្រកួត​បាល់ទាត់​មិ​ត្តិ​ភាព​កម្ពុជា​-​ថៃ នៅ​ល្ងាច​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៦ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​រាជធានី​ភ្នំពេញ ដោយមាន​ទស្សនិកជន​ចូល​ទស្សនា​យ៉ាងច្រើន​កុះករ​។​

​ក្រុមបាល់ទាត់ Cambodia All Star របស់​កម្ពុជា នឹងធ្វើ​ការប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ ជាមួយ​ក្រុមកីឡា​បាត​ល់​ទាត់ កំពូល​តារាង ក្នុងប្រទេស​ថៃ Buriram United នៅវេលា​ម៉ោង ៦ និង ៣០​នាទី ព្រលប់​ថ្ងៃ​សៅរ៍ ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៦ នេះ​។ ការប្រកួត​បាល់ទាត់​មិត្តភាព​នោះ នឹងមាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ PNN​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៦ ក្រុមបាល់ទាត់ Cambodian All Stars របស់​កម្ពុជា ដែលមាន​កីឡាករ​ភាគច្រើន ជា​កីឡាករ​ជម្រើសជាតិ​កម្ពុជា បាន​យកឈ្នះ​ក្រុម SCG Muangthong United របស់​ថៃ ដោយ​លទ្ធផល ៤ ទល់នឹង ៣ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​រាជធានី​ភ្នំពេញ​។ ក្រុម SCG Muangthong United ជា​ក្រុមបាល់ទាត់ ឈរ​នៅ​លំដាប់​លេខ​២ របស់​ប្រទេស​ថៃ បន្ទាប់ពី​ក្រុម Buriram United៕​